« ក្រាក »អ្នកក្នុងបន្ទប់ឯណេះ ឈ្លោះគ្នាចង់ខះទឹកមាត់ រហ័សងាកទៅមើលចំណុចនោះក្នុងគោលដៅតែមួយ ។
« លោក...លោកម្ចាស់ »មៃឃើល ប្រជៀតក្បាលខ្លួនឈរនៅមុខទ្វារ
« អាចង្រៃ អាមៃឃើល » ឃើញមុខជំនិត ទឹក9របស់គេភ្លាម ទឹកមុខខឹងសម្បារ សង្រ្គឺតជើងធ្មេញក្រេតៗ កម្រោលចង់ស្ទុះទៅដាក់បាន4 ! 5ជើងកម្តៅសាច់ដុំកាត់ព្រឹក ។
« សំ-សំទោស លោកម្ចាស់ ខ្ញុំដឹងខុសហើយ »ថេយ៉ុងឈរនៅចំណុចកណ្តាល ចាប់ភ្នែកសម្លឹងមើលអង្គជំនួបរវាងជុងហ្គុកហើយនិងមៃឃើល មានអារម្មណ៍ថាវាមិនមែនជាអង្គជំនួបពិភ្សាការងារធម្មតាដូចមុននោះឡើយ នេះជាអង្គជំនួបធ្វើសង្រ្គាមច្រើនជាង។ នាយជំនិតធ្វើមុខចង់យំបន្តិចអីបន្តិច លើកដៃសំពះហួសក្បាល លើកដៃប្រណម្យ អោនខ្លួនស្ទើ90° ។
« ឯងចង់មកមើលយើងស្លាប់ឬក៏រស់ មែនទេ ! ផាំង »ខ្នើយ ផាំងកណ្តាលក្បាលមៃឃើល ។
ដៃអ្នកគប់គ្មានអ្នកណាក្រៅពីជុងហ្គុក បុរសម្ចាស់ពានរង្វាន់ដៃឯកលេខ1 ក្នុងការបាញ់ធ្នូរនៅក្នុងសហរដ្ឋសហរដ្ឋអាមេរិក ឥឥវាចវេររំលងហួសក្បាល គឺគប់ត្រូវចំណុចតែម្តង ។ ជុងហ្គុកម្រោលងើបឡើង ប្រុងហក់ទៅវាយមៃឃើល
« លែងយើង អាកូនខ្លាមុខដូចតុក្កតា អាន់ណាបែល »ជុងហ្គុកចាប់បេះថេយ៉ុងចេញពីខ្លួន ស្រែកគំហកខ្លាំងៗគួរសម ។ ថេយ៉ុងខ្លាចផ្ទុះសង្រ្គាមឆេះភូមិគ្រឹះ ឃើញជុងហ្គុកស្ទុះងើបពីគ្រែ ថេយ៉ុងដឹងស្ថានការទាន់ រហ័សលោតទំពីលើជុងហ្គុកកុំឲដើរទៅមុខបន្ត
« ចុះភ្លាម! យើងប្រាប់ឲចុះ »ជុងហ្គុក លើកដៃមាំទៅបេះថេយ៉ុងចេញពីខ្លួន តែបេះមិនបាន មានអារម្មណ៍ថាជាប់គ្នាដូចបិទកាវប្រាំរយពីរ ស្អិតឲដូចតុកកែរ ។ មៃឃើលយូរនៅឈរធ្មឹងលែងមាត់ករ យូរៗសតិអារម្មណ៍ចង់ប្រែប្រួល បែបដេកគិតពីយប់មិញជ្រុល
« អត់..អត់ចុះទេ ! បងមៃឃើលមិនឆាប់រត់ទៅ ! នៅធ្វើអីទៀត ចង់ឲគាត់ហក់ទៅសំពោងក្បាលបងមែនទេ ឆាប់រត់ទៅ ខ្ញុំទ្រាំលែងបាននិងកម្លាំងទន្សាយសាច់ដុំទៀតហើយ »ថេយ៉ុងចង់ស្រក់ទឹកភ្នែក ស្មានតែគេមានកម្លាំងតោងស្អិតដូចតុកកែរបាន2ម៉ោងហ្អី មិនកើតទេ ។
« បាទ..បាទ បងទៅហើយថេយ៍ »មៃឃើលរហ័សរត់ដាក់មេប្រុច នៅទៀតលែងកើត ប្រហែលត្រូវដាក់ច្បាប់ការងារមួយមួយទិត្យ ទៅអុជធូបបួងសួងនៅមុខព្រអង្គដងកើរ នៅក្នុងប្រទេសកម្ពុជាហើយទើបបាន ។ ចាំឈ្លាតលួចសំបុត្រយន្តហោះចៅហ្វាយ ចិត្តក្តៅ ចិត្តឆាវ ដូចអន្ទង់ប្រឡែងភ្លើង ប្រើក្រុមហ៊ុនអាកាសចរណ៍របស់ជុងហ្គុកស្រេច ខ្លាចអី មានម៉ាSet allហើយ ស្ពាយតែការបូបទៅមួយ រត់រួចខ្លួនបរិបូណ៍ហូហៀរ ឥទ្ធិពល3ខ្ទះឥតស្រមោល ធ្វើឲអ្នកប្រព្រឹត្តវង្វេងរកដំណោះស្រាយស្មុគ្រខួរជាងរូបមន្តគណិតវិទ្យាទៅទៀត។
ថេយ៉ុងបើកភ្នែកសម្លឹងមើលថានាយជំនិតនោះចេញទៅបាត់ដាច់ក្រសែរភ្នែកហើយឬនៅ បើថានៅ គេនៅហក់ទំទៀត ។
« ព្រូស » ជុងហ្គុក
« អូយ »នាយកំលោះបោះ ថេយ៉ុងទៅលើឥដ្ឋមួយទំហឹងដៃ ឥតថ្នម។ថេយ៉ុងយកដៃឈ្លីចង្កេះ ចង់ស្រក់ទឹកភ្នែក សឹមសម្លឹងមើលអ្នកដែលចិត្តក្តៅបោះគេដូចសត្វធាតុ
« សម្លឹងអី ខ្វេះគ្រាប់ភ្នែកចោលលូវ »ជុងហ្គុកលើកដៃចង្អុលកាយតូចដែលដួលស្ពោបលើកម្រាលឥដ្ឋ មិនមានចិត្តចង់ជួយលើក ។
« ចាប់បោកខ្ញុំដូចបាវសាក់ បោកឲដូចអង្កែបប្រឡាក់គ្រឿង នេះជាមនុស្សណា ម្ចាស់ប្រុសចិត្តអាក្រក់ហួសហេតុ ហុហុ ឈឺ » សម្លេងរាងតូចរន្ថើនសម្លេងឈឺ
« ឯណាទឹក យើងផឹកឲបាត់ស្អកករបន្តិច ឈ្លោះជាមួយឯងមួយកំណាត់ព្រឹក យើងស្អកករចង់ស្លាប់ហើយ »ជុងហ្គុកយកដៃរិតបំពង់ខ្លួនឯងថើរៗ ស្បថ ក្មេងនេះចូលភូមិគ្រឹះគេភ្លាម មានរឿងត្រូវឲដេកគិតម្តងទៀតភ្លាម ថាធ្វើត្រូវឬអត់។ មនុស្សធ្លាប់តែស្ងប់ស្ងាត់មិនចេះមាត់ក បែរជានិយាយស្ទើរខះទឹកមាត់ ! មាឌប៉ុនចៃ តែពាក្យសម្តី បេះដូង ចិត្តថ្លើមប្រម៉ាត់ប៉ុនយក្ស តមាត់មិនឲបាត់សម្តី ភ័យចាញ់។
« នោះនៅខាងណោះ ! លើកបន្តិចមក ឈឺអត់ទាន់បាត់ទេ »ថេយ៉ុងស្ទើរតែស្រក់ទឹកភ្នែកចេញមកពិតមែន ! ឥដ្ឋណាមិនមែនជាពូកសាច់ទន់ទម្រេតទម្លាក់ខ្លួនគេងទៅស្រួលទេ វាខុសពីឥដ្ឋ ។
ជុងហ្គុកទម្លាក់ដៃឲអ្នកម្ខាងទៀតតោងចាប់ ! ថេយ៉ុងចាប់ដៃតោងឡើង ទម្រាំបាន ឈឺឆ្អឹងឈឺឆ្អែងមិនស្ទើរទេមួយក្បាច់នេះ ។
« Bye byeលែងហ៊ាននៅជិតម្ចាស់ប្រុសទៀតហើយ លេងតែម៉ាកៗនិង ទម្រាំសងបំណុលអស់ប្រហែលខ្ញុំនៅតែធាតុមួយកោដិច្រកដាក់ផ្ញើរតាមឡានឈ្នួល ដឹកទៅផ្ទះផ្ញើរអាណាព្យាបាលផងមិនដឹង »ថេយ៉ុងលើកដៃទាញរលាស់សក់ក្បាលរួញអង្គារដីរបស់គេឲត្រូវភ្លីវិញ ។
« យើងបង្ខំ?? មកបន្ទប់យើងខ្លួនឯង និយាយចង់ទៅក៏ខ្លួនឯង អត់មានបង្ខំអីសោះ អត់ខ្វល់»ជុងហ្គុកពើងទ្រូងនិយាយវិញ
« ត្រង់ចូលបន្ទប់ខ្ញុំ ខ្ញុំមិនទាន់ថាផង »ថេយ៉ុង
« យើងនិយាយរួចហើយ មួយដីធ្លីនេះ ផ្ទះយើង បន្ទប់យើងតែទាំងអស់និង យើងចង់ទៅផ្ញើរអាត្មានៅកន្លែងណាក៏បាន »ជុងហ្គុកលើកចិញ្ចើមញញឹមចុងមាត់ ឌឺទៅកាន់ថេយ៉ុង
« ចឹងចេះចោះ ! អាទ្រុងដាក់ចិញ្ចឹមក្រពើរាប់រយក្បាលនៅក្រោយភូមិគ្រឹះ ម្ចាស់ប្រុសទៅលាក់ពួនអាត្មានៅកន្លែងនិងផង ខ្ញុំចាំមើល »ថេយ៉ុង
« យើស ថេយ៉ុង ឡាខឺសៀន សម្តីថ្លោះម្លេះ »ជុងហ្គុកសង្រ្គឺតជើងធ្មេញ អាល្អិតស្អីគេនេះ អីក៏ឥទ្ធិពលសម្បើមម្លេស
« ញុមចឹង »ថេយ៉ុង លើកដៃគ្រលាស់សក់ធ្វើមិនដឹង ជុងហ្គុកអស់ពាក្យនិយាយ សរុបរួមមួយផ្ទះនេះខ្លាចគេទេទាំងអស់ លើកលែងតែថេយ៉ុង ដូចអើយហើុយមិនខ្ចីខ្លាច មានតែចាក់សាំងលើភ្លើងថែម។
« ទៅ-ទៅណា »ថេយ៉ុងឃាត់សួរនាក់ម្ខាងទៀត ឃើញបង្វែរខ្លួនដើរទៅ ថែមទាំងមិននិយាយស្តីទៀត
« ងូតទឹក ចង់ទៅងូតដែលឬ សួរដូចឆ្កួត »
« បើងូតទឹក កុំឲរបួសប៉ះទៅនិងទឹកឲសោះ ប្រយ័ត្នក្លាយធ្ងន់ធ្ងរលើសដើម »ជុងហ្គុកមិនមាត់និយាយអ្វីទាំងអស់ ថេយ៉ុងបានត្រឹមប្រាប់ ប៉ុណ្នឹងធ្វើមិនធ្វើ មិនដឹងទេ ។
YOU ARE READING
♡ បណ្តូលចិត្តរេរ៉ាវែល ♡
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង