ឡានដ៏ទំនើបសេរីចុងក្រោយមួយគ្រឿងឈប់ងក់នៅមុខសាលាដ៏ល្បីមួយកន្លែងដែលអ្នកណាក៏ស្គាល់ថាជាសាលាដែលពោរពេញដោយកូនអ្នកមានស្តុកស្តម្ភ។ នាយតូចស៊ុននូចុះពីឡានដោយមិនភ្លេចលាអ្នកដែលបានជូនមកដែរ
« បងលាហើយ សឺត.... » បបូរមាត់តូចច្រមិចឆ្មក់ស្នាមថើបពីថ្ពាល់នាយកម្លោះយ៉ាងព្រហើន ជុងវ៉ុនបានត្រឹមអស់សើចបញ្ចេញថ្ពាល់ខួចដ៏មានមន្តស្នេហ៍ ពីអាកប្បកិរិយារបស់អ្នកម្ខាងទាំងគិតថា មនុស្សអីម្តេចក៏គួរឲ្យស្រឡាញ់ម្ល៉េះ ( មិនបាច់ឆ្ងល់ទេគេថើបគ្នាជារឿងធម្មតា🌚 )
« បាទ៎ »
« អឺម ឈប់សិន !! »
« មានការអ្វីឬ?? »
« ល្ងាចនេះបងទំនេរទេ ?? »
« ទំនេរ មានការអីមែនទេ ?? »
« ហឹស៎ ល្ងាចនេះខ្ញុំនឹងទៅយកបង បងនឹងដឹងដោយខ្លួនឯង » ថាហើយអ្នកទាំង២ក៏បំបែកផ្លូវរៀងៗខ្លួនទៅ
នៅតាមដងវិថីផ្លូវដ៏រមនាឡានទំនើបៗជិះឆ្លងកាត់ឆ្វាត់ឆ្វែង ឯល្បឿនក៏លឿនមិនធម្មតានោះដែរ ក្នុងនោះក៏មានឡានមួយគ្រឿងឈប់ងក់នៅមុខហាងសៀវភៅមួយកន្លែង ។ នាយតូចម្នាក់ចុះមកដោយបញ្ចេញស្នាមញញឹមដ៏ស្រស់ថ្លាបូករួមទាំងការស្លៀកពាក់មើលទៅគេគឺឥតខ្ចោះតែម្តង ដៃជើងស្រឡូនៗ ចង្កេះតូចច្រឡឹង ចំណែកស្បែកក៏សបីដូចទឹកដោះគោ ឯមុខមាត់ក៏គួរឲ្យស្រឡាញ់ផងដែរ ។
ជំហ៊ានមួយបោះពួយចូលទៅក្នុងហាង ដៃស្រឡូនរុញទ្វារដើម្បីចូល សៀវភៅរាប់រយលានក្បាលស្ថិតនៅខាងមុខនាយតូច ស្នាមញញឹមដ៏រួសរាយញញឹមទៅកាន់បុគ្គលិកខាងក្នុង ឯជើងក៏ដើរតម្រង់ទៅរកសៀវភៅដែលខ្លួនចង់បាន ដៃតូចៗចាប់កាន់សៀវភៅដោយថ្នមៗអង្អែលនិងមើលទាំងកោតសរសើរ. ផាក ស៊ុងហ៊ុន អ្នកណាមិនស្គាល់ថានេះជាកូនប្រុសតែម្នាក់គត់នៅក្នុងត្រកូលផាកនោះ នាយតូចមានវ័យ២២ឆ្នាំ សព្វថ្ងៃគេក៏ជួយធ្វើការក្នុងក្រុមហ៊ុនរបស់លោកផាកដែរ ។ ស៊ុងហ៊ុនគេចូលចិត្តសៀវភៅខ្លាំងណាស់ជាពិសេសសៀវភៅប្រវត្តិសាស្រ្តនេះតែម្តង។
YOU ARE READING
ក្លិននៃកុលាបខ្មៅ .
Roman d'amour« របស់ដែលយើងចង់បានហើយត្រូវតែបានមិនថាវាមានបន្លាមុតយ៉ាងណាក៏ដោយ »