Episode 10

101 16 3
                                    

NamJoon បន្តនៅមន្ទីរពេទ្យរហូត
ដល់យប់ រងចាំការដឹងខ្លួនរបស់ Jimin។
នាយក៏មិនយល់ពីខ្លួនឯង ពេលនេះមានគូដណ្តឹងទៅហើយប៉ុន្តែហាក់
ដូចជាមិនដាច់ចិត្តទុក Jimin ចោលបែបនេះ។

"លោក! ត្រឡប់ទៅវិញទៅខ្ញុំមើលថែមិត្តខ្ញុំបាន" Taehyung ទើបតែមកពីទិញអាហារវិញក៏មិនទាន់ឃើញនាយត្រឡប់ទៅផ្ទះវិញ។

"បើចឹងខ្ញុំត្រឡប់ទៅវិញហើយ ពេលគេដឹងខ្លួនប្រាប់ខ្ញុំផង" NamJoon

"លោក NamJoon! គឺ..." Taehyung ដើទៅរ៉ូតកាបូបរបស់ខ្លួនបើកយកសៀវភៅតូចល្មមមួយក្បាលចេញមកប្រគល់ឱ្យ NamJoon ។

"ឱ្យខ្ញុំ?" NamJoon ចងចិញ្ចើមឆ្ងល់និងសៀវភៅមួយក្បាលនេះ។

"ពេលដែលខ្ញុំទៅផ្ទះ Jimin រាល់លើកក៏ចាប់អារម្មណ៍និងសៀវភៅមួយនេះ ខ្ញុំបានបើកមើលបានបន្តិចក៏ដឹងថានោះជាអ្វី លោកយកទៅអានទៅ"

"អរគុណហើយ" NamJoon ទទួលយកសៀវភៅមួយក្បាលនោះរួចហើយក៏ចាកចេញទៅ។

"Jimin! សូមទោសដែលយករបស់ឯងទៅឱ្យគេដោយមិនសូមការអនុញាតិ យើងគ្រាន់តែចង់ឱ្យគេឈប់យល់ច្រឡំលើឯងប៉ុណ្ណោះ" Taehyung និយាយទៅកាន់មិត្តដែលកំពុងសន្លប់ស្តូកស្តឹងមិន
ដឹងខ្លួន។

Skip...

NamJoon ត្រឡប់មកផ្ទះវិញដោយភាពហត់នឿយ និងគិតជាច្រើនរឿងអំពីស្ថានភាពពេលនេះ។ នាយអង្គុយក្នុងឡានយកសៀវភៅដែលTaehyung
ឱ្យមុននេះមកអាន។

សំណេរ...

( ខ្ញុំបានជួបនិងបុរសដ៏គួរឱ្យចាប់
អារម្មណ៍ម្នាក់ មិននឹកស្មានសោះថាគេជាសិស្សច្បងរបស់ខ្ញុំ។

ប្រុសម្នាក់នោះមកសូមស្រឡាញ់ខ្ញុំ ខ្ញុំពិតជារំភើបណាស់ គេឈ្មោះអ្វីទៅណ៎រ...ត្រូវហើយគឺ NamJoon។

លោកប៉ារបស់ខ្ញុំបានដឹងអំពីរឿងនេះ គាត់ខឹងខ្លាំងណាស់បន្ទាប់ពីដឹងថាគាត់ជាអ្នកដែលគ្មានលិទ្ធភាពធូរធារ ខ្ញុំមិនអាចទាក់ទងគាត់បានឡើយ ខ្ញុំចង់ជួបគាត់និងនិយាយជាមួយប៉ុន្តែមិនអាចឡើយ។

គាត់បានយកកាដូមកឱ្យខ្ញុំជាអំណោយដោយការសូមស្រឡាញ់របស់គាត់ គាត់ក៏មានចិត្តឱ្យខ្ញុំ ខ្ញុំក៏មានចិត្តឱ្យគាត់
ប៉ុន្តែ...ខ្ញុំមិនអាចយល់ព្រមឡើយខ្ញុំខ្លាចណាស់ គាត់និងមានបញ្ហាប្រសិនបើខ្ញុំព្រមទាក់ទងគាត់។

ម្ចាស់បេះដូងWhere stories live. Discover now