EP5
________________________________________
" ចុះបើខ្ញុំប្រាប់អែងថា មនុស្សដែលខ្ញុំ និយាយថា ល្អ នឹង មនុស្សដែលខ្ញុំស្រលាញ់មិនមែនជាមនុស្សតែមួយ? ចុះបើខ្ញុំមិនចូលចិត្តJeno តើអែងនៅតែចង់អោយខ្ញុំទាក់ទងគេទៀតមែនទេ ?" Winter
"នោះជាសិទ្ធរបស់អែងក៏ឆាប់ចេញពីរបន្ទប់របស់ខ្ញុំទៅ!"Karina "ខ្ញុំចង់នៅម្នាក់អែង"
ដោយKarinaនិយាយបែបនេះWinterក៏ព្រមចាកចេញពីបន្ទប់របស់Karina"ខ្ញុំស្រលាញ់អែងខ្ញុំមិនបានស្រលាញ់គេទេ"winterបានតែនិយាយតិចៗរួចក៏លួចមើលមុខKarinaជាលើកចុងក្រោយមុននឹងចាកចេញ...
"មនុស្សស្អីអោយទៅក៏ទៅមែន! ឆឺស!"Karinaនិយាយរួចក៏ទាញទូរស័ព្ទមកលេងធ្វើមិនដឹងគ្មានចេះខូចចិត្តអីម៉ាតិច!
________________________________________
តុក៚តុក៚តុក៚ សម្លេងគោះទ្វារមុខបន្ទប់របស់Karina
"..."
"គឺខ្ញុំមកគេងជាមួយបងនៅយប់នេះ!"Winterនិយាយរួចក៏រត់ចូលទៅគេងលើពូករបស់Karinaដោយមិនចាំស្តាប់ចម្លើយរបស់ម្ចាស់បន្ទប់ឡើយក៏រត់ទៅគេងគ្របភូយបាត់ហាក់ដូចជាខ្លាចគេដេញម្តងទៀត
"ខ្ញុំមិនទាន់អនុញ្ញាតអោយមកគេងជាមួយខ្ញុំទេ ក៏ឆាប់ចេញទៅវិញទៅ " Karina
"ខ្ញុំសុំអ៊ំស្រីរួចហើយ គាត់ក៏បានអនុញ្ញាតដូចគ្នា"Winter
"ប៉ុន្តែវាជាបន្ទប់របស់ខ្ញុំ ខ្ញុំមិនអនុញ្ញាតទេ ក៏ឆាប់ចេញទៅ កុំរំខានខ្ញុំពេកបានទេ " Karina
"បងចង់ធ្វើអីក៏ធ្វើទៅខ្ញុំគេងតែខ្ញុំទេតើ មិនរំខានបងទេ " Winter
"នាងនៅទីនេះគឺរំខានខ្ញុំខ្លាំងណាស់ ខ្ញុំវាទើសមុខនាងណាស់ ឆាប់ចេញទៅ "Karina
"នេះបងស្អប់ខ្ញុំខ្លាំងមែនទេ បានជាបងតែងតែដេញខ្ញុំមិនអោយចូលមកជិតបងបែបនេះ បងស្អប់ខ្ញុំខ្លាំងហ៎?"Winter
នាងនិយាយដោយធ្វើមុខកំសត់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
"គឺមិនមែនស្អប់ទេ ! " Karina
"បើមិនស្អប់បងស្រលាញ់មែនទេ ? " Winter
" អ៉ឺម!! គឺមិនមែនទេ មិនស្អប់ក៏មិនស្រលាញ់ " Karinaក៏និយាយយ៉ាងធម្មតាទៅកាន់Winterដោយទឹកមុខចង់ញ៉ោះនាងផងនោះ
"មិនអាចនិយាយបែបនេះបានទេ គឺអាច យកតែមួយទេ ស្រលាញ់នឹងស្អប់ បងនិយាយថាមិនស្អប់ខ្ញុំទេ បងស្រលាញ់ខ្ញុំមែនទេ ក៏និយាយមក កុំខ្មាស់អៀនអី ហាហា " Winter
"គឺ ខ្ញុំ មិនចូលចិត្តនាង នាងជាមនុស្សឈ្លើយ គួរអោយធុញ
គ្មានគួរអោយស្រលាញ់អីម៉ាតិច! " Karina
"ឆឺស!"Winterក៏ធ្វើមុខជ្រេញដាក់ទៅKarinaដោយការងងក់ដោយសារតែKarinaនិយាយថាធុញនាងទាំងដែលនាងគួរអោយស្រលាញ់យ៉ាងខ្លាំងបែបនៀក
" ល្មមមកគេងហើយKarina កុំលេងហ្គេមច្រើនពេកបានទេ ? " Winter
" ងងុយគេងហើយមែនទេ ? " Karina
"អ៉ឺម! ហ្នឹងហើយ ៚ " ahhhhhhhh៚ នាងនិយាយបណ្តើធ្វើជាស្ងាបបណ្តើដើម្បីបញ្ចាក់ថានាងពិតជាងងុយគេង
"បើងងុយក៏គេងទៅ ខ្ញុំមានហាមមិនអោយគេងអែណា ??"Karina
"ប៉ុន្តែ នាងមិនទាន់មកគេងទេ ? អោយខ្ញុំគេងបានយ៉ាងមិចទៅ ? " Winter
"ងងុយក៏គេងទៅភ្នែកមិនបានជាប់គ្នាណា ? គេងក៏គេងទៅគ្មាននណាខ្វល់ទេ នាងគេងរឿងនាងខ្ញុំមិនគេងជារឿងខ្ញុំ វាគ្មានអីពាក់ព័ន្ធនឹងគ្នាទេ ៚ " Karina
"ឆឺស៚" Winter ក៏ងើបឡើងដើរសម្តៅទៅKarinaដែលកំពុងតែអង្គុយលើកៅអី
"ឆាប់ទៅគេងភ្លាម៚KARINAAAA៚"Winter
"មើលមាត់ ខ្ញុំអោយច្បាស់ណា៚ ខ្ញុំ មិនននននន ទៅ! "Karina
"ទៅរឺមិនទៅ?" Winter
" ហើយវាថីនាងនៀក ខ្ញុំមិនទៅគេ មិនងងុយ ! " Karina
"ក៏បាន ៚ " Winter នាងនិយាយរួចហើយក៏ចាប់លើកបីKarinaទៅគ្រែគេងតែម្តងដោយមិននិយាយអ្វីជាបន្តឡើយ
"អ៊ួយ! ធ្វើអីនឹងលែងខ្ញុំទៅ ៚ "Karina
ភឺប៚ Winter ក៏ដាក់Karina ចុះនៅលើគ្រែគេងរួចនាងក៏គេងអោបKarinaតែម្តងដោយមិនលេងនោះទេ
"ឆាប់គេងទៅ Good Night 😴 " Winter និយាយរួចក៏ធ្វើជាគេងបាត់ទៅដោយមិនលែងKarinaឡើយ
"លែង លែងខ្ញុំទៅ ខ្ញុំថប់ដង្ហើម៚ " Karina
"..."
"គេងពិតមែនហ៎??" Karina ដោយមិនមានការឆ្លើយតបKarinaក៏គេងតាមWinter ទាំងដែល Winter គ្រាន់តែធ្វើពត់ជាគេងតែប៉ុណ្នោះ នៅពេលដែល Karina គេង Winter ក៏លួចញញឹមម្នាក់អែងយ៉ាងធម្មតា ៚
________________________________________
#MORNING
Winterបើកភ្នែកយឺតៗនៅពេលដែលនាងងើបពីកាគេងរបស់នាងក៏ឃើញថាមនុស្សខ្លះកំពុងតែអង្គុយមើលមុខខ្លួនយ៉ាងចម្លែក
"នេះភ្ញាក់ហើយហ៎????"Karina
"បងងើបយូរហើយមែនទេ ? ហេតុអ្វីក៏មើលមកខ្ញុំបែបនៀក ម្តេចក៏មិនងើបទៅសម្អាតខ្លួនទៅ???"Winter
"ទៅណាកើតបើនាងអោបខ្ញុំយ៉ាងនេះ ខ្ញុំប្រលេះដៃនាងមិនចេញពីរខ្ញុំទេ ជាប់ដូចជាប់កាវអញ្ចឹង៚"Karina និយាយទាំងត្អួញត្អែរទៅកាន់Winterដែលកំពុងតែគេងអោបខ្លួននោះដោយមិនព្រមលែងពេញមួយយប់របស់ដល់ពេលនេះ ហាក់ដូចជាពេលដែលនាងលែងទៅKarinaរត់បាត់អញ្ចឹង!
"ល្មមលែងខ្ញុំហើយរួចក៏ទៅរៀបចំខ្លួនទៅសាលាទៅ!"Karina
"អ៉ឺម...
"ចង់សម្អាតខ្លួនជាមួយគ្នាទេ ?" Winter
"នាងឆ្គួតទេ អី មិនអាចទេ មិនអាចជាដាច់ខាត " Karina
"ក៏ចេញពីបន្ទប់ខ្ញុំទៅ រួចក៏ទៅសម្អាតខ្លួននៅបន្ទប់របស់នាង! " Karina
"ក៏និយាយលេងទេតើ៚ ខ្ញុំទៅហើយ ជួបគ្នាពេលញាំបាយ៚ " Winter នាងនិយាយញ៉ោះKarinaអស់ចង់រួចនាងក៏ដើរទៅបន្ទប់នាងបាត់ទៅដោយទុកអោយKarinaនៅក្នុងបន្ទប់របស់នាងម្នាក់អែង
"ហេតុអ្វីក៏បេះដូងលោតញាប់ម្លេះវើយ៚" Karina
នាងនិយាយរួចក៏ទៅសម្អាតខ្លួន ដើម្បីរៀបចំខ្លួនទៅសាលាដូចជារាល់ៗដង.
បន្ទាប់ពីរៀបចំខ្លួនរួចគេក៏ចេញមកតុអាហារដើម្បីញាំអាហារពេលព្រឹកដូចជារាល់ដងរួចក៏ដើរទៅសាលាជាមួយហ្នឹងWinter នៅតាមផ្លូវទៅចំណតឡានក្រុង
________________________________________
Winter : Karinaa ថ្ងៃនេះគឺនាងស្អាតប្លែកម្លេះ ? មានណាត់ជួបជាមួយអ្នកណានៅសាលាមែនទេ ?
Karina : ណាត់ជួបក្បាលនាងស្អី ! អត់ប្រយោជន៌ ឈប់សួរសំណួរអត់ប្រយោជន៌បែបនេះមកខ្ញុំទៅ ធុញណាស់៚
" បងនិយាយថា នឹងណាត់គ្នាជាមួយខ្ញុំមែនទេ ???? មែនហើយបងស្រលាញ់ខ្ញុំអញ្ចឹងយើងគួរតែណាត់ជួបគ្នាបែបនេះហើយ ហាហា " Winter
" នណាថាខ្ញុំនឹងណាត់ជួបនាង នណាថាខ្ញុំស្រលាញ់នាង ? " Karina
"បើបងមិនស្អប់ខ្ញុំអញ្ចឹងបានន័យថាបងចូលចិត្តខ្ញុំហើយ " Winter
" យប់មិញខ្ញុំនិយាយថាមិនស្អប់នាង ប៉ុន្តែឥឡូវខ្ញុំស្អប់នាងហើយ ស្អប់ហើយធុញនឹងនាងទៀតផង គួរអោយធុញណាស់៚" Karina និយាយទាំងធុញទៅកាន់Winter ដោយសារតែនាងកូរគេខ្លាំងពេក
"នេះស្អប់ខ្ញុំមែនទេ ស្អប់ខ្ញុំពិតមែនហ៎ ? 🥹
ខ្ញុំសុំទោសផងណា ពីព្រោះខ្ញុំមានមនុស្សដែលខ្ញុំស្អប់រួចហើយ ខ្ញុំមិនអាចទទួលយកការស្អប់របស់បងបានទេ 🥹🥹🥹 បងកុំអន់ចិត្តនឹងខ្ញុំអីណា វាមិនអីទេ ខ្ញុំមិនអាចទទួលការស្អប់ពីរបងបានពិតមែន ប៉ុន្តែខ្ញុំអាចទទួលយកកាតស្រលាញ់ពីរបងបានណា 🎀 បងអាចទៅរកមនុស្សដែលស្អប់បងដើម្បីស្អប់បានណា " Winter
"ចំណែកខ្ញុំបងអាចប្តូរពីស្អប់មកស្រលាញ់បានណា ខ្ញុំមិនទាន់មានមនុស្សដែលខ្ញុំស្រលាញ់ទេ អញ្ចឹងខ្ញុំអាចស្រលាញ់តបទៅបងវិញបាន " Winter
" ឈប់ Delulu ទៅ " Karina_________END EP 5__________
TO BE Continued Guysssss 🎀🤘🏻
Already Post New Series About Karina&Winter 🥹🎀
