កាលពីនាយមកអើយ សៀវភៅមួយក្បាលដែលមានឈ្មោះថា «ចំណងស្នេហ៍ទ្វេរភព» ជាសៀវភៅមួយក្បាលដែលឆ្លុះបញ្ចាំងពីខ្សែរជីវិតគូស្នេហ៍មួយគូដែលមាននិស្ស័យស្នេហាឆ្លងជាតិជាប់ពាក់ព័ន្ធជាមួយនឹងរឿងអភិនីហារ ដែលវាជារឿងមួយដែលពិបាកនឹងជឿជាក់ថាវាជារឿងពិត ប៉ុន្តែគ្រប់គ្នាជឿលើនិស្ស័យឬជាសុបិន្តដែលអោយយើងជួបអ្វីដែលផ្ទួនៗគ្នាទេ?
« កូនៗការសិក្សារបស់យើងថ្ងៃនេះគឺបញ្ចប់ត្រឹមនេះ!! ប៉ុន្តែអ្នកគ្រូមានកិច្ចការជាក្រុមអោយពួកកូនៗធ្វើ »
អ្នកគ្រូក្រមុំបាននិយាយឡើងម្ដងទៀតជាមួយនឹងកិច្ចការនៅក្នុងដៃ
« អ្នកគ្រូចង់អោយកូនៗទាំងអស់គ្នានាំគ្នាស្វែងយល់ពីសៀវភៅ ចំណងស្នេហ៍ទ្វេរភព មួយក្បាលនេះ ហើយមួយទៀតគ្រូចង់អោយកូនៗចុះកម្មសិក្សាទៅខេត្តសៀមរាបដើម្បីសិក្សាពីក្លោងទ្វារខ្មោចដែលជាប់ពាក់ព័ន្ធនឹងសៀវភៅ ចំណងស្នេហ៍ទ្វេរភព ដូចគ្នាហើយបើសិនកូនៗណាធ្វើបានល្អនឹងទទួលបានពិន្ទុពេញក្នុងថ្ងៃប្រឡងដោយស្វ័យប្រវត្តិ »
បន្ទាប់ពីបញ្ចប់សម្ដីអ្នកគ្រូក្រមុំក៏ដើរចាកចេញពីថ្នាក់រៀនឯសិស្សដែលនៅក្នុងថ្នាក់ក៏នាំគ្នានិយាយនឹងនាំគ្នាស្វែងរកក្រុមដើម្បីធ្វើការងារដែលគ្រូរបស់ខ្លួនដាក់អោយ។
« ហ្វត!! ឯងថាកិច្ចការមួយនេះលំបាកឬអត់ហា? »
« លំបាកចេះតែលំបាកហើយតែសំខាន់ពិន្ទុពេញស្វ័យប្រវត្តិវើយ!! »អាមរីស្រីស្រស់ត្រូវជាមិត្តរបស់ហ្វតក៏បានសួរពីកិច្ចការដែលគ្រូបានដាក់អោយឯហ្វតក៏ឆ្លើយតបទៅនាងវិញយ៉ាងងាយព្រោះគេជាសិស្សពូកែស្រាប់គ្មានរឿងអ្វីលំបាកនោះទេ
« ហ្វតហា មិចម៉ាស្អែកយើងឡើងទៅសៀមរាបតែម្ដងទៅហី? ព្រោះអីបើយើងបញ្ចប់ការងារនេះរួចយើងក៏អាចដើរលេងបានប៉ុន្មានថ្ងៃដែរណា »
« មានអីល្អដែរតើ អញ្ចឹងស្អែកព្រឹកព្រលឹមចេញទៅតែម្ដងទៅណ៎!! តែឯងហៅភូវិននឹងសីតាផងណា »
« អឺៗ ចឹងលាហើយណាស្អែកជួបគ្នា »អាមរីរៀបចំសៀវភៅរបស់នាងរួចក៏ប្រមូលចាកចេញទៅបាត់ឯហ្វតក៏បន្តនៅក្នុងថ្នាក់រួចក៏បើកសៀវភៅ ចំណងស្នេហ៍ទ្វេរភព មកអានបន្តិចបន្តួចមុននឹងផ្ដើមកត់ចំណុចសំខាន់ចូលដើម្បីងាយស្រួលក្នុងការសិក្សាបន្ថែមនៅថ្ងៃស្អែកនេះ