Episode 12

73 13 4
                                    

Jimin ចាកចេញមកខាងក្រៅហាងហើយ NamJoon ក៏នៅមិនទាន់ត្រឡប់ទៅ
វិញនាយឈរចាំឡានរបស់ Hoseok មកទទួល Jimin។

រឺង...រឺង (សម្លេងទូរស័ព្ទ)

"hyung"

«Min! ឡានរបស់បងកំពុងតែមានបញ្ហាឯងអាចទៅវិញខ្លួនឯងបានទេ?»

"អូហ៌! បាទបាន"

«បងសូមទោសណា»

"បាទបងមិនអីទេ បងប្រយ័ត្នប្រយែងផង"

«ឯងដូចគ្នា»

ទឺត...ទឺត

ប្រព័ន្ធទំនាក់ទំនងក៏បានផ្តាច់។

"គេមិនមកទេឬ?" NamJoon

"គាត់មានបញ្ហា លោកឆាប់ទៅវិញទៅខ្ញុំត្រូវទៅផ្ទះហើយ"

"ខ្ញុំជូនទៅ" NamJoon

"មិនចាំបាច់ទេខ្ញុំជិះឡាក្រុងបាន" Jimin

"មកៗ" NamJoon អូសដៃរបស់ Jimin ឱ្យដើរទៅរកឡានរបស់នាយជាមួយគ្នា។

NamJoon ពិតជាបានជូន Jimin មកដល់ផ្ទះបានសម្រេចពិតមែនបលទោះជា Jimin បដិសេធក៏ដោយចុះ។

Skip...

Jimin ចូលមកខាងក្នុងផ្ទះក៏រៀបញ៉ាំអាហារនិងលេបថ្នាំ។ Jimin អង្គុយគិតអំពី NamJoon ដែលសុខៗ ក៏មកយកចិត្តទុកដាក់និងខ្លួនបែបនេះ។

ចុះគូដណ្តឹង?

Skip...

ដូចជាម្សិលមិញ NamJoon ទៅហាងកាហ្វេតាំងតែព្រឹក អង្គុយធ្វើការនៅហាងកាហ្វេដែល Jimin ធ្វើការ។ នាយអង្គុយតាំងតែពីព្រឹករហូតដល់ល្ងាច។

NamJoon ធ្វើបែបនេះជារឿយៗ នាយមកអង្គុយធ្វើការនៅហាងកាហ្វេមួយនេះរាល់
ថ្ងៃ ក្លាយជាភ្ញៀវប្រចាំហាងទៅហើយបើទោះបីជា Jimin ចង់ហាមឃាត់ក៏មិនអាច។

"Jimin មិនមកទេឬ?" NamJoon ដើរចូលមកមិនទាន់ទាំង Order ផងក៏សួររក Jimin។

"Jimin ថ្ងៃនេះមិនបានមកទេ" Barista

"គេទៅណា?" NamJoon

"លឺថាគេមានបញ្ហាសុខភាពត្រូវសម្រាក់" Barista

"..." NamJoon ឈរគិតអំពី Jimin។

"លោក!?"

"..."

"លោក!?"

"អ្ហាស៎? បាទ? យក Americano low sugar "
NamJoon ភ្ញាក់អំពីការគិតរបស់ខ្លួន។

នាយទទួលបានកាហ្វេរួចក៏បើកឡានទៅផ្ទះរបស់ Jimin។ រាងក្រាស់ចុះពីឡាន ឈរនៅរបងទ្វារផ្ទះដោយមិនដឹងថាគួរចូលទៅរបៀបណា។

"ហេតុអ្វីមិនលើក?" NamJoon ចុចទំនាក់
ទំនងទៅ Jimin ក៏មិនទទួល។

"Min!?" NamJoon ស្រែកហៅអ្នកខាងក្នុងទាំងគ្មានសម្លេងតប។

"លោក!?" សម្លេងតូចបន្លឺពីក្រោយខ្នងរបស់នាយ ទើបនាយប្រញាប់ងាកទៅមើល។

"Min? ក្រែងបុគ្គលិកនៅហាងថាមិនស្រួល
ខ្លួនមែនទេ?" NamJoon

"ខ្ញុំទៅបើកថ្នាំនៅពេទ្យ" នាយតូចលើកថង់ថ្នាំបង្ហាញ NamJoon ។

"..." NamJoon ដកដង្ហើមធំអស់បារម្ភ។

"លោកមកធ្វើអី? មិនធ្វើការទេ?"

"ខ្ញុំលឺបុគ្គលិកនៅហាងប្រាប់ថា Jimin មិនស្រួលខ្លួន ទើបខ្ញុំមកមើលទាក់ទងក៏មិនចូល"

"ខ្ញុំមិនបានយកទូរស័ព្ទទៅជាមួយទេ លោកទៅវិញទៅ" Jimin

"ហេតុដេញខ្ញុំរហូតចឹង?" NamJoon

"លោកមិនគួរមករញ៉េរញ៉ៃនិងខ្ញុំទេ"

"Min!" NamJoon

"លោកមានគូដណ្តឹងហើយ មិនគួរធ្វើខ្លួនបែបនេះទេ"

"ខ្ញុំអាចនៅជិត Jimin មួយថ្ងៃនេះបានទេ? ខ្ញុំចង់នៅក្បែរ Jimin" NamJoon មិនបដិសេធឡើយ នាយមានគូដណ្តឹង មិនគួរណាមកតាម Jimin រាល់ថ្ងៃបែបនិងទៅ។

"លោក..." Jimin

"ណា! ខ្ញុំនិងចាកចេញបន្ទាប់ពីថ្ងៃនេះ"

"..." Jimin ដើរទៅចាក់សោទ្វាររបង ហើយក៏បើកផ្លូវឱ្យ NamJoon ចូលទៅជាមួយ។

សភាពនៅក្នុងផ្ទះគឺស្អាតនិងរៀបចំបានរៀបរយបើទោះជាផ្ទះមិនធំប៉ុន្តែមានរបៀបនិងគួរឱ្យចង់រស់នៅ។

"មានអ្វីញ៉ាំទេ?" NamJoon ដើរចូលមកចង្ក្រានបាយតាមម្ចាស់ផ្ទះដោយមិនក្រែង
ចិត្ត។

"លោកចង់ញ៉ាំអ្វី?" Jimin

"អឹម...ញ៉ាំមីបានទេ? សម្រាប់តែខ្ញុំទេ Jimin កុំញ៉ាំអី" NamJoon ដើរចូលទៅសន្សឹមៗ អោបកាយរបស់ Jimin ពីក្រោយ។

"លោក...កុំធ្វើបែបនេះអី" Jimin ព្យាយាមរើខ្លួន។

"នៅអោយស្ងៀមបានទេ ខ្ញុំចង់អោបបែប
នេះ អោបស្នេហាដំបូងរបស់ខ្ញុំ ជាមនុស្សដែលខ្ញុំស្រឡាញ់ដំបូង និងតស៊ូស្រឡាញ់មករហូត" NamJoon បិទភ្នែក ផ្តេកក្បាលលើស្មាររបស់ Jimin។

ទង្វើមួយនេះ សម្តីទាំងនេះធ្វើឱ្យបេះដូងរបស់ Jimin សឹងតែរលាយបាត់ចេញពីដើមទ្រូងខាងឆ្វេង។

To be continued

ម្ចាស់បេះដូងWhere stories live. Discover now