Ep 1 ផ្ដើមសាច់រឿង

140 10 0
                                    

អធ្យាស្រ័យផងណាបើសិនជាមានកំហុសឆ្គងអ្វីមួយនោះ ព្រោះតែម្នាក់នេះមិនសូវជាចេះប្រើប្រាស់ពាក្យរាជសព្ទប៉ុន្មានោះទេ ចឹងហើយសង្ឃឹមថាallណព្វមិនប្រកាន់ទៅចុះណា💋❤️

__________ចូលសាច់រឿងយើងវិញ___________

សាច់រឿងចាប់ផ្តើមឡើងដោយបានបង្ហាញឲ្យយើងឃើញនៅអាណាចក្រធំអស្ចារ្យមួយគឺជាអាណាចក្រសុីវិលដែលមានភាពរុងរឿងអស់ជាច្រើនសម័យកាលហើយ ក្រលេកមកក្នុងរាជាវាំងឯណេះវិញបានបង្ហាញនៅព្រះបុត្រា3ព្រះអង្គដែលមួយអង្គក្នុងចំណោមនោះជារាជាទាយាទ ទ្រង់មាននាមថា Hwang Hyunjinកំពុងតែហាត់បាញ់ធ្នូយ៉ាងជក់ចិត្តនោះ

«ព្រះអង្គម្ចាស់ក្រាបទូល...!!» អំឡុងពេលនោះស្រាប់តែមាននារីម្នាក់បានមកដល់ ការស្លៀកពាក់របស់នាងមិនមែនជាអ្នកធម្មតានោះទេ
«អរ ខ្ញុំម្ចាស់Anlyថ្វាយបង្គំព្រះរាជបុត្រា» ព្រះនាង ដោយសារតែអម្បាលមិញនេះរំភើបពេកភ្លេចមើលថាមានព្រះអង្គម្ចាស់2អង្គទៀតនៅទីនេះទើបប្រញាប់ធ្វើការថ្វាយបង្គំយ៉ាងលឿន
«មិនអីនោះទេព្រះនាងកុំគួរសមពេកអី» ព្រះអង្គទី2
មាននាមថាchangbin មានបន្ទូលទាំងញញឹម
«ព្រះនាងមកមានការអ្វី??» Hyunjin ទ្រង់សួរទាំងមិនពេញចិត្តនូវវត្តមានរបស់នាងទេ
«ខ្ញុំម្ចាស់គ្រាន់តែយកបង្អែមមកថ្វាយទ្រង់តែប៉ុណ្ណោះ ក្រាបទូល» ព្រះនាង
«អរគុណតែ យើងមិនត្រូវការទេ» មានបន្ទូលចប់ក៏យាងទៅបាត់ ពិតជាគួរឱ្យធុញណាស់ មករាល់តែថ្ងៃទៅហើយពិតហត់ទេអី??
«ព្រះអង្គ..../បើចឹងខ្ញុំលាព្រះនាងសិនហើយ» រួចហើយទ្រង់ទាំង2ក៏ប្រញាប់មកតាមhyunjin

+ដំណាក់Hyunjin

«ហឺយ...ពិតជាធុញខ្លាំងណាស់» មកដល់ខាងក្នុងភ្លាមក៏ដាក់ខ្លួនអង្គុយនៅនឹងសាឡុងដែរមានតម្លៃរាប់ពាន់$នោះទាំងធុញទ្រាន់
«បើឯងធុញម៉េចមិនហោះទៅខាងក្រៅវាំងទៅ»Minhoដែរជាព្រះរាជាបុត្រទី3ក៏មានបន្ទូល ហើយក៏អង្គុយចុះជិតHyunjin
«hyungគិតថាខ្ញុំចេញទៅកើតមែន បើព្រះបិតាព័ទ្ធជិតអស់ហើយនុង» Hyunjin មានបន្ទូលទាំងមុខដូចកញ្ចប់ប្រហុក
«តែhyungគិតថាBangchan hyungអាចជួយឯងបាន..!!» changbin ឮចឹងហើយនាយក្រាស់ ក៏រំភើបភ្លាមនេះម៉ាយូរយារហើយម៉េចបានជាគេគិតមិនឃើញសោះចឹង
«តែថាបើឯងទៅhyungក៏ទៅដែរ» Minhoដាក់ដៃទះស្មាប្អូនប្រុសតិចៗទាំងញាក់ចញ្ចើមដាក់ទៀតផង
«តែ.../យ៉ាៗនេះចង់ចេញក្រៅតែឯង ដើម្បីទៅធ្វើរឿងខុសច្បាប់មែនព្រះអង្គម្ចាស់??» Changbin
«គឺមិនមែនចឹងនោះទេ ក៏បានhyungទៅក៏ទៅៗ» បន្ទាប់ពីសម្រុះសម្រួលគ្នាហើយ ព្រះអង្គយើងក៏បានយាងទៅកាន់ដំណាក់របស់ព្រះអង្គម្ចាស់ធំ

ស្នេហារបស់ខ្សែរាជវង្ស//(ផ្អាក)//Where stories live. Discover now