២៣ : ប្រដៅលែងស្ដាប់ហើយ

49 4 2
                                    

     ថ្ងៃត្រង់ចូលមកដល់ បន្ទាប់ពីនិយាយការងារជាមួយ Yoongi រួចហើយ គាត់ក៏ទៅទទួលប្រពន្ធជាទីស្រឡាញ់នៅក្រុមហ៊ុនយកមកផ្ទះជាមួយគ្នា ...

   វីឡាចន♡

   ឡានសេរីទំនើបដែលជាកម្មសិទ្ធិត្រកូលចន បានបើកចូលមកក្នុងទីធ្លាវីឡា ដោយអ្នកបម្រើមកចាំទទួលនៅខាងមុខទ្វារជាស្រេច ...

    គាត់ចតឡានហើយចុះបើកទ្វារឲ្យប្រពន្ធចុះ រួចដើរបណ្ដើរគ្នាចូលទៅក្នុងយ៉ាងផ្អែមល្ហែម ...

   មកដល់ខាងក្នុង ឃើញ Yeonjun អង្គុយមើលទូរទស្សន៍ម្នាក់ឯង ក៏ដើរទៅអង្គុយជិតកូន ...
Yeonjun " លោកប៉ាអ្នកម៉ាក់ "

Tea " ប្អូននៅមិនទាន់ក្រោកទៀតហូហ៎កូន "

Yeonjun " នៅទេ នៅមិនទាន់ឃើញចុះមកផង " ក្នុងចិត្តគិតដល់រឿងមុននិង អ្នកដែលជាប៉ាក្រោកឈរហើយដើរសំដៅទៅបន្ទប់កូនប្រុសពៅបណ្ដូលចិត្ត ...

    ម៉ាក់កូនមើលមុខគ្នា ...
Yeonjun " មានរឿងអីទៅម៉ាក់ "

    ក្រវីក្បាល ...
Tea " ធ្វើមិចនិងដឹងទៅ " មើលមុខគ្នាទាំងមិនយល់ការ

    លោកចនឯណេះវិញ ឡើងមកដល់មុខបន្ទប់កូនលូកដៃបើកទ្វាររុញចូលទៅក្នុង គាត់មិនមាត់ច្រើនទេដើរទៅជិតគ្រែទាំងមុខស្មើរៗ ភ្នែកសម្លឹងមើលទៅកាន់គ្រែដែលមាន កូនពៅកំពុងគេងក្របភួយជិតឆឹងតែម្ដង ...

    ដៃមាំបែកសរសៃលូកទាញភួយចេញមក គាត់សង្ស័យមិនខុសនេះគឺតុក្កតា មិនមែនមនុស្សទេ ទឹកមុខប្រែជាក្រម៉ូវគាត់ខឹងខ្លាំងណាស់ មើលទៅកូនម្នាក់នេះចង់ឲ្យគាត់បែកទ្រូងស្លាប់ហើយបាននិយាយមិនស្ដាប់ចឹង ...

    ដើរចុះមកខាងក្រោយជាមួយទឹកមុខគួរឲ្យខ្លាច ប្រពន្ធកូនក្រោកឈរឡើងពេលឃើញរឹកពាប្ដីមិនស្រួល សម្លឹងមើលគាត់ទាំងលេបទឹកមាត់ក្អឹកៗ ...

    ដើរមកអង្គុយលើសាឡុង ...
Jk " ប្រាប់ប៉ាមកថាប្អូនមានចេញក្រៅឬអត់ "

Yeonjun " កូននៅមិនទាន់ឃើញអូនចុះមកញុាំអីទេលោកប៉ា "

Tea " និយាយជាមួយកូនឲ្យស្រួលស្ដាប់បន្តិចទៅមិនបានឬ ?? ចុះកូន Lix "

You are the only one the series ( Hyunlix ) Where stories live. Discover now