ភាគ២៦ ៖ ជាអ្នកណាក៏បាន

1K 100 4
                                    

ពេលព្រឹកថ្ងៃថ្មី ចរត្រង់នៅម៉ោង5:29នាទី បង្វក់មនុស្សគ្រប់គ្នាគេងលង់លក់ក្នុងដំណេកពុំចង់បម្រាស់ខ្លួនទៅណា ! ពន្លឺព្រះអាទិត្យរះបន្តិចម្តងៗ ស្ថិតក្នុងពណ៍លឿងទុំចាស់ ធម្មជាតិរេរាតាមខ្យល់បករវិចៗ ទឹកសន្សើមនៅមានដក់លើស្លឹករុក្ខជាតិនៅឡើយ ។
សម្លេងទូរស័ព្ទរោទ៍ចេញពីក្នុងទូរស័ព្ទដៃមានសភាពចាស់របស់រាងតូចដែលគេងនៅលើទ្រូងបុរសមាឌធំក្រអាញ ដៃប្រុសកំលោះស្រាក់ចង្កេះតូចអង្រ្កងស្អិតរមួតបេះមិនបាន ។ កែវភ្នែកពណ៍ទឹកសមុទ្ររបស់រាងតូច សម្បុរទឹកឃ្មុំស្រអែម(Honey skin)ប៉ះនិងពន្លឺព្រះអាទិត្យតិចៗ ចាំងពណ៍ផ្លាតលើស្បែក ត្របកភ្នែកចាប់ផ្តើមបើកឡើងបន្ទាប់ពីឮសម្លេងទូរស័ព្ទរោទ៍ ។

ថេយ៉ុងសម្លឹងមើលមុខម្ចាស់ប្រុសបន្តិច សន្សឹមទាញដៃមាំចេញ ពីចង្កេះ ព្យាយាមសម្រាលខ្លួនងើបចេញ បើកវាំងននរួចទាញទ្វាកញ្ចក់បើកដើរទៅកាន់ជាន់វេរ៉ង់ដា សន្សឹមលើកដៃទៅចុចលើកទូរស័ព្ទដែលទទួលបានការខលមិនតិចជាង6ដង នៅលេខដដែល ថេយ៉ុងសម្លឹងមើលទៅអេក្រង់ទូរស័ព្ទចាស់ដែលបែកស្ទើរខ្វល់ មកដាក់កៀកត្រចៀក :

« ហេលឡូ ខ្ញុំថេយ៉ុង ឡាខឺសៀន៍ជាអ្នកនិយាយ »សម្តីស្រួយស្រេសបន្លឺចេញពីក្រអូមមាត់តូចច្រមិច កាយតូចដាក់ដៃទៅកាន់បង្កាន់វេរ៉ង់ដារ

« ហេលឡូថេយ៍ ខ្ញុំគឺក្លាស្សា »នាងក្រមុំបន្លឺឡើងពីខ្សែរអត្តស្មាតហ្វូនម្ខាងទៀតយកមមកនិយាយ គ្រាន់តែថេយ៉ុងឮថាក្លាស្សាជាអ្នកខល ក្នុងទ្រូងលោតដុកដាក់ ត្បិតជាមិត្តដ៏ជិតស្និតរបស់គេជាអ្នកខលមក។

« ក្លាស្សា ហ្ហឹកៗ នឹកឯងណាស់ »ក្លាស្សាជ្រួញចិញ្ចើមបន្តិច បន្ទាប់ពីដឹងថាថេយ៉ុងកំពុងខ្សឹកខ្សួលរកយំ

« ហេតុអីក៏យំហ្ហា៎ »ក្លាស្សាបន្លឺសំលេងសំណើចមកកាន់កាយតូច ដែលឈរយំ

« ហ្ហឹក មកពីនឹកឯងខ្លាំងពេក ខានជួបនិយាយស្តាប់សំឡេងឡើងយូ ??»មិនឲនឹកយ៉ាងមិច បើពីពេលមុន មិនដែលរស់ឆ្ងាយគ្នា យ៉ាងហោចណាស់បែកយូបំផុតអស់ត្រឹម2ថ្ងៃ តែនេះចូលដល់ខ្ទង់ខែហើយ មិននឹកមិនបានទេ។

« បើនឹក អត់មានខលលេងឯងសោះ វាខលថ្ងៃមុនសួរមេរៀនរួច បាត់ក្បាលវាឡើងច្រើនថ្ងៃ កាត់កាលអាថេយ៍មួយ »ក្លាស្សាចង្អន់ថេយ៉ុងថែម

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now