ប្រសិនបើយើងស្រឡាញ់នរណាម្នាក់ ប៉ុន្តែយើងមានគូដណ្តឹងរួចហើយ តើយើងនិងដោះស្រាយដោយរបៀបណា?
NamJoon ត្រឡប់មកផ្ទះរបស់ខ្លួនវិញដោយឈឺក្បាលពិបាកនិងពណ៌នា។ នាយបានធ្វើខុសក្នុងទំនាក់ដែលមានគូរជីវិតមួយនេះ។ Souleun នាងមិនមែនជាតុក្កាតាឡើយ
អ្វីដែលនាងដឹងគឺត្រូវដឹងតតែបាន។"ខ្ញុំព្រមសម្របសម្រួលនិងបងព្រោះតែខ្ញុំ ស្រឡាញ់បង ហើយក៏ចង់ឱ្យលោកប៉ាជួយដល់ក្រុមហ៊ុនរបស់បង ប៉ុន្តែហេតុអីបានជាបងធ្វើការបែបនេះ?" Souleun ពោលទាំងអួលដើម ក ទឹកភ្នែករាប់រយដំណក់ដោយក្តីឈឺចាប់នាងស្រក់ឥតល្ហែ។
"បងសូមទោស" NamJoon លុតជង្គង់នៅ
ចំពោះមុខនាងដោយដឹងកំហុស។Souleun មានអារម្មណ៍មិនល្អតាំងតែពីបានឃើញសកម្មភាពរបស់ NamJoon និង Jimin នាងមានអារម្មណ៍មិនល្អទៅហើយ។
នរណាខ្លះដែលមានអារម្មណ៍មិនល្អនៅពេលដែលមនុស្សជាទីស្រឡាញ់ហាក់
ដូចជា បារម្ភពីអ្នកដ៏ទៃដូចជាលើសពីទំនាក់ទំនងដែលស្មានដល់។Souleun តាមដាន NamJoon បន្ទាប់ពីនាងឃើញសកម្មភាពរបស់គូដណ្តឹងនៅមន្ទីរ
ពេទ្យ។ រហូតទើបដឹងថានាយ និង Jimin បាននៅជាមួយគ្នា។Souleun នាង Call ទៅ NamJoon ចង់ដឹងថានាយនិងកុហកឬអត់ ជាក់ស្តែងពិតជាកុហក។
"គេជាអ្វីនិងបង?" Souleun
"Jimin ជាមនុស្សដំបូងដែលបងស្រឡាញ់"
"ស្នេហាដំបូងបងជាមនុស្សប្រុសឬ?" នាងសួរទាំងភ្ញាក់ផ្អើលនៅក្នុងចិត្ត។
"បាទ"NamJoon
"បើបងស្រឡាញ់ប្រុស បងមកយកខ្ញុំធ្វើអី? បងមិនច្បាស់ខ្លួនឯងផងថាបងស្រឡាញ់ ភេទណា? បងមិនចាំបាច់រើសខ្ញុំដើរចេញ"
Souleun ទាញកាបូបស្ពាយដើរចេញទៅដោយទឹកភ្នែកហូរជោគថ្ពាល់។"..." NamJoon នៅលុតជង្គង់ មិនងើប ក្នុងខ្លួននេះមិនដឹងជាគិតអ្វីឡើយទើបបែបនេះ។
Skip...
បន្ទាប់ពី Souleun ចាកចេញទៅ NamJoon ពិតជារងសម្ពាធខ្លាំងណាស់ក្រុមហ៊ុនត្រូវបានខាតបង់អស់រាប់លានដុល្លា។
YOU ARE READING
ម្ចាស់បេះដូង
Romanceជម្រៅចិត្តរបស់ខ្ញុំពិបាកនិងបង្ហាញខ្លាំងណាស់ដឹងត្រឹមតែម្យ៉ាងខ្ញុំមិនសូម្បីតែគិតថាស្អប់លោកឡើយ។