3ខែក្បែរបង💔

15 1 0
                                    

ផ្ដើមរឿង
    TinnGunគេគឺបានរៀបការជាមួយគ្នាដោយក្ដីស្រឡាញ់ ហើយTinnគឺស្រឡាញ់Gunខ្លាំងណាស់មិនហ៊ានស្រែកដាក់ឫក៏ធ្វើឲខូចចិត្តនោះទេមើលថែទុកដាក់Gunខ្លាំងមែនទែនតែក្រោយពីរៀបការជាមួយគ្នាបាន3ឆ្នាំមកTinnក៏ចាប់ផ្ដើមប្តូរចរិតចេះលេងស្រីដើរលេងដាច់យប់នឹងតែងតែមកផ្ទះយប់ហើយមិនត្រឹមតែប៉ុណ្ណោះនៅនាំស្រីមកដេកដល់ផ្ទះទៀតមិនខ្វល់ពីចិត្តGunបន្តិចសោះហើយពេលGunសួរនាំក៏ស្រែកដាក់Gunដូចជាពេលនេះចឹង
"Tinnនេះបងនាំស្រីមកផ្ទះទៀតហើយ បងមិនអាណិតដល់ចិត្តខ្ញុំដែលជាប្រពន្ធបងបន្ទិចទេអីហាស"Gunសួរទៅកាន់Tinnទាំងទឹកភ្នែកពេលដែលឃើញTinnមកផ្ទះទាំងនាំយកស្រីមក
" អូនឡើងទៅចាំបងនៅលើសិនទៅSita ចំណែកឯងឯងចង់យ៉ាងមិចទោះយើងចង់យកស្រីមកឫក៏យើងមានស្រីក៏ជាសិទ្ធរបស់យើង ឯងកុំមកចេះមិនមែនជារឿងរបស់ឯងទេ គ្មានសិទ្ធិនោះទេ "Tinnនិយាយផ្អែមដាក់Sitaរួចក៏បែរមកស្រែកទៅកាន់Gunខ្លាំងៗ
"រឿងអីថាខ្ញុំមិនមានសិទ្ធិៗជាប្រពន្ធនោះអី"Gunតបទៅទាំងទឹកភ្នែក
"ត្រឹមតែជាប្រពន្ធតើស មិនមែនម៉ែយើងឯណាយើងចង់មានស្រីក៏បាន"TinnតបទៅGunវិញទាំងធុញ
"ក៏បានអូនមិនមែនជាម៉ែបងមែនតែអូនសុំបងទៅចុះកុំយកស្រីមកផ្ទះទៀតអីបើបងចង់ស៊ីក៏ទៅស៊ីនៅខាងក្រៅទៅកុំយកមកផ្ទះអី"Gunនិយាយទៅកាន់Tinnទាំងមានអារម្មណ៍ថាគេពិតជាអស់កម្លាំងខ្លាំងមែនហើយមិនមានអ្វីនិយាយទៅកាន់Tinnទៀតនោះទេ
"យើងមិនខ្វល់"ថាហើយTinnក៏ដើរឡើងទៅរកSitaដែលចាំទៅនៅក្នុងបន្ទប់ កាត់មកGunវិញ
"ហឹកៗៗអូនពិតជាមិនដឹងថាអូនបានធ្វើអីខុសនោះទេបានជាបងផ្លាស់ប្តូរបែបនេះកាលពីមុនបងមិនមែនបែបនេះទេបងតែងតែមើលថែអូនយកចិត្តទុកដាក់តែពេលនេះលែងមានហើយអូនចង់បានTinnកាលពីមុនមកវិញ"Gunអង្គុយយំផងរៀបរាប់ពីអារម្មណ៍ខ្លួនឯងនៅពេលនេះគឺពិតជាឈឺខ្លាំងណាស់គេនៅយំរហូតដល់សន្លប់នៅលើការ៉ូក្នុងបន្ទប់គេងរបស់គេ(TinnGunបានបែកចែកបន្ទប់នៅផ្សេងគ្នា)
  កាត់មកពេលព្រឹកវិញ☀️
"អ្នកប្រុសក្រោកឫនៅអ្នកប្រុសៗៗ"Yamiអ្នកបម្រើរបស់Gunបានមកគោះទ្វារបន្ទប់របស់Gunយ៉ាងយូរប៉ុន្តែមិនឃើញGunមកបើកទ្វារសោះនៅពេលនោះគេក៏យកសោរសាគួរមកចាក់តែពេលនោះក៏ស្រាប់តែ
"អ្នកប្រុសឆាប់ក្រោកឡើងអ្នកប្រុសៗមិនកើតទេត្រូវតែយកអ្នកប្រុសទៅពេទ្យ"Yamiនិយាយទាំងភ័យព្រោះតែពេលដែលបើកទ្វារមកក៏បានឃើញGunសន្លប់នៅលើការ៉ូ ពេលនោះនាងក៏បានបីGunចុះមកក្រោមព្រោះតែទម្ងន់របស់Gunគឺស្រាលខ្លាំងណាស់
"Fangឆាប់ឡើងជូនអ្នកប្រុសទៅពេទ្យ"Yamiពេលដែលចុះមកដល់ក៏បានស្រែកហៅFangឲមកជួយជូនFotទៅពេទ្យ(Fangអ្នកបម្រើរបស់Gunដែលប៉ារបស់Gunឲមកចាំការពារក៏ដូចជាជូនទៅនេះទៅនោះ)
"ហើយអ្នកប្រុសកើតអីបានជាទៅជាបែបនេះ"FangសួរទៅYami
"យើងមិនដឹងទេពេលយើងចូលទៅក៏ឃើញបែបនេះទៅហើយ"Yami។ ពេលមកដល់មន្ទីរពេទ្យ
"គ្រូពេទ្យជួយផងៗៗ"Yami&Fangស្រែកប្រាប់គ្រូពេទ្យ
"ឆាប់ដាក់អ្នកជំងឺលើគ្រែមក"គ្រូពេទ្យ និយាយទាំងរុញGunចូលបន្ទប់សង្រោះបន្ទាន់ហើយFang&Yamiក៏រត់តាម
"សូមព្រះជួយថែរក្សាអ្នកប្រុសផង🙏"Yamiនិយាយទាំងសម្លឹងទៅមើលទ្វាបន្ទប់សង្រ្គោះបន្ទាន់ពេលនោះTinnក៏រត់មក
"នេះតើGunគេយ៉ាងមិចហើយ"TinnសួរទៅYamiព្រោះគេទើបតែដឹងថាGunចូលបន្ទប់សង្រ្គោះបន្ទាន់ពីអ្នកបម្រើនៅផ្ទះ(ពេលព្រឹកមិញនឹងTinnអត់បាននៅផ្ទះទេ)
"គឺអ្នកប្រុសGun.........ក្រាក"Yamiប្រុងនិងនិយាយតែពេលនោះទ្វាក៏បើកចេញមក
"លោកគ្រូពេទ្យតើប្រពន្ធខ្ញុំយ៉ាងមិចហើយ"Tinnគ្រាន់តែពេទ្យចេញមកក៏ទៅសួរ
"ចូលរួមសោកស្ដាយផងខាងយើងមិនអាចជួយបានទេគឺអ្នកជំងឺមានជំងឺមហារីកដំណាក់កាលចុងក្រោយហើយអ្នកជំងឺសល់ពេលតែ3ខែទៀតទេ បើអស់ការអីហើយខ្ញុំសុំទៅហើយ"គ្រូពេទ្យ
"តើខ្ញុំអាចចូលទៅមើលបានទេលោកគ្រូពេទ្យ"Tinn
"អរ បានតែចាំខ្ញុំបញ្ជូនទៅបន្ទប់ធម្មតាសិន"គ្រូពេទ្យនិយាយហើយក៏ដើរទៅបាត់ទៅ រួចGunបានប្ដូរមកបន្ទប់ធម្មតា
"Gunឲ្យបងសុំទោសណាបងដឹងខុសហើយអូនឆាប់ងើបមកជេរមកវាយបងមកបងដឹងខុសហើយ"Tinnនិយាយទាំងទឹកភ្នែកហើយដៃរបស់គេបានចាប់ដៃGun ពេលនោះGunក៏កម្រើក
"ទឹកៗ...."Gun
"នេះអូនដឹងខ្លួនហើយមែនទេ ចាំតិចនេះទឹក"Tinnនិយាយបណ្ដើរចាក់ទឹកឲ្យGunបណ្ដើរ
"អូននៅណានឹងTinn"Gunនិយាយទាំងសម្លឹងមើលជុំវិញបន្ទប់
"ពេលនេះគឺអូនកំពុងនៅមន្ទីរពេទ្យ"Tinnនិយាយទាំងចាប់ដៃGun
"ចុះពេលណាទើបអូនអាចទៅផ្ទះវិញបាន"Gun
"អរទាល់តែចាំគ្រូពេទ្យមកសិន"Tinnនិយាយចប់គ្រូពេទ្យក៏មកដល់
"សុំលោកចេញបន្ទិច ខ្ញុំត្រូវការពិនិត្យអ្នកជំងឺ"គ្រូពេទ្យ
"អរបាទ"និយាយហើយTinnក៏ទៅឈរនៅម្ខាង
"អ្នកជំងឺស្អែកអាចចេញបានហើយ បើអស់ការអីហើយខ្ញុំសុំទៅសិនហើយ"គ្រូពេទ្យនិយាយហើយក៏ដើរចេញទៅ
  កាត់មកស្អែកពេលGunចេញពីពេទ្យ
   ពេលមកដល់ផ្ទះ
"បងTinnនេះបងមកវិញហើយមែន ហើយមិចបានជាបងមកជាមួយវាទៅវិញ"SitaនិយាយទាំងដើរទៅអោបដៃTinnនិងបានរុញGunចេញទៀត
"ឆាប់លែងដៃយើងភ្លាមហើយនាងមានសិទ្ធិអីមកហៅប្រពន្ធយើងថាវាហាស"Tinnនិយាយទាំងខឹង
"ក៏ក្រែងបងថាអូនជាប្រពន្ធបងនោះអី មិចបានពេលនេះថាអូនគ្មានសិទ្ធិទៅវិញ"Sitaនិយាយទាំងសម្លក់មុខGun
"ក៏យើងគ្រាន់តែនិយាយលេងទេហើយនាងឆាប់ចេញពីផ្ទះយើងភ្លាមនោះទ្វា"Tinnនិយាយទាំងចង្អុលទៅទ្វា ពេលនោះSitaក៏ដើរចេញពីផ្ទះTinnGunទាំងខឹង បើនិយាយពីGunវិញបានត្រឹមតែឈរមើលប៉ុណ្ណោះ
"Gunតើអូនមានមិនស្រួលត្រង់ណាទេ"Tinnក្រោយពីដេញSitaចេញហើយក៏ងាកមកសួរGun
"អរអូនមិនអីទេគ្រាន់តែរៀងអស់កម្លាំងតិច"Gun
"បានចឹងតោះទៅបន្ទប់ទៅចឹង"Tinnយាយរួចក៏នាំGunទៅបន្ទប់ទៅ
"ហេFangតើអ្នកប្រុសកើតអី"Yamiសួរទៅព្រោះTinnសុខៗក៏មកយកចិត្តទុកដាក់និងGun
"ប្រហែលជាអ្នកប្រុសTinnភ្ញាក់ខ្លួនដឹង តែយើងក៏អាណិតអ្នកប្រុសGunដែរ"FangនិយាយទៅYamiទាំងក្រៀមក្រំ
"មែនហើយ"Yami
កាត់មកមើលTinngunវិញ
"អូនសម្រាកសិនទៅបងសុំទៅងូតទឹកសិន"Gunគ្រាន់តែងក់ក្បាល ហើយTinnក៏ចូលបន្ទប់ទឹកទៅ
"អូនពិតជាចង់ឲបងបែបនេះរហូតដល់ថ្ងៃដែលអូនចេញទៅណាស់"Gunនិយាយទាំងសម្លឹងទៅមើលទ្វាបន្ទប់ទឹករួចក៏ដេកទៅ ពេលTinnចេញមកវិញក៏ឡើងទៅដេកជិតGunហើយក៏និយាយថា
"រាត្រីសួស្ដីណាអូនសម្លាញ់ សឺត"និយាយរួចTinnក៏ថើបថ្ពាល់Gun កាត់មកពេលព្រឹក☀️
"Gunឆាប់ក្រោកមកព្រឹកហើយ"Tinnនិយាយទៅកាន់អ្នកដែលកំពុងដេក
"អឹម សុំ5នាទីទៀតមកណាTinnអូនងងុយណាស់"Gunនិយាយទាំងភ្នែកនៅបិទដដែល
"មិនបានទេឆាប់ក្រោកមកឆាប់ទៅញ៉ាំបាយប្រយ៉ាប់លេបថ្នាំណាGun"Tinnនិយាយយ៉ាងស្រទន់ទៅកាន់Gun
"បីអូនទៅងូតទឹកមក"Gunនិយាយទាំងលើកដៃដើម្បីឲTinnបីខ្លួន
"មោះ ខ្លួនឡើងស្រាលអូននេះ"Tinnនិយាយហើយក៏បីGunទៅបន្ទប់ទឹក ពេលងូតទឹករួច
"ឆាប់មកGunទៅញ៉ាំបាយ"Tinnនិយាយរួចពួកគេទាំងពីរក៏នាំគ្នាចុះមកតុបាយ
"Yamiដួសបាយមក"Tinn
"នេះGunអូនញ៉ាំឲបានច្រើនទៅឆាប់មានកម្លាំង"Tinnនិយាយបណ្ដើរចាប់ម្ហូបឲGunបណ្ដើរ
"បាទអូននឹងញ៉ាំឲបានច្រើនម៉ង"Gunនិយាយទាំងបាយនៅនិងមាត់
ពេលញ៉ាំរួចពួកគេក៏នាំគ្នាមកអង្គុយនៅបន្ទប់ទទួលភ្ញៀវមើលទូរទស្សន៍
"Gunអូនចង់ទៅដើរលេងទេ"Tinnនិយាយទៅកាន់អ្នកដែលកំពុងដេកលើភ្លៅខ្លួន
"ចង់អូនចង់ទៅដើរផ្សារនិងទៅដើរលេងសួនកម្សាន្ត"Gunនិយាយទាំងញញឹមឬៅកាន់Tinn
"បានចឹងអូនឆាប់ទៅរៀបចំខ្លួនទៅ"Tinn
"អរបានចឹងចាំបន្ទិចណាអូនទៅរៀបចំខ្លួនសិន"Gunនិយាយហើយក៏រត់ទៅបន្ទប់ដើម្បីរៀបចំខ្លួន
បន្ទិចក្រោយមកGunក៏ដើរមកដោយពាក់អាវដៃវែងនិងខោជើងខ្លីយ៉ាងស្អាតដែរធ្វើឲTinnដែលអង្គុយចាំនោះមើលយ៉ាងភ្លឹក
"Tinnនេះមុខអូនប្រឡាក់អីមែនបានជាបងសម្លឹងមើលអូនថ្នាក់នេះ"Gunនិយាយទាំងមុខក្រហមពេលដែលឃើញTinnសម្លឹងខ្លួនមិនដាក់ភ្នែក
"មុខអូនមានប្រឡាក់គឺប្រឡាក់ភាពស្រស់ស្អាតនោះអី"Tinnនិយាយទាំងនៅសម្លឹងទៅGunដែលធ្វើឲGunកាន់តែមុខក្រហម
"បានហើយTinnឆាប់ទៅកុំនៅមើលមុខអូនបែបនេះអូនអៀនណា"Gunនិយាយហយក៏ដើរទៅឡានមុនTinnទៅឯTinnក៏ដើរទៅក្រោយGunទៅ
"នេះអូនចង់ណាមុនទៅផ្សារក៏ទៅសួនកម្សាន្ត"Tinnពេលមកដល់ឡានក៏សួរទៅGun
"អឺអូនចង់ទៅផ្សារមុនសិន"Gun
ពេលមកដល់ផ្សារ
"តើអូនទៅចង់ទៅទិញអីគេ"Tinn
"អូនចង់ទៅទិញskincare"Gunនិយាយហើយក៏ដើរចូលហាងដែលនៅជិតនិងទៅហើយពួកគេក៏បន្តដើរទិញឥវ៉ាន់យ៉ាងច្រើន
"តោះTinnចូលញ៉ាំអីសិនទៅអូនឃ្លានហើយ"Gun
"បើអូនឃ្លានហើយតោះចូលទៅ"Tinនិយាយហើយពួកគេក៏ចូលទៅញ៉ាំអីទៅ
"អូនឆាប់កម្មង់ទៅ"Tinn
"បាទ"Gunនិយាយហើយក៏កម្មង់ម្ហូបហើយពួកគេក៏នាំគ្នាញ៉ាំទៅ ពេលរួចរាល់
"Gunអូនចង់ទៅសួនកម្សាន្តឥឡូវមែន"Tinn
"ទៅឥឡូវទៅ"Gun រួចពួកគេក៏នាំគ្នាចេញពីផ្សារក៏ធ្វើដំណើរទៅសួនកម្សាន្ដទៅ
  ពេលមកដល់🎡🎠🎢
"តោះTinnទៅជិះអានោះ"Gunនិយាយហើយក៏អូសដៃTinnទៅលេងនេះលេខនោះរហូតដល់រាងល្ងាច
"បានហើយGunបងហត់ខ្លាំងណាស់"TinnនិយាយទៅGun
"អរបានចឹងបងសម្រាកបន្ទិចទៅអូនទៅទិញការ៉េមកន្លែងនោះសិនចាំយើងទៅផ្ទះ"Gunនិយាយទាំងចង្អុលទៅកាន់រទេះការ៉េម
"អឹមទៅៗតែឆាប់មកវិញណាGun"TinnនិយាយរួចGunក៏ដើរទៅទិញការ៉េមទៅ
"បងមិនគួរធ្វើបាបអូនបែបនេះសោះ បងទើបតែដឹងខ្លួនពេលដែលអូនជិតចាកចេញពីបងបែបនេះបងពិតជាសោកស្តាយណាស់"Tinnនិយាយទាំងសម្លឹងទៅGunដោយទឹកមុខក្រៀមក្រំ
"តោះTinnយើងទៅផ្ទះ"Gunបន្ទាប់ពីទិញការ៉េមរួចហើយក៏បបួលTinnត្រឡប់ទៅផ្ទះ
"អឹម តោះ"ថាហើយពួកគេក៏ត្រឡប់មកផ្ទះ
  Skip💔
បិទភ្នែកបើកភ្នែកក៏រយៈពេល3ខែបានកន្លងផុតហើយTinn&Gunបានរស់នៅមួយគ្នារហូតដល់ថ្ងៃចុងក្រោយដែលGunបាននៅជិតTinnហើយដោយពេលនេះគឺGunបានអង្គុយនៅលើរទេះដោយមានTinnជាអ្នកនៅរុញហើយពួកគេបានមើលសមុទ្រជាមួយគ្នាពេលនោះGunក៏និយាយ
"Tinnអូននៅចាំណាថាទីសមុទ្រនេះហើយជាទីកន្លែងដែលពួកយើងបានជួបគ្នាលើកដំបូងពេលនោះគឺអូនបានរត់មកបុកបងតែអូនបែរជាទៅស្តីឲបងវិញ"Gunនិយាយដោយសម្លេងខ្សោយនិងសើចតិចៗ
"មែនហើយពេលនោះអូនដឹងទេបងមិនបានទៅស្ដាប់ពាក្យសម្ដីដែលអូនថាឲបងនោះទេគឺបងកំពុងតែភាំងនិងរូបសម្រស់របស់អូនណាGun"Tinnនិយាយទាំងសម្លឹងមើលទៅកាន់Gunដោយក្រៀមក្រំ
"Tinnតើបងអាចញញឹមបានទេអូនចង់ឃើញស្នាមញញឹមរបស់បងឲបានច្រើនៗ"GunនិយាយទាំងមើលទៅមុខTinn
"បាទបងនឹងញញឹមឲបានច្រើន"Tinnញញឹមទាំងដែលទឹកភ្នែករបស់គេកំពុងតែចង់ស្រក់មក
"បងពិតជាសោកស្ដាយណាស់ដែលពេលនោះធ្វើបាបអូនបងពិតជាអាក្រក់បងស្អប់ខ្លួនឯងណាស់"Tinnនិយាយទាំងទឹកភ្នែក
"បានហើយTinnបងឈប់និយាយពីរឿងនោះទៅវាជាអតីតកាលទេពេលនេះបងគឺល្អខ្លាំងណាស់ដឹងទេ"Gunនិយាយហើយក៏ឱនទៅថើបមាត់Tinnជាលើកចុងក្រោយរួចGunក៏បានបិទភ្នែកនៅលើទ្រូងTinnឯTinnក្រោយដឹងថាGunលេងនៅលើលោកនេះទៀតក៏យំយ៉ាងខ្លាំងរួចក៏និយាយថា
"បងសុំសន្យាថានិងស្រឡាញ់អូនគ្រប់ជាតិហើយសុំឲគូយើងកុំឲដូចជាតិនេះអី"Tinnនិយាយទាំងទឹកភ្នែក😭😭😭😭😭😭
ហើយរឿងយើងក៏សុំចប់ត្រឹមនេះផងដែរ🤍

You've reached the end of published parts.

⏰ Last updated: Nov 02 ⏰

Add this story to your Library to get notified about new parts!

3ខែក្បែរបង💔Where stories live. Discover now