រឿង គំនុំប្រែជាស្នេហ៍
ភាគទី៥២"ត"
ជិះឡានពីផ្ទះមកកាន់ភូមិគ្រឹះfarikaចំណាយពេលប្រហែលជាងកន្លះម៉ោងទើបបានមកដល់។គ្រាន់តែgemfotមកដល់មិនទាន់បាន1នាទីផងឡានរបស់pondphuwinក៏បានមកដល់ផងដែរ ចំណែកឯឡានកំពុងតែត្រៀមចេញទៅទាំងមានលោកwinfariនិងjoongអង្គុយចាំក្នុងឡាន។pond, gemini ក៏បានលើងឡានរួចក៏ចេញទៅទុកអោយប្រពន្ធនៅផ្ទះជាមួយម៉ាក់។
ក្រោយពីប្ដីចេញទៅបាត់phuwinនិងfotក៏បានដើរចូលទៅខាងក្នុងដោយមានអ្នកស្រីjaningអង្គុយរងចាំពួកគេ។
អ្នកស្រីjaning|«មកហើយហ៎កូន ចឹងតោះទៅញុាំអាហារសិនទៅកូន»គាត់បានក្រឡេកភ្នែកទៅឃើញពួកគេទាំងពីក៏បានងើបដើរមករកពួកគេទាំងញញឹម។
ពួកគេបានងក់ក្បាលមុននិងដើរទៅតាមគាត់ តែចំណែកឯfotបានដើរទៅរកអ្នកណាមិនដឹងនាយតូចដើរទៅក្នុងផ្ទះបាយទាំងស្នាមញញឹម ហើយម្នាក់នោះគ្មាននរណាក្រៅពីម៉ែដោះសំណព្វចិត្តរបស់នាយតូចនោះទេ។
Fourth|«អ្នកម៉ាក់ កូននឹកអ្នកម៉ាក់ខ្លាំងណាស់ សឺតសឺត»នាយតូចបានរត់មកអោបម៉ែដោះដែរបានបែកគ្នាជាយូមកហើយ នាយតូចអោបថើបគាត់ទាំងក្ដីនឹករលឹកឯអ្នកបម្រើក៏បាននាំគ្នាឈរមើលទាំងត្រេកអរនៅពេលឃើញនាយតូច។
ម៉ែដោះ|«ម៉ាក់ក៏នឹកកូនfotដូចគ្នាមើលចុះបែកគ្នាតែប៉ុន្មានខែមកវិញឡើងស្អាតជាមុនទៅទៀត»គាត់បានអោបទៅរាងតូចវិញទាំក្ដីនឹករលឹកដូចគ្នាហើយថែមទាំងសរសើរពីសម្រស់របស់រាងតូចទៀតផង។
Fourth|«កូននៅតែដដែលនិង ហើយអ្នកម៉ាក់កំពុងធ្វើអីដែរមានអីអោយកូនជួយអត់»នាយតូចបានលែងពីការអោបមុននិងសួទៅម៉ែដោះ។
ម៉ែដោះ|«មិនមានអី្វធ្វើទេកូន កូនទៅអង្គុយកន្លែងតុបាយចុះនៅទីនេះទុកអោយនាងៗជាអ្នកធ្វើ»
Fourth|«ចឹងកូនទៅសិនហើយតែថាបងៗមាននឹកខ្ញុំអត់និង»នាយតូចបានងាកមកសួអ្នកបម្រើដែរឈនៅទីនោះទាំងទឹកមុខឡើងគួអោយស្រឡាញ់។
អ្នកបម្រើ|«នឹកអ្នកប្រុសតូចខ្លាំងណាស់តែមិនហ៊ានចូលទៅអោបទេខ្លាចលោកស្រីធំជេរ»នាងគ្រាន់តែឮfotនិយាយបែបនេះនាងក៏បានតបទៅវិញយ៉ាងលឿនព្រោះថានាងពិតជានឹងfotខ្លាំងណាស់ហើយនាងក៏ចង់អោបនាយតូចផងដែរតែវាមិនអាចឡើយព្រោះតែពេលនេះនាយតូចមិនមែនជាអ្នកបម្រើធម្មតាដូចមុននោះទេ។
YOU ARE READING
រឿង គុំនំប្រែជាស្នេហ៍"Complete ✅"
Novela Juvenil«បងស្អប់អូន បងធ្វើបាបអូនរហូតមកតែហេតុអ្វីបានជាអូនមិនអាចស្អប់បងបានជេមទាំងដែលបងជាមនុស្សបែបនេះ»