ទៅរៀនបន្ដ!!

13 4 1
                                    

{Part 1}

នៅក្នុងបរិវេណដ៏ធំនៅខាងក្រោយភូមិគ្រឹះដ៏ធំស្គឹមស្កៃរបស់ត្រកូលម៉ាហ្វៀដែលមានកេរ្ដិ៍ឈ្មោះផ្សព្វផ្សាយពាសពេញប្រទេសកូរ៉េ មានក្មេងប្រុសពីរអ្នកកំពុងជជែកគ្នាលេង ឮតែសំឡេងសើចយ៉ាងគគ្រឹកគគ្រេងតែម្ដង

« បានហើយបងឯងល្មមឈប់សើចបានហើយ ចង់សើចដ៏ស្លាប់ឬយ៉ាងមិចបងនឹង!! » Sunoo ធ្វើមុខស្អុយសួរទៅកាន់អ្នកដែលមានអាយុបងខ្លួនប្រហែលជាប្រាំឆ្នាំ

« ហាស៎ហា បងសើចក្មេងមិនទាន់គ្រប់អាយុខ្លះ តែចង់បានបងធ្វើប្ដីទៅហើយ ហាសហា » Riki និយាយបណ្តើរសើចបណ្ដើរព្រោះហួសចិត្តនឹងអាល្អិតអាយុមិនទាន់ដប់ឆ្នាំស្រួលបួលផងចង់មកដណ្ណឹងគេទុកធ្វើប្ដីទៅហើយ

« នូនូ និយាយមែនណាពេលធំឡើងត្រូវព្រមធ្វើប្ដីអូនឮទេ » រាងតូចនិយាយទាំងធ្វើទឹកមុខ ក្រមិចក្រមើមដាក់គេ

« ចុះបើបងព្រមហើយ ប៉ុន្តែពេលអូនមកពីរៀនបន្ដពីបរទេសវិញស្រាប់តែមានសង្សាចោលបងនោះគិតយ៉ាងមិច!! » កាយក្រាស់ទម្លាក់ទឹកមុខបន្ដិច ដោយសារតែថ្ងៃស្អែកនេះ sunoo ត្រូវទៅរៀនបន្តនៅសហរដ្ឋអាមេរិកមិនដឹងថាមកវិញនៅពេលណានោះទេ

« គ្មានថ្ងៃនោះទេ អូនសន្យាបានណា នេះបងយកទៅទុកទៅចាប់ទុកថាជាកាដូអូនឲ្យបងពេលនឹកអូនបងមើលវាទៅដឹងទេ កូនទារបស់អូន» កាយតូចបានដោះខ្សែកដែលគេស្រលាញ់បំផុតអោយទៅរាងក្រាស

«បងនឹងថែរក្សាវាអោយល្អ ដើម្បីរង់ចាំអូនត្រឡប់មកវិញ » Riki បានក្ដោបខ្សែកដែលមានបន្តោករូបព្រះអាទិត្យនោះយ៉ាងជាប់បំផុត

« តោះពួកយើងចូលទៅខាងក្នុងវិញទៅ ប៉ាម៉ាក់កំពុងរង់ចាំពួកយើងហើយ »

« បាទ តោះយើង » ពួកគេក៏បណ្ដើរគ្នាចូលទៅក្នុងភូមិគ្រឹះវិញ ។ ក្នុងបន្ទប់ទទួលភ្ញៀវនៃភូមិគ្រឹះមាន លោក Nishimura អ្នកស្រី Nishimura ជាមួយនឹងលោក Kim អ្នកស្រី Kim កំពុងតែពិភាក្សាគ្នាអំពីរឿងជំនួញរបស់ពួកគាត់

« មែនហើយមួយរយៈមកនេះឃើញថាការងារយើងដើររលូនល្អណាស់ មិនដឹងថាលោកហ្វៃស្ទះសរសៃឈាមប៉ុណ្ណានោះទេ » លោក nishimora និយាយមុននឹងលើកកែវតែមកក្រេបតិចៗ លោកហ្វៃគឺជាសត្រូវរបស់លោកនឹងលោកគីម ព្រោះថាលោកហ្វៃតែងតែព្យាយាមបំផ្លិចបំផ្លាញការងាររបស់ពួកគាត់ដោយសារតែការច្រណែនឈ្នានីស ដែលឃើញពួកគាត់មានបានជាងខ្លួនហើយថែមទាំងទទួលបានដំណែងជាមេបក្សម៉ាហ្វៀទៀតផង

ʕ 𝐎𝐍𝐋𝐘 𝐘𝐎𝐔 ʔWhere stories live. Discover now