Jimin និង NamJoon កាន់តែស្និទ្ធស្នាលគ្នាបន្ទាប់ពីរបាននិយាយគ្នានៅរឿងរ៉ាវកន្លង
មករួច។ NamJoon តែងតែមកចំណាយពេលវេលាជាមួយនិង Jimin។"ខ្ញុំបានទិញរបស់ញ៉ាំខ្លះមកផ្ញើរ"NamJoon
យកអាហារដែលទិញមករៀបដាក់ចានសម្រាប់ Jimin។"អរគុណហើយ" Jimin ចេញមកពីបន្ទប់ទាំងទឹកមុខមិនស្រស់បោះ។
"Min! ឈឺមែនទេ? ស្លេកស្លាំងម្ល៉េះ?" NamJoon ដើរមកស្ទាបថ្ងាស់របស់ Jimin។
"ខ្ញុំមិនអីទេ" Jimin ញញឹមទាំងសោះកក្រោះ រាងកាយមើលទៅហាក់ដូចជាគ្មានកម្លាំងក្នុងខ្លួនតតែសោះ។
"មិនអីពិតមែនឬ? មើលទៅដូចជាមិនល្អ
តតែសោះ" NamJoon"ខ្ញុំមិនអីមែន! NamJoon មិនធ្វើការទេឬ?"
"ខ្ញុំរៀបចំការងាររួចក៏មករក Jimin តែម្តង"
"មួយរយៈនេះលោកមិនសូវបានគេងទេ លោកកុំនៅយប់ជ្រៅពេកអីភ្នែកលោកខ្មៅហើយស្លក់ណាស់" Jimin
"បារម្ភឬ?" NamJoon សម្លឹងមើលទៅផ្ទៃមុខដ៏តូចរបស់ Jimin ដោយកែវភ្នែកស្រទន់។
"..." Jimin កេចមុខចេញបន្ទាប់ពីលឺសំណួរនេះ។
"អៀនឬ? ចាំបាច់អៀនធ្វើអីទៅ?"
"ខ្ញុំឃ្លានហើយ" Jimin រុញ NamJoon ចេញក៏ប្រញាប់ទៅចង្ក្រានបាយ។
Skip...
NamJoon អង្គុយធ្វើការនៅក្នុងផ្ទះរបស់ Jimin មិនព្រមទៅផ្ទះខ្លួនឯងឡើយ ពេលនេះ
ចង់តែនៅក្បែរ Jimin តែប៉ុណ្ណោះ។បើទោះជាការងារហត់នឿយត្រូវស៊ូបន្តទៅមុខយ៉ាងណាក៏ នាយនៅតែមិនរាថយដូចគ្នា។
"ញ៉ាំតែក្តៅទៅ ថ្ងៃនេះមេឃត្រជាក់ណាស់"
Jimin លើកតែក្តៅមួយកែវយកមកឱ្យនាយ។"អរគុណ! មិនទាន់ងងុយគេងទេ?"
"នៅទេ ការងារលោកយ៉ាងម៉េចហើយ?" Jimin សម្លឹងមើលទៅឯកសារដែល NamJoon កំពុងតែមមាញឹកធ្វើ។
"វារាងពិបាកបន្តិច ខ្ញុំមិនដឹងថាស៊ូបានប៉ុណ្ណានោះទេ ប៉ុន្តែខ្ញុំគិតថាអ្វីដែលខ្ញុំបានធ្វើនិងមានលិទ្ធផលល្អឆាប់ៗ" NamJoon
"ខ្ញុំនិងផ្តល់កម្លាំងចិត្តឱ្យលោកជានិច្ច"
"ញ៉ាំថ្នាំហើយឬនៅ?" NamJoon
"ខ្ញុំញ៉ាំរួចហើយ" Jimin
"មើលចុះស្គមខ្លាំងណាស់ ខំញ៉ាំឱ្យបានច្រើនតិចទៅ ដូចជាកាលពីមុនដែលJimin មាន
សាច់មានឈាម""ពេលនេះមិនស្អាតឬ?" Jimin ប្រែជាមុខ
ក្រញូវភ្លាម។"អត់ទេ Jimin នៅតែស្អាត គ្រាន់តែកាល
ដែលខ្ញុំស្គាល់ដំបូង Jimin ដូចជាកូនជ្រូក
ដែល Cute" NamJoon មិនត្រឹមតែនិយាយនៅទាញសាច់ថ្ពាល់របស់ Jimin បន្ថែមទៀត។"NamJoon..." Jimin យកដៃក្រសោបថ្ពាល់ទាំងសងខាងរបស់ខ្លួនកុំឱ្យនាយទាញ។
"គួរឱ្យស្រឡាញ់ណាស់ ធ្វើជាប្រពន្ធខ្ញុំទៅ"
"មនុស្សឆ្កួត" Jimin
"និយាយមែនណា ខ្ញុំស្រឡាញ់ Jimin ហើយ
ក៏មិនប្រែ" NamJoon នាយអង្អែលថ្ពាល់របស់ Jimin ថ្នមៗ ជាមួយនិងកែវភ្នែកដ៏សែនស្រទន់របស់នាយមកកាន់អ្នកដែលអង្គុយចំពោះមុខ។"ខ្ញុំក៏ស្រឡាញ់លោកដែរ" Jimin
"បងស្រឡាញ់អូន" NamJoon
ថ្ពាល់ទាំងគូរបស់Jimin ប្រែជាក្រហមមួយរំពេចបន្ទាប់ពីបានលឺពាក្យមួយប្រយោគនេះ។
ស្រឡាញ់អ្នកណាក៏ស្រឡាញ់បាន ចុង
ក្រោយនៅតែត្រឡប់មករកម្ចាស់បេះដូង។To be continued
YOU ARE READING
ម្ចាស់បេះដូង
Storie d'amoreជម្រៅចិត្តរបស់ខ្ញុំពិបាកនិងបង្ហាញខ្លាំងណាស់ដឹងត្រឹមតែម្យ៉ាងខ្ញុំមិនសូម្បីតែគិតថាស្អប់លោកឡើយ។