រឿង គំនុំប្រែជាស្នេហ៍
ភាគទី៥៤“ត”
+Fourth
phuwinបានជូនfotមកកាន់ភូមិគ្រឹះរបស់នាយនៅពេលដែលនាយតូចមកដល់ខាងក្នុងនាយតូចក៏បានរត់ឡើងទៅខាងលើទាំងខំទប់ទឹកភ្នែកកុំអោយវាហូចុះមកខាងក្រោម។គ្រាន់តែមកដល់ក្នុងបន្ទប់ភ្លាមនាយតូចបានបង្ហូរទឹកភ្នែកចុះមកទាំងភាពឈឺចាប់។
Fourth|«ហេតុអី្វបងធ្វើបែបនេះដាក់អូនgem
ហុឹកហុឹក បងដឹងទេថាអូននេះឈឺចាប់ប៉ុណ្ណានៅពេលដែរឃើញបងដេកជាមួយសង្សាចាស់របស់បងបែបនេះ»នាយតូចបានយកដៃមកខ្ទប់ទ្រូងផ្អែកខ្នងទល់នងទ្វានិយាយរៀបរាប់ទាំងឈឺចាប់មិនគួណាgemហ៊ានធ្វើបែបនេះមកលើខ្លួន។Fourth|«ហុឹកហុឹក បងជាមនុស្សប្រុសដែរអាក្រក់បំផុតបងធ្វើអោយអូនស្អប់បងម្ដងទៀតហើយដឹងទេ ហុឹក អ្ហឹក»
Fourth|«ពីមុនបងធ្វើបាបអូនអូនខឹងបងតែមួយភ្លែតតែពេលនេះបងធ្វើរឿងនោះជាមួយនាងទាំងដែរខ្លួនឯងមានប្រពន្ធហើយ បងមានដែរអាណិតចិត្តអូនខ្លះដែរទេgemអូនក៏ចេះហត់ដែរ»
Fourth|«រឿងផ្សេងអូនអាចលើកលែងទោសអោយបងបានតែរឿងនេះវាមិនអាចឡើយ ទោះបីអូនស្រឡាញ់បងខ្លាំងប៉ុណ្ណាក៏អូនត្រូវតែចាកចេញពីមនុស្សដូចជាបងដែរ ហ្ហឹកហ្ហឹក»រឿងដែរគិតថាមិនអាចនិងកើតឡើងមកលើខ្លួនពេលនេះវាបានកើតឡើងហើយ នាយតូចពិតជាពិបាកនិងទទួលយកវាណាស់។
តុតុ~~សម្លេងគោះទ្វាក៏បានបន្លឺឡើងធ្វើអោយនាយតូចរហ័សជូតទឹកភ្នែកចេញមុននិងងើបមកបើកទ្វា។
Gemini|«fot អោយបងសូមទោសដែរបងធ្វើរឿងនោះជាមួយនាងបងពិតជាមិនដឹងអីពិតមែនដោយសាតែបងស្រវឹងទើបធ្វើលើសលួសជាមួយនាងបងសូមទោសអូនពិតមែន សូមអូនអភ័យទោសអោយបងផង»គ្រាន់តែទ្វាបន្ទប់បើកភ្លាមនាយក្រាស់ក៏បានចូលមកចប់ដៃទាំងសងខាងរបស់នាយតូចនិយាយបកស្រាយទៅកាន់គេទាំងភិតភ័យ។
Fourth|«បងគិតថាវាងាយដែរហ៎ បងដឹងទេនៅពេលដែរអូនមិនឃើញបងមកផ្ទះអូនបារម្ភពីបងខ្លាំងណាស់ទោះបីយប់ជ្រៅប៉ុណ្ណាក៏អូនជិះទៅរកបងដែរតែនៅពេលដែរទៅដល់ក៏ឃើញបងគេងអោបនាងនៅលើគ្រែទៅវិញ»នាយតូចបានក្រវៀសដៃចេញរួចក៏សើចទាំងហួសចិត្តមុននិងឆ្លើយតបទៅរាងក្រាស់វិញ។
Gemini|«fott...បងសូមទោសពិតមែនទោះអូនអោយបងធ្វើអ្វីក៏បងធ្វើតាមអូនគ្រប់យ៉ាងអោយតែអូនលើកលែងទោសអោយបង»
Fourth|«ពិតហេស៎ ចឹងបងជួយស៊ីញ៉េលើក្រដាស់លែងលះនេះមកចឹង»នាយតូចបានដើរទៅយកក្រដាសអេតាសុីវិលនៅក្នុងថតទូរយកមកអោយនាយក្រាស់សុីញ៉េទាំងទឹកមុខមុាំនាយតូចមិននិយាយលេងសើចនោះទេ{ដាច់ចិត្តដែរហ៎កូនហ្វត🥺}។
Gemini|«ទេ!!! បងមិនសុីញ៉េជាដាច់ខាតទោះអោយបងស្លាប់ក៏បងមិនលែងលះជាមួយអូនដែរfot»នាយក្រាស់គ្រាន់តែឃើញបែបនេះនាយក៏បានក្រវីក្បាលឡើងញ៉ាប់ មិននឹកស្មានថានាយតូចហ៊ានបែបនេះ។
Fourth|«ហេតុអី្វមិនសុីញ៉េ ព្រោះថាអូនមិនចង់រស់នៅជាមួយមនុស្សដែរតណ្ហាក្រាស់ដូចជាបងនោះទេ»នាយតូចលែងនិយាយសម្ដីផ្អែមទៀតហើយពេលនេះគឺឆេវឆាវខ្លាំងណាស់។
Gemini|«អត់គឺអត់ហើយ បងមិននិយាយច្រើនដងទេ»នាយក្រាស់ក៏បាននិយាយតបទៅវិញទាំងមុខមុាំនិយាយឡើងតឹងសរសៃរករដាក់នាយតូច។
Fourth|«ហ្ហឹកហ្ហឹក បើចឹងបងធ្វើបែបនោះធ្វើអីទៅ ដឹបៗ»នាយតូចមិនអាចទប់វាទៀតបានទេគេបានបង្ហូទឹកភ្នែកចុះមកសាជាថ្មីថែមទាំងវៃទ្រូងរបស់gemជាច្រើនដៃទៀតផងឯនាយក្រាស់ក៏មិននិយាយអ្វីនាយបានឈរអោយនាយតូចវៃអោយអស់ចិត្ត សមមុខនាយហើយដែរធ្វើមិនចេះគិត។
Gemini|«បងសូមទោសអូន បងគួរតែចេញអោយឆ្ងាយពីអូនបន្តិចបងដឹងថាអូនចង់នៅម្នាក់ឯង ចឹងហើយបងទៅខាងក្រៅវិញសិនចុះបងនិងរងចាំអូននៅពេលដែរអូនឈប់ខឹងបង»នាយក្រាស់បានដើរចេញទៅទាំងទឹកភ្នែកនាយក៏ឈឺចាប់នៅពេលដែរឃើញនាយតូចយំ នាយមិនអាចឈរមើលនាយតូចយំបានទេនាយគួតែចេញទៅក្រៅវិញល្អជាង។
Fourth|«ហ្ហឹកហ្ហឹក បងអាក្រក់ណាស់បងមិនលួងអូនបែជាទៅក្រៅទុកអោយអូននៅម្នាក់ឯង»នាយតូចឃើញgemចេញទៅក៏បានស្រែកយំពីខាងក្នុងបន្ទប់ខ្លាំងៗធ្វើអោយអ្នកនៅខាងក្រៅបន្ទប់កាន់តែទឹកភ្នែកហូរចុះមកកាន់តែខ្លាំង។
To Be Continued
Byy~Kã Natawat
ចាំមើលតទៅមុខទៀតវាយ៉ាងមិច🙂

YOU ARE READING
រឿង គុំនំប្រែជាស្នេហ៍"Complete ✅"
Teen Fiction«បងស្អប់អូន បងធ្វើបាបអូនរហូតមកតែហេតុអ្វីបានជាអូនមិនអាចស្អប់បងបានជេមទាំងដែលបងជាមនុស្សបែបនេះ»