EP 7

322 34 7
                                    

EP7
________________________________________
"លែងមិនបានទេ យប់នេះខ្ញុំនឹងគេងអោបដៃនេះហើយមិនត្រឹមតែកាន់ទេ " Winter
"កុំសង្ឈឹម!"Karina
"អញ្ចឹងក៏បាន ខ្ញុំមិនអោបដៃទេ ខ្ញុំនឹងអោបមួយរាងកាយតែម្តងយ៉ាងមិចដែរ?តើល្អដែរទេ???"Winter
"កុំសង្ឈឹមថាបានប៉ះខ្ញុំសូម្បីមួយសរសៃអោយសោះ!"Karina
"ខ្ញុំខ្ពើមប៉ះសក់ខ្ញុំប៉ះតែរាងកាយទេ សក់ខ្ញុំមិនប៉ះទេកុំបារម្ភអី"Winter
"មកៗយប់ណាស់ហើយមកឆាប់គេអាងខ្ញុំបានអោបនោះអី ហាហា " Winter និយាយព្រមទាំងទាញដៃរបស់រាងក្រាស់អោយទៅតាមនាង
"នេះជាបន្ទប់របស់ខ្ញុំ! កុំធ្វើដូចនាងជាម្ចាស់បន្ទប់បានទេ???"Karinaនិយាយដោយធុញៗមិនខ្ចីមើលមុខនាងចំព្រោះពេលដែលគេមើលមកនាងចំគឺគេតែងតែស្រដីអ្វីមិនចេញសោះ
"ឥឡូវជាបន្ទប់របស់បងប៉ុន្តែបន្តិចទៀតវាជាបន្ទប់របស់យើងទាំងពីរអ្នកហើយ ហាហា !"Winter មិនអៀននឹងនិយាយស្តីបែបនេះ ថែមទាំងធ្វើមុខគួរអោយខ្នាញ់ដាក់គេទៀតផង
"វាជាបន្ទប់ខ្ញុំ ហេតុអ្វីបានក្លាយទៅជាបន្ទប់នាង កុំនិយាយពាក្យយើងបែបនេះ ព្រោះបន្ទប់នេះមិនមែនជារបស់នាង ប៉ុន្តែវាជារបស់ខ្ញុំ របស់ខ្ញុំតែម្នាក់ៗ"Karina
"នៅពេលដែលយើងក្លាយជាសង្សារនឹងគ្នា បន្ទប់នេះនឹងក្លាយជាបន្ទប់របស់យើងហើយ ហាហា "Winter
"និយាយស្អីមិនចេះក្រែងមាត់សោះ គ្មានភាពខ្មាសអីបន្តិចសោះហ្មងហីពេលនិយាយហ្នឹង ខ្ញុំស្តាប់ហើយចង់តែក្អួត វាគ្មានផ្លូវទេ កុំស្រមៃពេក"Karina
«អ៊ុយ!»Winterដែលកំពុងកាន់ដៃរបស់Karinaស្រាប់នោះសុខៗក៏ទាញKarinaមួយទំហឹងតែម្តង ទង្វើរនេះធ្វើអោយKarinaដែលមិនទាន់ត្រៀមខ្លួនដើម្បីទប់លំនឹងក៏ត្រូវបានទាញមកជិតWinterយ៉ាងខ្លាំង
"ហេតុអ្វីក៏មិនអាច???"Winter
"..."Karinaគ្មានពាក្យអ្វីតបតនឹងWinterឡើយព្រោះតែគេរវល់តែផាំងនឹងទង្វើររបស់Winter
"បងក៏ស្រលាញ់ខ្ញុំដែមិនអញ្ចឹងហី???"Winter
«អ៊ុប៚»Winterក៏ឃ្លាតអោកាសទាញរាងក្រាស់មកថើបខណះពេលដែលគេកំពុងតែផាំងនោះ ពួកគេក៏បន្តថើបគ្នាមួយសន្ទុះ បន្ទាប់ក្រោយមកក៏
"អ៊ួយ!"
"Winter ! " Karina គេនិយាយដោយកែវភ្នែកស្រទន់បំផុតនៅពេលដែលត្រូវបានរាងតូចចាប់ថើបរួចមក
"Hmmmm...?"Winter
"ខ្ញុំអាចសុំអ្វីពីនាងមួយបានទេ ???"Karina
"អ្វី???"Winter
"នាងអាចក្លាយជាព្រះអាទិត្យរបស់ខ្ញុំបានទេ???"Karinaនិយាយព្រមទាំងចាប់កាន់ដៃរបស់Winterដោយថ្នមៗបំផុត
"ពិតមែនហ៎ បងពិតជាចង់អោយខ្ញុំធ្វើជាព្រះអាទិត្យរបស់បងពិតមែនហ៎????"Winter និយាយ ដដឹបដដុបដោយអារម្មណ៌សប្បាយចិត្ត អារម្មណ៌ពេលដែលមនុស្សដែលយើងស្រលាញ់សារភាពស្នេហ៌ដាក់ វាពិតជាអារម្មណ៌ល្អ នឹងមានសុភមង្គលខ្លាំងណាស់
"Ehmm...នាងអាចទេ????
ធ្វើជាព្រះអាទិត្យរបស់ខ្ញុំណា🥹🥹🥹"Karina
"ពិតណាស់ ហ្អឹកៗ ប្រកដជា អាច ខ្ញុំនឹងធ្វើជាព្រះអាទិត្យរបស់បង "Winter ឆ្លើយតបយល់ព្រមទាំងសប្បាយចិត្ត វាជាពេលដែលនាងសប្បាយចិត្តបំផុតក្នុងជិវិតរបស់នាងចាប់តាំងពីពេលនាងមករស់នៅក្នុងផ្ទះរបស់Karina
"Hmmm...
"អញ្ចឹងសូមនាងនៅអោយឆ្ងាយពីរជីវិតរបស់ខ្ញុំ 92935700mile ចាប់ពីពេលនេះទៅ អគុណដែលព្រមធ្វើជាព្រះអាទិត្យរបស់ខ្ញុំ"Karina
"wait...? what ????🙂"Winterទឹកមុខដែលញញឹមស្រស់អម្បាញមិញក៏រលាយដូចទឹកកកត្រូវថ្ងៃ
"សូមជួយចេញអោយឆ្ងាយពីខ្ញុំទៅ..."Karina
"លេងសើចពេកហើយKarina😅"Winter
"ឆាប់ចេញពីរបន្ទប់ខ្ញុំទៅ ខ្ញុំត្រូវការគេង "Karina
"ត្រូវហើយនាងជាព្រះអាទិត្យរបស់ខ្ញុំនៅពេលថ្ងៃនាងគួរតែនៅអោយឆ្ងាយពីខ្ញុំ ហើយ ហ្នឹងពេលយប់ឈប់បង្ហាញខ្លួននៅមុខបន្ទប់ខ្ញុំទៀតទៅ ពីព្រោះព្រះអាទិត្យគ្មានទេនៅពេលយប់ ហេតុនេះហើយជួយចេញអោយឆ្ងាយពីជីវិតខ្ញុំទៅ ឆាប់ចេញទៅ "Karina និយាយធ្វើដូចជាធម្មតាធ្វើដូចជាគ្មានអ្វីកើតឡើងនៅពេលដែលគេGive hopeគេរួចប៉ុន្តែបន្ទាប់ពីនោះគេនិយាយចេញមកហាកដូចជាយកកំបិតមកចាក់ទ្រូងWinter100កំបិតអញ្ចឹង
"ផាច់!" ថោកទាប ហេតុអ្វីក៏យកអារម្មណ៌ខ្ញុំលេងសើចបែបនេះKarina ???? បងមិនយល់ពីរអារម្មណ៌ខ្ញុំអ្វីបន្តិចសោះ បងអាក្រក់ណាស់ ខ្ញុំស្រលាញ់បង ប៉ុន្តែហេតុអ្វីបងតែងតែបំបាក់ទឹកចិត្តដែលខ្ញុំស្រលាញ់បងបែបនេះ បងមិនដែលស្រលាញ់នណាបងមិនយល់ទេ បងអាក្រក់ណាស់ ខ្ញុំមិនគួរមកស្រលាញើបងទាំងដែលបងស្អប់ខ្ញុំយ៉ាងនេះទេ ហ្អឹកៗ"Winterក៏ចាប់ផ្តើមសម្រក់ទឹកភ្នែកមាត់ៗនៅមុខរាងក្រាស់ដែលជាមនុស្សដែលនាងស្រលាញ់បំផុត គឺនាងពិតជាស្រលាញ់គេណាស់ មិនដឹងថានាងស្រលាញ់គេតាំងតែពីពេលណានោះទេ គឺនាងដឹងត្រឹមតែថាពេកនេះគឺនាងបានស្រលាញ់គេខ្លាំងណាស់បាត់ទៅហើយ
"អគុណ សម្រាប់ក្តីស្រលាញ់ឆ្គួតឡប់មួយនេះ សុំទោសផងណា ខ្ញុំមិនបានស្រលាញ់មនុស្សស្រីទេ ខ្ញុំស្រលាញ់មនុស្សប្រុស..."Karinaនិយាយទាំងមិនហ៊ានមើលមុខWinterចំ គេនិយាយដោយអួលដើមក៏ ដោយសារតែមាត់ក្បត់ចិត្ត តាមពិតទៅគេក៏ស្រលាញ់នាងដែ ប៉ុន្តែ ពួកគេជាបងប្អូននឹងគ្នា ដូចម្តេចទើបអាចស្រលាញ់គ្នាបានទៅ ????
វាមិនអាចទេ
"ខ្ញុំស្អប់បង «ផាច់!» ទុកពាក្យសុំទោសរបស់បងអោយឆ្កែទៅ! ខ្ញុំមិនចង់បានទេ ហ្អឹកៗ "Winter ក៏ជ្រុលដៃទះរាងក្រាស់មួយដៃទៀតដោយសារតែនាងខឹងនឹងរាងក្រាស់ពេក
ដូចនេះនាងមិនបានគិតអ្វីវែងឆ្ងាយឡើយ
"នែ៎! នាងគ្មានសិទ្ធអីមកហ៊ានវាយខ្ញុំទេ បញ្ឈបើទង្វើឆ្គួតឡប់របស់នាងទៅ ! គួរអោយស្អប់ កុំអោយខ្ញុំស្អប់នាងជាងនេះMinsik ! "រាងក្រាស់ក៏និយាយខ្លាំងៗទៅកាន់នាងដោយសារតែការខឹងដែលនាងហ៊ានវាយគេម្តងជាពីដងបែបនេះ
"ឆាប់ចេញទៅ ចេញអោយឆ្ងាយទៅ ខ្ញុំធុញនាងណាស់ ហ្អឹកៗ"Karina ទឹកភ្នែកនៃភាពជាទនខ្សោយរបស់គេក៏បង្ហូរចេញមកនៅពេលដែលគេខំព្យាយាមទប់មួយរយះមកវាបានហូរចុះមកដោយភាពឈឺចាប់ ហេតុអ្វីក៏ឈឺយ៉ាងនេះ ????
ហេតុអ្វីក៏ត្រូវមកបែបនេះ ????
"Ok ! ខ្ញុំនឹងចេញ ! 😅"

_______TO BE Continued_________

THE GIRLFRIEND Where stories live. Discover now