កម្មពិធីខួបកំណើតចាប់ផ្តើមប្ររព្ធ ត្រូវហើយថ្ងៃនេះគឺជាថ្ងៃខួបកំណើតកូនច្បងរបស់គ្រួសារផាក ដែលជាគ្រួសារមានមុខមាត់ក្នុងសង្គមមួយរូបខាងឆ្នៃត្បូងផងដែរ.ផាក ស៊ុងហ៊ុន គឺជាកូនច្បងក្នុងគ្រួសារផាក អាយុ30ឆ្នាំ នាយមានប្អូនស្រីម្នាក់ឈ្មោះផាក មីយ៉ុន អាយុ23ឆ្នាំ.
"មីយ៉ុន!"នាយស្រែកហៅប្អូនស្រីរបស់ខ្លួនដែលកំពុងតែទទួលភ្ញៀវជាមួយអ្នកស្រីផាក
"ហើយវាថី?"មីយ៉ុនដើរមករកនាយរួចសួរ
"មកនេះ...នេះគឺជាមិត្តរបស់យើងឈ្មោះលី ហេស៊ុង.ហើយហេស៊ុងនេះ ផាក មីយ៉ុនជាប្អូនយើង"នាយណែនាំប្អូនទៅអោយហេស៊ុនដែលជាមិត្ត ព្រោះតាំងពីរាប់អានគ្នាមកនាយមិនដែលប្រាប់គេម្តងណាឡើយ
"អ៎..បាទសួរស្តី មីយ៉ុន~រីករាយដែលបានស្គាល់"នាយញញឹមស្រស់ទៅកាន់មីយ៉ុន
"ចា..រីករាយដែលបានស្គាល់បងដូចគ្នា"
Lee heeseung អាយុ30ឆ្នាំ ជាកូនពៅក្នុងគ្រួសារ និងជាអគ្គនាយកក្នុងក្រុមហ៊ុនលីគ្រុបដែលជាក្រុមហ៊ុនឆ្នៃម៉ូតសម្លៀកបំពាក់និងគ្រឿងអលង្ការ.
ក្រោយពីសំណេះសំណាលគ្នាចប់មីយ៉ុនក៏ត្រូវទៅមើលការខុសត្រូវក្នុងកម្មពីធីដែលបន្សល់ទុកកម្លោះសង្ហារទាំងពីរ."យើងសុំកក់ហើយវើយ៎"ហេស៊ុន
"ស្អី?ចុះថាស្អប់និស្សិតពេទ្យ?"ស៊ុនហ៊ុនអស់សំណើចព្រោះនាយម្នាក់នេះធ្លាប់ប្រាប់ខ្លួនថាមិនយកនិស្សិតពេទ្យធ្វើសង្សារទេ
"ពីមុនផ្សេង...កុំយកអតីតកាលមកប្រៀបនឹងបច្ចុប្បន្នអី វាមិនដូចគ្នាទេ"
កម្មវិធីបន្តទៅមុខរហូតដល់ចប់ ហេស៊ុងនិងស៊ុងហ៊ុនពេលនេះស្រវឹងរៀងខ្លួនហើយ ដូច្នេះទើបអ្នកស្រីផាកអោយហេស៊ុងស្នាក់នៅទីនេះ ណាមួយអ្នកស្រីផាកក៏ស្គាល់និងចូលចិត្តហេស៊ុងស្រាប់.(ក្រុមហ៊ុនគ្រួសារផាកសហការជាមួយក្រុមហ៊ុនគ្រួសារលី)
+ព្រឹក
ដោយសារតែក្រុមហ៊ុនហេស៊ុងនៅផ្លូវតែមួយជាមួយសាលារបស់មីយ៉ុន ទើបសុងហ៊ុនអោយគេជាអ្នកជូនមីយ៉ុនទៅ ណាមួយចង់អោយមិត្តនៅជិតៗជាមួយក្រាស់ផង.
_មកដល់មុខសាលា_
"បើមានបញ្ហាអ្វីអាចខលមកបងបានណា៌"ហេស៊ុងហុចលេខរបស់ខ្លួនអោយមីយ៉ុន និងញញឹមលាទៅកាន់នាង.
"ចា៎...ចឹងខ្ញុំសុំទៅសិនហើយ"មីយ៉ុន
ក្រោយចំណាយពេលរៀនអស់មួយថ្ងៃ មីយ៉ុនក៏ដល់ម៉ោងទៅផ្ទះល្មម.នាងបានរង់ចាំស៊ុងហ៊ុនមកទទួលដូចរាល់ដង តែថ្ងៃនេះហាក់ដូចជាយូរខុសធម្មតា.
"មីយ៉ុន?ឯងចាំអ្នកណាមេនទេ?"ហេស៊ុងបើកកញ្ចក់ឡានព្រោះនាយថាទៅរកស៊ុងហ៊ុនដើម្បីនិយាយរឿងការងារមួយចំនួន តែក៏ឃើញក្រាស់ឈរចាំអ្នកណាក៏មិនដឹង
"ចាំស៊ុងហ៊ុន...តែមិនឃើញគាត់សោះ"មីយ៉ុនធ្វើមុខស្អុយ
"ទៅជាមួយបងតែម្តងទៅ ណាមួយបងទៅផ្ទះឯងល្មម"
ក្រោយទៅដល់ផ្ទះត្រកូលផាក ពួកគេក៏ចូលតុដើម្បីញុាំអាហារ.បន្ទាប់ពីញុាំឆ្អែត មីយ៉ុននិងហេស៊ុនក៏ទៅអង្គុយមើលទូរទស្សន៍ចាំសុងហ៊ុនត្រឡប់មកពីធ្វើការ.
មួយសន្ទុះក្រោយមកសុងហ៊ុនបានដើរចូលទៅអង្គុយសាឡុងក្បែរនោះ.
"ឯងមកផ្ទះជាមួយហេស៊ុងហេស៎?"ស៊ុងហ៊ុន
"បើមិនអោយខ្ញុំមកជាមួយគាត់ អោយខ្ញុំឈរចាំបងរហូតដលមូសបឺតឈាមអស់ពីខ្លួន?"មីយ៉ុននិយាយទាំងខឹង
"ក៏យើងមានការងារច្រើនដែលត្រូវធ្វើ"សុងហ៊ុន
"បងប្រុសហេស៊ុងក៏មាន!ខ្ញុំចង់បានបងប្រុសហេស៊ុងជាបងរបស់ខ្ញុំ មិនមេនជាបងទេ!"មីយ៉ុនថាហើយក៏ឡើងទៅក្នុងបន្ទប់ទាំងកំហង.
Heeseung"តែបងមិនចង់ធ្វើជាបងប្រុសរបស់ឯងទេ បងចង់ធ្វើជាមិត្តប្រុសរបស់ឯង"
YOU ARE READING
ខុសជំនាន់
Action★Heeseung "អរគុណដែលអូនមិនប្រកាន់វ័យរបស់បង" Heeseung:30ឆ្នាំ You:23ឆ្នាំ #For heeseung stan