ផ្ដើមសាច់រឿងបង្ហាញអោយយើង
ឃើញក្មេងប្រុសវ័យជំទង់ម្នាក់ឈរចំាមុខផ្ទះនរណាក៏មិនដឹងដោយផ្អែកខ្លួននឹងឡានផ្ទាល់ខ្លួនរបស់គេ គេមានឈ្មោះថា «ផាក ចុងសុង» គ្រប់គ្នាហៅគេថា «ជេយ៍» មានអាយុ 19 ឆ្នំា គេជាកូនមហាសេដ្ឋីនាក់ណាៗក៏ស្គាល់គេ គេក៏ល្បីល្បាយនៅក្នុងសាលាផងដែរ
ឈរចំាមួយសន្ទុះក្រោយមក ក្មេងស្រីម្នាក់បានចេញពីខាងក្នុងផ្ទះមក
«អូនសុំទោស នេះចំាអូនយូរដែលទេ?» ក្មេងស្រីតូចច្រឡឹងចេញមកយ៉ាងដង្ហេបដង្ហប បំពាក់ដោយឯកសណ្ដានសាលារៀន បាននិយាយឡើងនាងមានឈ្មោះថា «លី ជូអា» នាងមានអាយុ 16 ឆ្មាំនាងជាសិស្សប្អូនរបស់ ជេយ៍ ហើយក៏ជាសង្សារគាត់ដូចគ្នា
«មិនយូរទេ តោះពួកយើងទៅ» ជេយ៍និយាយហើយក៏បើកទ្វារឡានអោយនាងតូចចូលអង្គុយខាងក្នុងរួច គេក៏ដើរមកកន្លែងបើកបរហើយក៏បើកចេញទៅសាលារៀនយ៉ាងលឿន
«សាលារៀន»
ចំណាយពេលមិនយូរ ឡានសេរីទំនើបក៏បើកមកចតនៅខាងក្នុងទីធ្លាសាលារៀន ជេយ៍ចេញពីក្នុងឡានរួចក៏ដើរវាងមកបើកទ្វារអោយនាងតូច ជូអា
«អូន អរគុណ» ជូអា ចេញពីខាងក្នុងឡានទំាងញញឹមរួចក៏និយាយអរគុណទៅកាន់អ្នកជាសង្សារ
«បាទ អូនប្រញាប់ទៅថ្នាក់ចុះ បងប្រហែលជាសំរាកនូវម៉ោងដំបូង ដូចនេះបងប្រហែលមិនទាន់ទៅទេ » រាងក្រាស់បិទទ្វាររួចក៏និយាយទៅកាន់ជូអា
«ច៎ាស» នាងតូចនិយាយរួចក៏ដើរចេញទៅ
បាត់ស្រមោលឈឹង
រាងក្រាស់បន្ទាប់ពីនាងចេញទៅហើយក៏ដើរទៅកន្លែងជាប្រចំារបស់គេ ទៅដល់កន្លែងបង្ហាញអោយឃើញក្រុមក្មេងប្រុសមួយក្រុមនៅខាងក្នុង ហើយនោះជាមិត្តរបស់ជេយ៍ ដើរមិនទាន់ចូលផុតផងមិត្តដ៏ល្អរបស់គេបានបន្លឺឡើង
«នែ៎ ថ្មាលនេះហើយទើបមោវើយ ណាត់គ្នាសុទ្ធតែព្រឹកព្រលឹម» ក្មេងប្រុសក្នុងក្រុមម្នាក់និយាយឡើង គេមានឈ្មោះថា ជេគ អាយុ ប្រហាក់ប្រហែលនឹងជេយ៍ដូចគ្នា
«អើ ហើយវាយ៉ាងមិច? គឺជូអា នាងយឺតបន្តិច» រាងក្រាស់និយាយឡើងរួចក៏ដើរទៅអង្គុយក្បែរពួកគេ
«អេ៎ និយាយចឹងកាលពីប៉ុន្មានថ្ងៃមុនយើងឃើញអាម្នាក់ដែល ស្រលាញ់ជូអារបស់
ឯងនោះ តាមរញ៉េរញៃនាងទៀតហើយវើយ» មនុស្សម្នាក់ទៀតបាននិយាយឡើងគេជា ក្មេងប្រុសដែលស្ងាត់ជាងគេប្រចំាក្រុមហើយក៏គួរអោយខ្លាចណាស់ដែរ នោះគឺ ស៊ុងហុន
«ពេលណា? កន្លែងណា? មិចក៏យើងមិនដឹង?» រាងក្រាស់និយាយដោយសម្លេងធំ ហើយក៏ចាប់ផ្តើមម៉ួម៉ៅ
«គឺ....ពេលនោះយើងនិងអាជេគទៅបន្ទប់
ទឹកហើយក៏ដើរកាត់ថ្នាក់សង្សាររបស់ឯង យើងឃើញអាម្នាក់ព្រាននារីនោះ អង្គុយក្បែរនាង យើងមិនដឹងឡើយថាគេនិយាយគ្នាពីអ្វី» ស៊ុងហុនតប
«ឯងច្បាស់ទេ??» នាយសួរយ៉ាងមឺងម៉ាត់
«ទុកចិត្តពួកយើងវើយ តែ...យើងឆ្ងល់រឿងមួយ» ជេគនិយាយដោយមុខឆ្ងល់
«ស្អីគេ?» ជេយ៍និយាយមុខគេ យ៉ាង
ក្រញ៉ូវ
«គឺ ពួកយើងធ្លាប់លើកគ្នាទៅវៃពួកវាម្តងរួចហើយនៅតែមិនរាងចាលទៀត» ជេគ
«គួរតែទៅពេលនេះម្តងទៀតតើល្អទេ?» ជេយ៍និយាយឡើងដោយមុខឡើងក្រហម ព្រោះខឹង
«ឯងឆ្កួតទេហី ម៉ោងថ្នាក់គេរៀនវើយ» ស៊ុនហុនចាប់ផ្តើមស្លន់ស្លោដោយកាយវិការមិត្តរបស់គាត់
«មែនហើយ ណាមួយទៀតរឿងនោះរំលងផុតពីរបីថ្ងៃហើយទៅអីឡូវនេះវាគ្មានប្រយោជន៍ទេ» ជេគបន្តពីស៊ុងហុន
«បើពេលក្រោយឃើញផ្ទាល់នឹងភ្នែកភ្លាមៗធ្វើអីក៏ធ្វើទៅយើងមិនឃាត់ទេ ថែមទំាងជួយឯងទៀតក៏មិនដឹង មែនទេអាហុន?» ជេគព្យាយាមឃាត់មិត្តជើងល្អរបស់ខ្លួនដោយមិនចេះទប់អារម្មណ៍ខ្លួនឯងចង់ធ្វើអីក៏ធ្វើភ្លាម
«មែនហើយៗ» ស៊ុនហុនតប
«ហើុយលោកអើយ» ជេយ៍ស្រែកឡើង
ថែមទំាងទាត់តុមួយជើង
-មួយសន្ទុះក្រោយមកកណ្ដឹងសាលាក៏រោទ៍ឡើង-
«ចេញលេងហើយទៅរកបាយសុី មោ» ជេគនិយាយឡើងរួចក៍អូសដៃនាក់ជាមិត្តទៅ
ក្រលេកមកមើលនាងតូចយើងវិញក្រោយលឺ
កណ្ដឹងរួចក៏ ចេញមកខាងក្រៅជាមួយមិត្តនាងម្នាក់ឈ្មោះ «ឆេយ៉ុង» តម្រង់ទៅកន្លែងលក់អាហារ ដើរសុខៗមនុស្សម្នាក់ក៏បន្លឺក្រោយខ្នងពួកគេ
«តើខ្ញុំអាចទៅញុំារួមតុនឹងអ្នកនាងបានទេ ជូអា?» ម្នាក់នោះហើយគឺ ជាបុរសដែល ជេយ៍ ជេគ នឹង ស៊ុងហុនបាននិយាយនោះ គេគឺ «ហានប៊ីន»
«អ៎រ ចាសខ្ញុំមិនប្រកាន់ទេ» ជូអា និយាយឡើងដោយញឹមៗតិចៗ
ភ្លាមនោះ ឆេយ៉ុងស្រាប់តែក្តិចដៃនាងតូចបន្តិចរួចក៏ខ្សឹបទៅនាង
«នែ៎ ឯងឆ្កួតទេរឺ ចុះបើសង្សារឯងឃើញមិនងាប់ទេហី នាងអើយ មិចក៏មិនចេះគិតសោះចឹង» នាងនិយាយដោយខឹង
«គ្រាន់តែញុំាបាយធម្មតាឯងទៅខ្លាចអី» ជូអានិយាយយ៉ាងរំភើយ
«ហូយ នាងក្បាលរឹងយើងមិនដឹងទេវើយតាមនឹងចុះ» ឆេយ៉ុង
-ដើរមួយសន្ទុះក៏មកដល់កង់ទីនលក់អាហារ នាងតូចក៏រកបានតុអង្គុយ»
«អង្គុយទីនេះចុះ» ជូអានិយាយ
«តើអ្នកនាងចង់ញុំាអ្វីដែរ?» ហានប៊ីនសួរឡើង
នាងតូចលឺហើយក៏ប្រាប់អ្វីដែលនាងចង់ញុំា ហើយពួកគេក៏កម្មង់អាហារដើម្បីញុំា
«ជាសង្សារឯងមែនទេនោះ អាជេយ៍?» ជេគ និយាយដោយខំប្រឹងមើល តុពួកគេក៏ក្បែរៗនោះដូចគ្នា
«ច្បាស់ណាស់» ជេយ៍ក្រោកឡើងរួចក៏ដើរទៅរកតុជូអាភ្លាមៗ ជេគនិងស៊ុនហុនក៏តាមពីក្រោយ
ទៅដល់ភ្លាមជេយ៍ក៏វាយតុលឺសូរតែផំាង នាងតូច ជូអា ភ្ញាក់យ៉ាងខ្លំាងហើយក៏ងើបមុខមើលថាតើនរណាគេ
«ជេយ៍....» ជូអានិយាយដោយភិតភ័យ
«បែបនេះតើបានជាមិនឃើញទៅរកបងសោះ» រាងក្រាស់និយាយថែមទំាងចាប់ច្របាច់ដៃតូច ហើយសម្លឹងចូលភ្នែកនាងយ៉ាងរឹងកំព្រឹស
«ឯងក៏ដូចគ្នាចង់ងាប់រឺ??» នាយទាញនាងតូចមកក្រោយរួចក៏ស្រែកដាក់ ហានប៊ីន
«យ៉ាងមិច? ពួកយើងគ្រាន់តែញុំាបាយ!»
ហានប៊ីនតបយ៉ាងធម្មតា
«ចង់សុីបាយណាស់រឺ? បានតើស!» ជេយ៍
បញ្ចប់ពាក្យរួចក៏ លូកយកចានដែល
មានបាយនោះគប់ ចំហានប៊ីនមួយទំហឹង រួចក៏ដាល់យកៗ
«ជេយ៍ បងឆ្កួតទេហី» នាងតូចស្រែកភ្លាត់សម្លេង
«ជេយ៍ឈប់ភ្លាម!!! អូនប្រាប់អោយឈប់!» ជេយ៍ក៏ឈប់តាមសម្តី ហើយក៏បែរមករកស្រីតូច
«ទៅផ្ទះ! មិនបាច់រៀនខ្មោចយក៎ស្អីទៀតទេ!» នាយនិយាយហើយក៏ទាញនាងតូចមួយទំហឹងសំដៅទៅរកឡាន
«ជេយ៍! បងកុំហួសហេតុពេក!» នាងតូចស្រែកហើយក៏ប្រឹងប្រឆំាងនឹងនាយ
«បងហួសហេតុ??? យ៉ាងមិចវាល្អត្រង់ណាទៅ? ហុឹម? បានជាមានសង្សារហើយទៅរកវាម្នាក់ទៀត ? បងធ្លាប់ប្រាប់ហើយមែនទេថាបងមិនចូលចិត្ត!» រាងក្រាស់ឈប់ហើយក៏ស្រែកឡើង
-ផាច់-
មួយកំភ្លៀងលាន់យ៉ាងខ្លំាងពីដៃនាងតូច
«បងនិយាយស្អី?? ខ្ញុំនិងគាត់ ពួកយើងគ្រាន់តែញុំាបាយរួមតុធម្មតា មិនបានមានអ្វីលើសលប់ឡើយ បងបែបនេះបងកំពុងតែបិទសិទ្ធិខ្ញុំហើយណ៎ា!»
«បង....បង សុំទោសក៏ព្រោះតែបងស្រឡាញ់អូន...»
To be continued....
YOU ARE READING
TOXIC HUSBAND ⛓️🖤
Actionស្នេហាមួយដែលកើតឡើងដោយការស្រឡាញ់ពេញចិត្តទំាងសងខាង ក្រោយរៀបការរួចអ្វីៗស្រាប់តែផ្លាស់ប្តូរ បុរសម្នាក់ដែលតែងតែទន់ភ្លន់ ស្រាប់តែប្រែជាមុខយក្សជាប់រាល់ថ្ងៃ តើស្នេហានេះនឹងទៅជាយ៉ាងណា?