ទំនាក់ទំនងមួយនេះកាន់តែស្អិតរមួតទៅ
មុខជារឿយៗ។ NamJoon យកចិត្តទុកដាក់និងទំនាក់ទំនងមួយនេះខ្លាំងណាស់បើទោះ
ជារវល់យ៉ាងណាក៏ដោយ។"ថ្ងៃនេះក្រអូបម្ល៉េះ?" NamJoon ចូលមកអោបចង្កេះរបស់ Jimin ពីក្រោយរួចក៏ថើបថ្ពាល់។
"អូនទើបតែប្តូរទឹកអប់ យ៉ាងម៉េចដែរ?"
"ក្រអូបណាស់ ក្លិនខ្លួនរបស់អូនក្រអូបគ្រប់
កន្លែង" NamJoon បន្តថើបថ្ពាល់របស់កាយតូច។"បងមិនទៅធ្វើការទេឬ?"
"ថ្ងៃនេះចង់នៅជាមួយអូនឱ្យបានពេញ
មួយថ្ងៃ បងចង់នៅក្បែរអូនបែបនេះឱ្យបានច្រើនៗ" NamJoon អោបចង្កេះរបស់ Jimin ណែនពេញៗដៃ។"បងហត់ទេ? បងខំធ្វើការរាល់ថ្ងៃបែបនេះ?"
"មិនហត់នោះទេ បងឃើញមុខគួរឱ្យស្រឡាញ់របស់អូនរាល់ថ្ងៃបែបនេះបងសប្បាយចិត្តណាស់"
"ស្អែកអូនទៅធ្វើការវិញហើយ" Jimin
"ហ៊ឹម...! កុំទៅបានទេ ពេលនេះអូនកំពុងតែខ្សោយផង" NamJoon
"អូនមិនអីទេ បងកុំបារម្ភអីណា" Jimin
"បាន! ប៉ុន្តែអូនត្រូវញ៉ាំអាហារ និងថ្នាំឱ្យបានទៀងទាត់" NamJoon
"បាទ ដឹងហើយ" Jimin
"ស្រឡាញ់អូនខ្លាំងណាស់" នាយអោនថើប កញ្ចឹង ក របស់កាយតូចដោយសេចក្តីគ្រឺតខ្នាញ់។
ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរបន្តជា
មួយគ្នាបែបនេះកាន់តែយូរជារឿយៗ។Skip...
ថ្ងៃថ្មី...
Jimin ចេញមកធ្វើការនៅហាងកាហ្វេរបស់ Taehyung តាមធម្មតា។ ប្រើជីវិតសាមញ្ញបែបនេះវាល្អបំផុតហើយសម្រាប់ Jimin។
"Jimin ថ្ងៃនេះហេតុអីមិនស្រស់បស់ចឹង?"
"ខ្ញុំគ្រាន់តែមិនសូវស្រួលខ្លួនតិចទៀតតែមិនអីទេ" Jimin តបទៅបុគ្គលិកឆុងកាហ្វេជា
មួយគ្នាទាំងស្នាមញញឹមសោះកក្រោះ។"បើចឹងល្អហើយ"
ព្រូស...
"Jimin!?"
Jimin ដួលសន្លប់ភ្លាមៗបន្ទាប់ពីបានបញ្ចប់ការសន្ទនារាងកាយតូចដួលទៅលើការ៉ូទាំងទឹកមុខស្លេកស្លាំងគួរឱ្យអាណិត។
Skip...
Seoul Hospital...
Jimin គេងស្តូកស្តឹងនៅលើគ្រែពេទ្យសាជាថ្មីម្តងទៀតដោយមិនបានរំពឹងទុក
ជាមុន។NamJoon ទទួលដំណឹងមួយនេះភ្លាមក៏ប្រញាប់មកដោយទុកការងារចោល។ រាងក្រាស់ចូលមកក្នុងបន្ទប់សម្រាក់របស់មនុស្សជាទីស្រឡាញ់របស់ខ្លួនទាំងព្រួយ
បារម្ភ។"លោកជាសាច់ញាតិឬ?" Nurse ដែលកំពុង
តែរៀបចំថ្នាំឱ្យ Jimin ក៏សួរឡើយពេលឃើញនាយចូលមក។"បាទ! តើគាត់កើតអ្វី?" NamJoon
"អ្នកជំងឺ គ្រាន់តែអស់កម្លាំងហើយក៏បណ្តាលឱ្យដួលសន្លប់ Doctor និងមកពិនិត្យគាត់ម្តងទៀតនៅស្អែកនេះបន្ទាប់ពីអ្នកជំងឺទទួលទានរួច" Nurse
"អរគុណអ្នកគ្រូពេទ្យ" NamJoon
"សូមផ្តល់ថ្នាំឱ្យអ្នកជំងឺឱ្យបានទៀងទាត់ផង"
"បាទ អរគុណម្តងទៀត" NamJoon អោនគំនាបដាក់ គិលានុបដ្ឋាការជាការគួសម។
"ចាស" Nurse និយាយរួចក៏ចាកចេញ។
"បងប្រាប់ហើយ កុំឱ្យទៅធ្វើការទៀត អូនពិតជារឹងណាស់" NamJoon ចូលទៅកាន់ដៃរបស់Jimin យកមកថើបរួចក៏ពោល។
"ឆាប់ជាណា បងស្រឡាញ់អូន" NamJoon
អោនថើបថ្ងាស់របស់ Jimin មួយដង្ហើម។នាយបន្តមើលថែរ Jimin ដោយមិនត្អូញត្អែរ។ ក្តីស្រឡាញ់ពិតគឺជាការស្មោះត្រង់ដោយមិនទាមទារអ្វីក្រៅពីសេចក្តីស្រឡាញ់នោះទេ។
To be continued
YOU ARE READING
ម្ចាស់បេះដូង
Romanceជម្រៅចិត្តរបស់ខ្ញុំពិបាកនិងបង្ហាញខ្លាំងណាស់ដឹងត្រឹមតែម្យ៉ាងខ្ញុំមិនសូម្បីតែគិតថាស្អប់លោកឡើយ។