EP8

307 35 7
                                    

EP 8
________________________________________
"ឆាប់ចេញទៅ ចេញអោយឆ្ងាយទៅ ខ្ញុំធុញនាងណាស់ ហ្អឹកៗ"Karina ទឹកភ្នែកនៃភាពជាទនខ្សោយរបស់គេក៏បង្ហូរចេញមកនៅពេលដែលគេខំព្យាយាមទប់មួយរយះមកវាបានហូរចុះមកដោយភាពឈឺចាប់ ហេតុអ្វីក៏ឈឺយ៉ាងនេះ ????
ហេតុអ្វីក៏ត្រូវមកបែបនេះ ????
"Ok ! ខ្ញុំនឹងចេញ ! 😅"គ្រាង!សម្លេងទ្វាបិតខ្លាំងៗដោយសារស្នាដៃរាងតូច
"សុំទោស..."Karinaនិយាយតិចៗបន្ទាប់ពីរាងតូចបានចាកចេញ"ឈឺម្លេះវើយ! គ្រាន់តែគេចាកចេញពីបន្ទប់សោះចុះប្រសិនបើយើងស្រលាញ់គ្នាហើយគេត្រូវចាកចេញទៅផ្ទះរបស់គេវិញនោះតើវាហ្នឹងឈឺប៉ុណ្នាទៅ???ហ៊ឺម..."Karina
____________skip__________
"មនុស្សស្អីមាត់ក្បត់ចិត្តគួរអោយស្អប់! គួរអោយស្អប់ កុំមកលួងខ្ញុំវិញអោយសោះ មនុស្សអាក្រក់ ទុកពាក្យសុំទោសអោយឆ្កែទៅ ខ្ញុំមិនត្រូវការទេ ហ្អឹកៗ"Winter
"មិនមកលួអទេហ៎?មករអ៊ូម្នាក់អែងមួយស្របក់ហើយហេតុអ្វីក៏មិនទាន់មកលួងទៀត ហ្អឹកៗ មកលួងមកKarinaបើមកលួងឥឡូវខ្ញុំនឹងបាត់ខឹងតែបើមិនមកខ្ញុំនឹងខឹងហ្អឹកៗៗ"winter
20នាទីក្រោយមក
"គេពិតជាមិនមកលួងពិតមែន...
គេដាច់ចិត្តម្លេះ...
មកលួងមកឆាប់មកលួងមក បើមិនមកលួងខ្ញុំមិនគេងទេ ខ្ញុំមឹងមិនគេងទេ មិនគេងជាដាច់ខាត...ហឺយ!! រត់ចេញពីរផ្ទះទាំងកណ្តាលយប់អោយគេតាមរកតើល្អទេ...?តែថាមិនសមទេ មិនសមទេ ចាំស្អែកចាំរត់ រត់ចោលគេមួយថ្ងៃអោយគេតាមរក ហើយយើងនឹងមិនព្រមបាត់ខឹងទេគេ ឆឹស..."Winter
«គំនិតដ៏ល្អប៉ុន្តែអាចនឹងធ្វើបាបខ្លួនអែងក៏លេចឡើងនៅក្នុងខួក្បាលរបស់រាងតូចនាងក៏ញញឹមចុងមាត់តិចៗនូវពេលដែលនាងនឹកនូវអ្វីដែលនាងរៀបគម្រងនឹងធ្វើនាព្រឹកនេះ...
________________________________________
ពន្លឺព្រះអាទិត្យបានរះឡើងដោយស្រស់ញញឹមចាំងភ្នែកKarinaដោយសារតែម្តាយរបស់គេមកបើកវាំងននក្នុងបន្ទប់របស់គេធ្វើអោយគេមានកាចាំងភ្នែកជាខ្លាំង
"ម៉ាក់..."Karina
"វាជាថ្ងៃសម្រាកអោយខ្ញុំគេងបន្តិចទៀតមក..."Karina
"ងើបមកញាំបាយ ទៅហៅក្មួយWinផង ឆាប់ឡើបមក ម៉ាក់ហត់ណាស់កុំធ្វើខ្លួនដូចជាក្មេងពេកបានទេ ឆាប់ងើបមក ព្រឹកនេះម៉ាក់ធ្វើម្ហូបដែលអែងចូលចិត្ត..."Karina Mom
Karinaស្វាងចេសបន្ទាប់ពីលឺម្តាយគេថានឹងធ្វើម្ហូបដែលគេចូលចិត្តអោយគេញាំមនុស្ដដែលគេងអម្បាញ់មិញក៏ស្ទុះងើបភ្លាមៗ "មោះ មោះ ម៉ាកើយើងទៅញាំបាយព្រឹក កូនឃ្លានហើយ ហាហា 🥹"Karina
"ទៅហៅក្មួយWinផង កូនក៏ឆាប់ទៅសម្អាតខ្លួនផង"Karinamom
"កញ្ចាស់ក្បាលហើយចង់អោយខ្ញុំទៅហៅទៀត ចរិតបែបនៀកមកចង់ស្រលាញ់ខ្ញុំ តែថា...នាងតែងតែងើបមុនខ្ញុំជាប្រចាំប៉ុន្តែហេតុអ្វីក៏...?
«រាងក្រាស់ដោយនឹកគិតរួចក៏រត់ទៅបន្ទប់រាងតូចយ៉ាងប្រញាប់ដោយស្លោនស្លោហាក់ជាភ័យខ្លាចថានឹងមានរឿងអ្វីកើតឡើង
«ក្រាក...»ម៉ាក់...!ម៉ាក់...!Winអត់នៅក្នុងបន្ទប់ទេម៉ាក់! "Karinaបន្ទាប់ពីចូលក្នុងបន្ទប់រាងតូចដោយមិនឃើញរាងតូចធ្វើអោយគេស្លន់ជាខ្លាំងស្រែកប្រាប់ម្តាយគេភ្លាមៗ
"ម៉ាក់...ហ្អឹកៗ...បាត់Winហើយម៉ាក់ ហ្អឹកៗ"Karina
"ហាស៎...? ប្រកដទេ...?"Karinamom
"នាងមិននៅក្នុងបន្ទប់ទេ ហ្អឹកៗ ថ្ងៃនេអជាថ្ងៃសម្រាកណាម៉ាក់ ប៉ុន្តែ នាងមិននៅក្នុងបន្ទប់ទេ ហ្អឹកៗ"Karinaនិយាយបណ្តើយំបណ្តើដូចជាក្មេងអាយុ5ឆ្នាំនៅពេលដែលគេបាត់រាងតូច
"ប្រហែលជាគេទៅផ្ទះរបស់គេវិញហើយអញ្ចឹង...កុំខ្វល់អី..."Karinadad
"មិនអាចទេប៉ា ព្រោះមិនទាន់ប្រឡងឆមាសអែណា គេមិនអាចទៅបានទេ ហ្អឹកៗ ហេតុអ្វីក៏ប៉ាគិតបែបនៀកវាមិនអាចកើតឡើងទេ គេម្តេចនឹងអាចចាកចេញដោយមិនលាខ្ញុំនោះ ហ្អឹកៗ"Karina
"គឺថា យប់មិញនេះប៉ាឃើញគេយំខ្លាំងណាស់ ពេលដែលគេចេញពីបន្ទប់របស់កូន ពួកអែងឈ្លោះគ្នាមែនទេ...?ប៉ាពិតជាឃើញនាងយំខ្លាំងពិតមែន...ប្រហែលជាគេឈឺចិត្តរឺឈឺចាប់នឹងអ្វីមួយខ្លាំងណាស់ហើយ..."Karinadad
«នៅពេលដែលរាងក្រាស់លឺប៉ាគេនិយាយបែបនេះទៀតគេរឹតតែភ័យ ព្រោះថា យប់មិញគេបានដេញនាងអោយនៅអោយឆ្ងាយពីគេ ថែមទាំងធ្វើអោយនាងយំខ្លាំងទៀតផង»
"អត់ទេ! ខ្ញុណនឹងទៅរកនាង នាងមិនទៅណាទេ នាងគ្រាន់តែចេញទៅលេងនៅខាងក្រៅ ខ្ញុំនឹងទៅរកនាង..."karinaនិយាយរួចក៏រត់ចេញទៅក្រៅដើម្បីទភស្វែងរករាងតូច គេរត់មួយអស់ជើងរត់រកនាងគ្រប់ទីកន្លែងរត់បណ្តើរស្រែករកនាងបណ្តើ
"Winter...!"
"Winter...ahhhhhhhhh"Karina
ពីមួយកន្លែងទៅមួយកន្លែងរាងក្រាស់នៅទេមិនអាចរករាងតូចឃើញវាកន្លងផុតទៅមួយថ្ងៃទៅហើយគេរត់រកនាងតាំងពីព្រឹកដល់យប់នៅតែមិនអាចរកនាងឃើញ គេក៏បានអង្គុយសម្រាកនៅក្នុងសួនកុមារមួយយ៉ាងម្នាក់អែងកំសត់អែកកា
"ហ្អឹកៗ...សុំទោស...កុំទៅចោលខ្ញុំអី...ហ្អឹកៗ...មកវិញមកណស ខ្ញុំនឹកនាងណាស់ កុំទៅចោលខ្ញុំទាំងបែបនេះ ហ្អឹកៗ ក្រែងថាស្រលាញ់ខ្ញុំហី ហេតុអ្វីក៏ចាកចេញទាំងបែបនេះ ហ្អឹកៗ ខ្ញុំ នឹក នឹក នឹក នឹក នឹក មករំខានខ្ញុំទៀតមក ហ្អឹកៗ..."Karinaនិយាយបណ្តើយយំបណ្តើនៅក្នុងសួនកុមារនោះកន្លែងដែលជាកន្លែងដែរមនុស្សមកមានតែភាពសប្បាយបែជាមានមនុស្សមកយំសោកនៅទីនេះ វាមិនសមសោះ
បន្ទាប់ពីយំអស់ចិត្តអស់ចង់រួចមកគេក៏ដើរទៅផ្ទះរបស់គេវិញម្នាក់អែងយ៉ាងកំសត់ ដើរដូចជាមនុស្សគ្មានវិញ្ញាណអញ្ចឹងជាងពាក់កណ្តាលយប់ហើយគេក៏បានមមដល់ផ្ទះវិញផ្ទះរបស់គេហាក់ដូចជាស្ងាត់ច្រងំពេលដែលគេបើកទ្វាចូលផ្ទះក៏បានឃើញសំបុត្ររបស់ម្តាយឪពុកគេ «ប៉ាម៉ាកើមានការងារចុះទៅតាមខេត្តមួយអាទិត្យកូននៅផ្ទះជួយមើលថែរក្មួយWinផងកុំឈ្លោះគ្នាទៀតណា ហើយកុំភ្លេចមើលថែរសុខភាពផង»"មើលថែ...?គេមិនទាន់ទៅណាទេមែនទេ...?"
«ក្រាក...!»"Winter...!ហ្អឹកៗ...សុំទោស...ហ្អឹកៗ..."Karinaក៏រត់មកបន្ទប់របស់Winterបើកទ្វាភ្លាមៗដើម្បីរកមើលថាតើនាងនៅក្នុងបន្ទប់រឺអត់ពេលដែលគេមកគឺឃើញនាងនៅបន្ទប់គេក៏បានរត់ទៅអោបនាងដោយទឹកភ្នែកខ្លាចបាត់បង់ជាទីបំផុត
"ហ្អឹកៗសុំទោស...សុំទោសដែលខ្ញុំស្រលាញ់អែង ហ្អឹកៗ សុំទោសដែលខ្ញុំកុហកអែង ខ្ញុំសុំទោស ហ្អឹកៗកុំទៅណាចោលខ្ញុំអី ខ្ញូំមិនចង់បាត់អែងទេ ហ្អឹកៗ កុំបាត់ខ្លួនបែបនេះទៀតហ្អឹកៗ"Karinaយំអោបរាងតូចដោយអារម្មណ៌សប្បាយចិត្តបណ្តើឈឺចាប់បណ្តើវាលាយឡំចូលគ្នាយ៉ាងមានរឹទ្ធ
"សុំទោសដែលខ្ញុំមិនមែនជាមនុស្សប្រុសដូចដែលបងត្រូវការ..."Winterនិយាយដោយមុខស្មើរៗ
"ខ្ញុំមិនត្រូវការអ្វីទាំងអស់ អែងគឺគ្រប់គ្រាន់ពេកហើយ សុំទោសដែលយើងជាបងប្អូននឹងគ្នាក៏សុំទោសដែកខ្ញុំមិនអាចកុហកអារម្មណ៌របស់ខ្ញុំបន្តទៀត ហ្អឹកៗ ខ្ញុំសុំទោស ហ្អឹកៗ ខ្ញុំស្រលាញ់នាង ធ្វើជារបស់ខ្ញុំបានទេ ខ្ញុំចង់មានន័យថាអាចធ្វើជាសង្សាររបស់ខ្ញុំបានទេ ខ្ញុំចង់មើលថែនាង ខ្ញុំចង់លុបលាងនូវអ្វីដែលខ្ញុំធ្វើមិនល្អកន្លងមក អាចទេ ហ្អឹកៗ ធ្វើជាមិត្តស្រីរបស់ខ្ញុំ ហ្អឹកៗ ខ្ញុំស្រលាញ់នាង ខ្ញុំចូលចិត្តនាង ចូលចិត្តខ្លាំងណាស់ ហ្អឹកៗ"Karina
"ព្រមទេ??? ព្រមធ្វើជាមិត្តស្រីរបស់ខ្ញុំទេ ហ្អឹកៗ...?"Karina
"..."💞

________TO Be Continued________

THE GIRLFRIEND Where stories live. Discover now