ភាគ៨

1.2K 101 22
                                    

"២ថ្ងៃទៀតគឺដល់ថ្ងៃខួបកំណើតរបស់ក្មួយឆែលសុី ម៉ាក់ចង់អោយកូនទៅចូលរួម"អ្នកស្រីសាន់ទ្រីណូដាក់គំនាបអង្គុយទល់មុខកូនប្រុស រួចក៏បោះប្រយោគនិយាយ
"ខ្ញុំមានកិច្ចការសំខាន់ជាងនេះ ម៉ាក់ចូលរួមម្នាក់ឯងចុះ"ជេមតបទាំងសម្លេងស្មើរទៅកាន់អ្នកជាម្តាយ គ្រាន់តែកម្មវិធីកំបុិកកំប៉ុកមួយហេតុអី្វក៏គេត្រូវទៅដែរ?
"មិនបាន កូនត្រូវតែទៅបើកូនមិនទៅម៉ាក់ខឹងកូនមិនខាន"
"ខ្ញុំមិនបានហាមឃាត់ម៉ាក់មិនអោយខឹងនិងខ្ញុំ"
"ជេម!"អ្នកជាម្តាយតម្លើងសរសៃកដាក់កូនប្រុសដែលមានចរិកស្ងប់ដូចជាទឹកមិនខ្វល់ពីសម្តីខ្លួនដែលជាម្តាយសូម្បីបន្តិច កូនប្រុសរបស់គាត់ម្នាក់នេះមិនងាយតាមចិត្តគាត់ម្តងណានោះទេ
"បើម៉ាក់អស់ការអីហើយអញ្ជើញទៅវិញចុះ"ជេមក្រោកឈរពេញកម្ពស់សូកដៃចូលហោប៉ៅបម្រុងនិងដើរចេញតែត្រូវអាក់បន្តិច
"ជេម!បើកូនព្រមចូលរួមកម្មវិធីនេះ ម៉ាក់និងលែងបង្ខំកូនអោយធ្វើអ្វីទៀតមិនខាន"
"ម៉ាក់ប្រាកដចិត្តហើយមែនទេ?"ជេមងាកមកសួរម្តាយខ្លួនដោយទឹកមុខប្រាកដប្រជា
"ម៉ាក់មិនចេះគ្រទ្បាស់សម្តីខ្លួនឯង"
"បាន"ជេមយល់ព្រមរួចបោះជំហានដើរចេញឯអ្នកជាម្តាយក៏ញញឹមទាំងមានកំនួច៕

២ថ្ងៃក្រោយ
"បងរីសពេលណាទើបហ្វូតអាចចេញទៅក្រៅបាន"ហ្វូតយកដៃច្រត់ចង្កាសួរទៅបងប្រុសខ្លួនដែលសន្យាថានិងនាំខ្លួនចេញទៅលេងខាងក្រៅពេលទំនេរតែនេះរំលងទៅ២ថ្ងៃហើយតែឈានចេញពីបន្ទប់១ជំហានមិនទាន់ផង
"បងរវល់មិនទាន់ទំនេរ ហ្វូតចាំបងសិនណា"
"ពេលណាទើបបងទំនេរ ហ្វូតអផ្សុកសឹងអី"រាងតូចរអ៊ូមុខជូរដាក់ហ្វារីស ២ថ្ងៃនេះនៅតែក្នុងបន្ទប់ដេកមើលសម្លឹងមើលតែពិដានបើមិនអផ្សុកទើបចម្លែក
"ហ្វូតទ្រាំបន្តិចទៅថ្ងៃនេះបងមានការជូនចៅហ្វាយទៅខាងក្រៅ ថ្ងៃស្អែកបងប្រហែលជាទំនេរ"
"ពិតឬ អញ្ជឹងហ្វូតចាំណា"ហ្វូតញញឹមទាំងសប្បាយចិត្តបើថ្ងៃស្អែកគេបានចេញទៅខាងក្រៅមែនតើគេអាចជួបនិងជេមឬអត់ណ៎?ចង់ប្រាប់ថា២ថ្ងៃដែលមិនបានឃើញមុខរាងក្រាស់គេនឹកណាស់

ជេមដើរចូលក្នុងកម្មវិធីខួបកំណើតរបស់កូនស្រីមិត្តម៉ាក់ខ្លួនទាំងមុខមិនស្រស់ព្រោះតែគេជ្រើសមកទីនេះដើម្បីអោយម្តាយខ្លួនអស់ចិត្តព្រមទាំងឈប់បង្ខំគេបន្តទៀត រាងក្រាស់កម្រនិងចូលរួមកម្មវិធីបែបនេះណាស់ព្រោះតែគេមិនចូលចិត្តភាពរញ៉េរញ៉ៃជាពិសេសគេធុញនិងក្រសែភ្នែកអ្នកក្នុងកម្មវិធីទាំងនេះសម្លឹងមករកគេ
"កូនជេម មកនេះមកកូន"អ្នកស្រីសាន់ទ្រីណូចាប់ដៃ
កូនប្រុសអោយមកឈរជិតខ្លួនហើយក៏ណែនាំទៅអ្នកខាងមុខ
"នេះជេមមីណាយកូនប្រុសតែម្នាក់របស់ខ្ញុំ"
"ខានឃើញយូរក្មួយនេះរឹតតែសង្ហារទៅហើយ"ស្រ្តីវ័យកណ្តាលម្នាក់និយាយសរសើរទៅកាន់រាងក្រាស់ទាំងកែវភ្នែកស្ងប់ស្ងែង ជេមមិននិយាយអីបានត្រឹមតែញញឹមគួរសមបន្តិចប៉ុណ្ណោះ
"ម៉ាក់...នៅទីនេះទេហេស៎កូនខំតែរក"ស្រីតូចដើរមកជិតម្តាយខ្លួន តែពេលឃើញជេមឈរនៅជិតនោះនាងក៏ដើរទៅរកភ្លាម
"បងជេម ខ្ញុំស្មានតែបងមិនមកហើយតើ"
"...."ជេមមើលមុខឆែលសុីស្ងៀមៗមិននិយាយអ្វីកុំតែយល់មុខម្តាយគេនោះទេកុំអីពេលនេះគេដើរចេញមិនខាន
"ជេមនៅនិយាយលេងជាមួយប្អូនចុះ ម៉ាក់និងអ្នកស្រីរូសទៅខាងនោះមួយភ្លែត"ថារួចអ្នកជាម្តាយអូសដៃមិត្តខ្លួនដើរចេញទៅឯអ្នកស្រីរូសក៏មិនភ្លេចសេញ៊ូភ្នែកដាក់កូនស្រីដូចគ្នា
"បងជេម អង្គុយសិនមក"ម្រាមដៃដូចបន្លាក្រូចចាប់ដៃជេមអោយទៅអង្គុយតុជិតនោះ រាងក្រាស់ក៏មិនប្រកែក
"ឯងទៅលើកស្រាយកមក"ភ្នែកកាចងាកទៅបញ្ជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្លួនដោយរីកពារឆ្មើងឆ្មៃ អ្នកបម្រីឮហើយក៏ប្រញាប់រត់ទៅយកស្រាដែលបានត្រៀមទុកយកមកអោយ
"បងជេមផឹកបន្តិចទៅ"ឆែលសុីលើកកែវស្រាក្រហមកាន់និងដៃរួចហុចទៅអោយរាងក្រាស់
"យើងមិនផឹកស្រាផ្តេសផ្តាស"
"ចាត់ទុកថាបងផឹកមួយកែវនេះដើម្បីអបអរខួបកំណើតខ្ញុំទៅណា ផឹកតែមួយកែវក៏បានដែរ"ឆែលសុីនៅតែចចេសលើកស្រាដាក់ជិតមាត់ជេម រាងក្រាស់ដកដង្ហើមបែបធុញទ្រាន់រួចក៏លើកកែវស្រាផឹកទាល់តែអស់រលីងពីកែវដើម្បីអោយចប់រឿង ឆែលសុីឃើញបែបនោះស្នាមញញឹមអ្នកឈ្នះក៏លិចទ្បើង
តែអ្នកម្ខាងទៀតមិនបានចាប់អារម្មណ៍។
ជេមអង្គុយមួយសន្ទុះរាងកាយគេចាប់ផ្តើមទ្បើងកម្តៅក្តៅភាយៗ ចញ្ចើមក្រាស់ស្អាតជ្រួញចូលគ្នាដៃមាំលើកមកអង្អែលកខ្លួនដែលមានអារម្មណ៍ថាខះ ខួរក្បាលវៃឆ្លាតក៏ចាប់បានភ្លាមថាខ្លួនកំពុងតែកើតអ្វីមុននិងក្រោកទ្បើងអស់កម្ពស់បញ្ជារទៅកូនចៅខ្លួន
"ទៅវិញ"
"បងជេម នៅបន្តិចទៀតទៅកុំអាលប្រញាប់ទៅអី"ឆែលសុីងើបមកតោងដៃជេមព្រមទាំងយកខ្លួនប្រាណទៅបៀតនិងរាងក្រាស់យ៉ាងស្និតស្នាលតែជេមក៏គ្រលាស់ដៃចេញយ៉ាងខ្ពើមរអើម
"យើងស្អប់បំផុតមនុស្សស្រីដែលតាំងខ្លួនជាទេពអប្សរតែធាតុពិតស្អុយរលួយ កុំអោយយើងអស់ការអត់ធ្មត់និងនាងអោយសោះ"សម្តីមុតស្រួចនិយាយទាំងខឹងចេញមករួចដើរចេញទៅយ៉ាងលឿនដោយមានឆាលដែលជាមនុស្សជំនិតដើរតាម គិតហើយថាមនុស្សស្រីចំពោះមុខប្រាកដជារៀបផែនការអាក្រក់អ្វីមកចាប់គេមិនខានហើយរឿងនេះម៉ាក់គេប្រាកដជាចូលដៃចូលជើងរួមគំនិតដូចគ្នាតែគិតឬថាគេល្ងង់អោយជោគជ័យតាមបំណង?គ្មានផ្លូវជាដាច់ខាត

"ចៅហ្វាយ ទៅវិមានឬ.."ឆាលងាកទៅសួរជេមដែលកំពុងប្រលេសលេវអាវ២,៣គ្រាប់ចេញ ញើសស្រក់ចុះមកតាមផ្ទៃមុខមិនដាច់ ខ្លួនប្រាណក៏ប្រែជាក្រហមងាំង
"ទៅវិមានទៅ"
"បាទ"

"បងរីស ទៅណាយូរដល់ហើយ"រាងតូចអង្គុយចាំមើលផ្លូវហ្វារីសមកវិញដែលពេលនេះជិតពាក់កណ្តាលយប់ទៅហើយនៅតែមិនឃើញ ហ្វូតដើរទៅជិតទ្វារយកដៃតូចទៅមូលកាច់គន្លឹះទ្វារលមើលតែក៏បើកភ្នែកធំៗយ៉ាងភ្ញាក់ផ្អើលព្រោះតែហ្វារីសមិនបានចាក់សោរដូចរាល់ដង ជើងស្រទ្បូនបោះជំហានដើរចេញទៅក្រៅបន្ទប់ងាកមើលឆ្វេងស្តាំតែមិនមានមនុស្សសូម្បីតែម្នាក់ទើបហ្វូតសម្រេចចិត្តដើរចេញទៅតាមរកហ្វារីសនៅខាងក្រៅផ្ទះតូច។

To be continued

វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)Where stories live. Discover now