ភាគទី1 អ្នកណាហ៊ានដេញកូនយើង

13 0 0
                                    

នៅថ្ងៃបើកបវេសនកាលនៅសកលវិទ្យាល័យដ៏ល្បីមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូលបានបង្ហាញយើងអោយឃើញពីភាពរីករាយរបស់សិស្សានុសិស្សទាំងប្រុសទាំងស្រី ដែលបានជួបជាមួយមិត្តភក្ដិបន្ទាប់ពីបែកគ្នាអស់ជាយូរ។យើងក៏បានឃើញពីក្មេងប្រុសរាងតូចច្រឡឹង ដៃជើងស្រឡូន រូបរាងដូចទៅនឹងក្មេងស្រីហើយមានមុខមាត់ស្រស់ស្អាតដូចទៅនឹងតុក្កតា ដែលកំពុងឈរជជែកលេងជាមួយមិត្តភក្តិ គេម្នាក់នោះមានឈ្មោះថា គីម ថេយ៉ុង ដែលមកពីគ្រួសារមានស្តុកស្តម្ភ ហើយចំណែកម្នាក់ដែលឈរក្បែរគេមានឈ្មោះថា ផាក ជីមីនដែលជាមិត្តភក្ដិតាំងពីតូចរបស់គេ។ហើយឆ្នាំនេះគឺពួកគេជានិស្សិតឆ្នាំទី2ដោយថេយ៉ុងជាសិស្សរៀនខាងផ្នែកគ្រប់គ្រងទូទៅ ឯជីមីនរៀនផ្នែក design ។
<ជីមីនឯងសុខសប្បាយដែរទេ?យើងខានជួបគ្នាយូរដែរហើយ យើងនឹកឯងណាស់ ឯងមិនដែលទៅលេងយើងសោះ>ថេយ៉ុងនិយាយទាំងអន់ចិត្ត
<គឺយើងរវល់ជួយធ្វើការនៅហាងពេជ្រម៉ាក់យើងនឹងណា តែយើងក៏បានទាក់ទងទៅឯងតាមទូរស័ព្ទដែរ>ជីមីន
<តែយើងនឹកឯងណាស់ដឹងទេ មើលទៅឯងមិននឹកយើងសោះ>ថេយ៉ុង
<អីយ៉ាឯងនេះឥឡូវញិកញ៉ក់ណាស់>ជីមីននិយាយទាំងសើច
<អៅ យើងអីចឹងតាំងតែពីដើមសោះ ហាហា> ថេយ៉ុង
<ប៉ុន្តែឯងឥឡូវនេះស្អាតជាងពីមុនឆ្ងាយណាស់>ជីមីន
<ឯងកុំមកបញ្ជោរយើង តែអរគុណឯងហើយ ហាសហា>ថេយ៉ុង
<ដឹងថាយើងបញ្ជោរហើយនៅតែអរគុណទៀត>ជីមីន
<មកពីយើងស្អាតមែននឹងណា ហិហិ>ថេយ៉ុងនិយាយទាំងសើចតិចៗ
<ជីមីន>បន្ដិចក្រោយមកបានលឺសម្លេងអ្នកណាហៅពីចម្ងាយ
<ជីមីននោះសង្សារឯងមកហើយ>ថេយ៉ុងនិយាយ
<សួស្ដីថេយ៉ុង> មីន យ៉ុនហ្គីគឺជាសង្សាររបស់ជីមីនពួកគេទាំងពីរទាក់ទងគ្នាមកតាំងពីថ្នាក់ទី10ម្លេះ ហើយយ៉ុនហ្គីស្រឡាញ់ជីមីនខ្លាំងណាស់
<សួស្តីបងយ៉ុន បងនាំអ្នកណាគេមកនឹង>ថេយ៉ុង
<អូ នេះជុងហ្គុកគេជាបងប្អូនជីដូនមួយរបស់បង ហើយគេទើបតែផ្លាស់មករៀននៅទីនេះ ជុងហ្គុកនេះជីមីនជាសង្សាររបស់យើង ហើយនេះថេយ៉ុងជាមិត្តភក្ដិជិតស្និតរបស់ជីមីន> យ៉ុនហ្គី
<សួស្តីលោក>ថេយ៉ុង
<ជុងហ្គុកឯងភ្លឹកអីនឹង> យ៉ុនហ្គី ដោយសារតែមិនឃើញជុងហ្គុកឆ្លើយតបជាមួយថេយ៉ុង យ៉ុងហ្គីក៏បានហៅជុងហ្គុកម្តងទៀត
<អូ!សួស្ដីថេយ៉ុង សួស្ដីបងថ្លៃ>ជុងហ្គុក
<អីយ៉ា បងថ្លៃអីទេខ្ញុំអៀនណាស់>ជីមីន
<អនាគតទៅគង់តែហៅបែបនឹងសោះ បងថ្លៃ>ជុងហ្គុកនិយាយទាំងសើចតិចៗ
<អា ហៅអីក៏ហៅទៅ ពួកបងញ៉ាំបាយពេលព្រឹកហើយឬនៅ តោះទៅញ៉ាំបាយ>ជីមីននិយាយទាំងសើចតិចៗ
<តោះ>យ៉ុនហ្គីនិយាយហើយជីមីនក៏ដើរចេញទៅជាមួយថេយ៉ុង នៅសល់តែជុងហ្គុកហើយនិងយ៉ុងហ្គី
<ជុងហ្គុកមិញនេះឯងកើតស្អី>យ៉ុនហ្គី
<គឺខ្ញុំឃើញមិត្តភក្តិរបស់សង្សារបងស្អាតពេកនឹងណា>ជុងហ្គុកនិយាយទាំងសើច
<នេះឯងកុំប្រាប់ថា ទើបជួបគ្នាលើកដំបូងឯងលង់ស្រឡាញ់គេណា>យ៉ុនហ្គី
<ស្អីរបស់បង ខ្ញុំគ្រាន់តែឃើញថាគេស្អាតសោះ> ជុងហ្គុកនិយាយទាំងអៀន
<អោយតែដូចមាត់>យ៉ុនហ្គី
<បានហើយខ្ញុំឃ្លានហើយតោះទៅញ៉ាំបាយ>ជុងហ្គុកនិយាយហើយក៏ដើរចេញទៅបាត់
<អីយ៉ាអាមួយនេះចម្លែកៗ>យ៉ុនហ្គីនិយាយទាំងសើចតិចៗ
<បងនៅឈរត្រង់នឹងធ្វើស្អី ឆាប់មោមោ>ជុងហ្គុក
<យើងទៅហើយ>យ៉ុនហ្គី
ក្រឡេកមកមើលរោងបាយឯនេះវិញ រាងតូចទាំងពីរដែលកំពុងអង្គុយចាំពួកគេនោះ ក៏មានក្មេងប្រុសមួយក្រុមកំពុងតែចូលមកញ៉ែញ៉ង។
<អេអូនថេយ៍ខ្ចូត>គេម្នាក់នោះមានឈ្មោះថាអេដិនគេជាកូនរបស់នាយកសាលាហើយមានរឹកពារក្អេងក្អាងមិនខ្លាចអ្នកណាឡើយ
<អើយនាងមីនយើងធុញអាម្នាក់នឹងណាស់>ថេយ៍យ៉ុង
<ធុញអីតែឯងយើងក៏ធុញដែរ>ជីមីន
<អូនថេយ៍ អូនមីនកំពុងនិយាយអីនឹង>អេដិន
<និយាយអីក៏មិនពាក់ព័ន្ធនឹងឯងដែរ>ជីមីន
<ព្រោះបងស្រឡាញ់ទើបបងចង់ដឹង>អេដិន
<យើងធុញមុខឯងណាស់ឆាប់ចេញទៅ>ជីមីន
<មុខបងសង្ហារប៉ិននេះហើយធុញទៀតហ៎>អេដិន
<មុខឯងមិនបានប៉ុនបាតជើងសង្សារយើងផងចេញទៅ>ជីមីន
<នេះលេងដៀលផងហេស>អេដិន
<មោពីលោកឯងមករញ៉េរញ៉ៃពួកយើងធ្វើអី>ថេយ៉ុង
<បងមកសួរនាំសោះ ព្រោះខានជួបគ្នាយូរ>អេដិន
<តែពួកខ្ញុំមិនចង់ជួបលោកឯងទេ ឆាប់ចេញទៅ>ថេយ៉ុង
<ចុះបើបងមិនចេញចង់ធ្វើយ៉ាងមិច>អេដិននិយាយថែមទាំងយកដៃទៅចាប់ចង្ការថេយ៉ុង
<ន៎ែលោកឯងមានសិទ្ធិស្អីមកប៉ះខ្ញុំ>ថេយ៉ុង
<សិទ្ធិជាសង្សារអូន>អេដិន
<គិតទៅលោកឯងនេះមិនត្រឹមតែឆ្កួតទេ ថែមទាំងចង់កើតសរសៃរប្រសាទទៀតផង ហើយមុខអោយដូចចបប៉ែល>ថេយ៉ុងនិយាយទាំងខឹង
<តោះថេយ៍យើងទៅវិញ លែងឃ្លានលែងអីហើយ>ជីមីន
<ឈប់សិន>ពេលដែលថេយ៍និងជីមីនរៀបនឹងដើរចេញគ្នារបស់អេដិនក៏ឃាត់ពួកគេ
<ពួកអូនចង់ទៅណាមិននៅញ៉ាំបាយសិនទេហ៎>អេដិន
<យើងឃើញមុខឯងហើយសីុមិនចូលទេវើយ ចង់ក្អួតអាប្រុសមុខក្រាស់>ជីមីន
<ហឺយ អូនមីននិយាយអោយស្រួលបួលមិនបានទេហ៎>អេដិន
<គិតទៅអានេះមុខក្រាស់មែន>ជីមីននិយាយហើយក៏ទាញដៃថេយ៉ុងដើរចេញទៀតតែអេដិនឃាត់ តែម្ដងនេះថេយ៉ុងបានដាល់អេដិនមួយដៃធ្វើអោយបែកមាត់របស់អេដិន
<នេះអូនថេយ៍ហ៊ានវៃបងផងហេ បាន>អេដិននិយាយទាំងខឹងរួចក៏រៀបនឹងលើកដៃវៃថេយ៉ុងវិញប៉ុន្តែក៏ត្រូវបានស៊ីកណ្ដាប់ដៃពីជុងហ្គុកវិញ ដែលពួកគេទើបតែមកដល់
< ថេយ៍យ៉ាងមិចហើយ>ជុងហ្គុកសួរទៅកាន់ថេយ៍យ៉ុងទាំងបារម្ភ
<ខ្ញុំមិនអីទេ>ថេយ៉ុង
<ឯងជាអ្នកណាបានជាហ៊ានមកដាល់យើង ឯងមិនស្គាល់យើងជាអ្នកណាទេហេ>អេដិននិយាយទាំងខឹង
<ឯងជាអ្នកណាឯងមិនស្គាល់ផងមកសួរយើង តែយើងព្រមានឯងកុំមកប៉ះពាល់ថេយ៉ុងម្តងទៀតអោយសោះ>ជុងហ្គុក
<ឯងជាអ្នកណាបានជាហ៊ានមកគម្រាមយើង>អេដិន
<យើងជាអ្នកណាមិនសំខាន់ សំខាន់ស្ដាប់សម្ដីយើងអោយច្បាស់ហាមប៉ះពាល់ថេយ៉ុង>ជុងហ្គុក
<មានរឿងអីដែលយើងត្រូវស្ដាប់ឯង>អេដិននិយាយហើយថែមទាំងឌឺជុងហ្គុកទៀតផង ដោយទ្រាំមិនបានជុងហ្គុកក៏បានវៃអេដិនម្ដងទៀត ហើយពួកគេក៏បានវៃគ្នារហូតដល់បានចូលទៅក្នុងទីចាត់ការទាំងអស់គ្នា
<មានរឿងអីបានជាពួកឯងបង្ករឿងនៅក្នុងសាលាបែបនេះ>លោកនាយក
<គឺវាមករករឿងខ្ញុំមុនណាប៉ា>អេដិន
<គឺគេមករញ៉េរញ៉ៃពួកខ្ញុំមុនទេណាលោកនាយក>ជីមីន
<ចុះហេតុអ្វីបានជាមានតែកូនយើងដែលត្រូវរបួស>លោកនាយក
<លោកនិយាយនេះចង់បានន័យថាយ៉ាងមិច>ជុងហ្គុក
<បើកូនយើងទៅរករឿងពួកឯងហេតុអ្វីបានជាមានតែកូនយើងនោះដែលមានរបួស ពួកឯងទេតែរករឿងកូនយើង>លោកនាយកនិយាយទាំងកាន់ជើងកូនប្រុស
<ឥឡូវនេះលោកចង់យ៉ាងមិច>ជុងហ្គុក
<យើងចង់យ៉ាងមិចអញ្ចឹងហេ យើងនឹងបណ្ដេញពួកឯងចេញ>លោកនាយក
<ធ្វើទៅអោយតែលោកហ៊ាន>យ៉ុនហ្គី
<រឿងអីដែលយើងមិនហ៊ាននោះ>លោកនាយក
<បានធ្វើទៅតែលោកកុំស្ដាយក្រោយអោយសោះ>ជុងហ្គុក
< ឯងគិតថាឯងជាស្អីដែលអាចធ្វើអោយយើងស្ដាយក្រោយនោះ>លោកនាយក
<ជាស្អីមិនសំខាន់ តែសំខាន់យើងអាចធ្វើលោកឯងវិនាសបាន>ជុងហ្គុកនិយាយទាំងសើច
<បានហើយឯងកុំនិយាយច្រើន ឆាប់ចេញសាលាយើងទៅ>លោកនាយកនិយាយ អេដិនមើលមកពួកគេដោយញញឹមឌឺ

<អ្នកណាហ៊ានដេញកូនយើង>....

To be continue...🤍




only love youWhere stories live. Discover now