ផ្តើចរឿង🧷🖤

73 17 3
                                    

ព្រឹកថ្ងៃថ្មីនៃប្រទេសកូរ៉េខាងត្បូងមានបក្សាបក្សីចេញរកចំណីឲកូន មនុស្សគ្រប់គ្នាភ្ញាក់ពីដំណេកដើម្បីធ្វើអ្វីដែរគេគ្រងធ្វើពីយប់ឬក៏វាជាការងារប្រចាំថ្ងៃរបស់ពួកគេ សិស្សានុសិស្សទៅសាលាដើម្បីទៅទទួលបានចំណេះដឹងនឹងបទពិសោធន៍ថ្មី។នៅក្នុងថ្នាក់សកលវិឡាល័យមានក្មេងប្រុសអាយុ19ឆ្នាំគេរៀនចប់លឿនណាស់   គេអង្កុយស្តាប់កាសនឹងធ្វើអាសាយមិនដែរគ្រូដាក់ឲ បន្តិចក្រោយមកមានសិស្សជាច្រើនមកជាបន្តបន្ទាប់។

" ហាន ស៊ូនូ  លោកនាយកគ្រប់គ្រងឲហើយហៅ " ក្មេងស្រីវ័យក្មេងហៅក្មេងប្រុសតែនាយមិនឮឡើយព្រោះស្តាប់កាស។

" ផាំង..យ៉ា ហាន ស៊ូនូ នាយកគ្រប់គ្រងឲហើយហៅ " ដោយមិនឮសំឡេងឆ្លើយតបក្មេងស្រីក៏ទៅទះតុគេ។

" ហុឹម នាងមានការអី " គ្រាន់តែឮសំណួរភ្លាមធ្វើឲនាងតូចក្តៅភ្លាម។

" ហេតុអីឯងចេះតែស្តាប់កាសបែបនេះ យើងចង់និយាយថា នាយកគ្រប់គ្រងឲហៅ " នាងចង់តែបោកក្បាលគេឲស្លាប់ទេនិយាយចង់បែកពពុះមាត់ហើយ។

" អរៗ បាត ខ្ញុំទៅហើយ អរគុណនាងហើយ " គេងើបឈរអស់កម្ពស់អោនគំនាបជាការអរគុណហើយចេញទៅបាត់។

តុក ..តុក..

10នាទី ក៏ឮសំឡេងគោះទ្វានៅមុខបន្ទប់ដែរដាក់ផ្លាកថានាយកគ្រប់គ្រង

" ចូលមក " បុរសចំណាស់បានអនុញាតិឲគេចូល។

" លោកនាយយក " ស៊ូនូដើរចូលមកតាមបញ្ជា ។

" អង្កុយសិនមក " ស៊ូនូក៏អង្កុយតាមគាត់ គាត់ដោះវែនតាចេញហើយក៏ចាប់ផ្តើមនិយាយ។

" ឯងនិសិត្ស ឆ្នាំទី2ហើយ តែឆ្នាំនេះមិនឃើញឯងបង់លុយទេ ..." ឮសំណួរហើយធ្វើឲនាយតូចមានអារម្មណ៍មិនស្រួលគេប្រឹងសន្សំហើយខ្វះតែបន្តិចប៉ុណ្ណោះ។

" គ្រូទុកពេលឲឯង3ថ្ងៃទៀត នេះចាត់ថាយោគយល់ដល់ឯង " គាត់សង្កត់សម្លេងនិយាយច្បាស់ៗ។

" បាត...បាត លោកនាយកខ្ញុំនឹងយកមកបង់ សូមកុំដកឈ្មោះខ្ញុំអី " នាយតូចប្រញាប់ឆ្លើយគេភ័យណាស់ខ្លាចថាគេនឹងដកឈ្មោះចេញ ។

យប់មួយរាត្រីន័យស្នេហ៍កម្លោះម៉ាហ្វៀWhere stories live. Discover now