chapter 38 : បងប្អូនភ្លោះ

356 73 13
                                    

ដំណើរកម្សាន្តដ៏សប្បាយកំពុងតែចាប់ផ្ដើម។ថេយ៉ុងបាននាំហាជុនទៅគ្រប់កន្លែងនៃតំបន់ទេសចរណ៍ ជាពិសេសពួកគេបានថតរូបនិងទៅដល់សារមន្ទីរជាតិដើម្បីស្ដាប់នូវប្រវត្តិសាស្ត្រទាំងនោះ។នាពេលសប្បាយបានបញ្ចប់ក្នុងថ្ងៃទី1 ថេយ៉ុងបានឆុងទឹកដោះគោក្ដៅសម្រាប់ហាជុន គេរោយនូវថ្នាំងងុយគេងសម្រាប់គាត់ដើម្បីឲ្យគាត់គេងស្កប់ដោយគ្មានការរំខាន។

"យ៉ាងមិចហើយ?"

"ខ្ញុំបាន hack ពីកាមេរ៉ាសុវត្ថិភាពនៅទីនោះរួចហើយ!គ្រាន់តែថា លោកកុំទាន់ប្រញាប់ពេកអី!ខ្ញុំរងចាំមើលបន្តទៀតសិន"រាងសង្ហារដែលកំពុងតែបិតម៉ាស ដៃម្ខាងចុចកុំព្យូទ័រ ម្ខាងទៀតក៏លាបនូវក្រែមព្យាបាលបបូរមាត់សម្រាប់ពេលយប់។

"អ្ហឹម"ថេយ៉ុងងក់ក្បាលយល់ព្រម។គេទម្លាក់ខ្លួនអង្គុយក្បែរលីថាងនិងយកក្រណាត់មកជូតលើកូនកាំបិតរបស់គេ។កន្លងផុតអស់2ថ្ងៃ ថេយ៉ុងសម្រេចចិត្តថានឹងធ្វើវាឲ្យបាន។ថេយ៉ុងរៀបចំខ្លួនឲ្យស្អាតបាតកុំឲ្យថ្លោះធ្លោយ និងពាក់ស្រោមដៃខ្មៅផងដែរ។លើកនេះបើមើលតាមកាំមេរ៉ាសុវត្ថិភាពទៅ មេអង្គការម្នាក់នោះគឺកំពុងតែរៀបចំឥវ៉ាន់ទំនងជាចាកចេញ ឯសមាជិកដទៃវិញក៏ចេញទៅបំពេញបេសកកម្មរៀងៗខ្លួនរបស់ពួកគេ។

ធ្វើដំណើរអស់10នាទី គេក៏អាចទៅដល់ទីនោះបានសម្រេច!ដំបូងថេយ៉ុងគិតថានឹងចូលទៅខាងក្នុង តែវាដូចជាគ្រោះថ្នាក់ខ្លាំងទើបគេសម្រេចចិត្តចាំបាញ់ពីខាងក្រៅ នៅពេលនោះផងដែរ លីថាងបានប្រាប់ថាមេអង្គការនោះទើបនឹងចុះពីបន្ទប់ធ្វើការ។ថេយ៉ុងកេះកាំភ្លើងរបស់គេតិចៗដើម្បីចាំបាញ់ គេលាក់ខ្លួននៅឯគុម្ពស្មៅឆ្ងាយពីទីនោះប្រហែល50ម៉ែត្រ ចម្ងាយប៉ុណ្ណេះគឺល្មមចំពោះកាំភ្លើងវែងរបស់គេ។

ក្រឹបៗ
ផាំង

ចេញមកឡានភ្លាម ស្នូរកាំភ្លើងបន្លឺឡើងចំកណ្ដាលក្បាលរបស់មេអង្គការឲ្យដួលប្រកាច់ទៅនឹងដី។ស្នាមញញឹមនៃឃាតករកំពុងរំលោចឡើងលើមុខថេយ៉ុង គេគិតថាគេកំពុងតែសម្រេច តែអត់ទេ!មានមនុស្សម្នាក់ក៏កំពុងតែកេះកាំភ្លើងនៅពីក្រោយខ្នងគេដូចគ្នា។

Mr.Kim's Secret Where stories live. Discover now