វាត្រលប់មកវិញហើយ Ep25

409 55 5
                                    

     ព្រឹកឡើង

        សម្លេងទូរស័ព្ទរបស់រាងក្រាស់បន្លឺឡើងរំពងពេញបន្ទប់ធ្វើអោយអ្នកដែរជាម្ចាស់ប្រញាប់រាវដៃទៅទទួលទាំងកាយមិនហ៑ានកម្រើកព្រោះតែខ្លាចភ្ញាក់អ្នកដែលកំពុងតែគេងអោបខ្លួនយ៉ាងស្អិតរមួត

"មានការអីអាpum"Gemលើកទូរសព្ទ័មកនិយាយតិចៗទាំងភ្នែកកំពុងសម្លឹងមើលទៅនាងតូចដែរគេងលក់នៅលើរង្វង់ដៃរបស់ខ្លួន

"ថ្ងៃនេះចៅហ្វាយមិនមកធ្វើការទេមែនទេម៉ោងជិត9ហើយណា"pumចៅហ្វាយប្លែកពេកទើបតេសួរ

"ថ្ងៃនេះយើងមិនទៅទេ ឯងជួយមើលការងារជំនួសយើងផងហើយបើមានការអីក៏ដោះស្រាយផងយើងជាប់រវល់មើលfourthមួយថ្ងៃ"Gemទៅមិចកើតបើព្រះនាងតូចនៅងរនៅឡើយនិង

"បាទ!ចៅហ្វាយអញ្ចើញចៅហ្វាយតាមសប្បាយចុះចាំកូនចៅម្នាក់នេះរៀបចំចាត់ចែងជូនបាទ"ឮតែចៅហ្វាយនៅជាមួយfourthភ្លាមកូនចៅឯណេះពេញអោយស្តូក

"ប៉ុណ្ណឹងបានហើយ"ចុចបិទទូរស័ព្ទហើយកាយក្រាស់ក៏អោនទៅថើបនាងតូចបន្តិចមុននិងងើបទៅសម្អាតខ្លួនរួចក៏ចុះទៅក្រោមអោយអ្នកបម្រើដាំបបរសម្រាប់នាងតូច

       មួយសន្ទុះក្រោយមកកាយក្រាស់ក៏ដើរចូលមកជាមួយនិងបបរមួយថាសយកមកអោយនាងតូចញុាំប៉ុន្តែបែរជាឃើញfourthកំពុងអង្គុយបែរខ្នងនៅលើគ្រែហើយធ្វើទឹកមុខដូចជាចង់ងក់ងរទៅវិញ

"Fourth!មកញុាំបបរមកបងបានអោយគេធ្វើជាពិសេសសម្រាប់អូនណា "កាយក្រាស់លើកបបរដាក់លើតុដោយមិនបានចាប់អារម្មណ៍ពីទឹកមុខសង្សារសោះ

"~ស្ងាត់"គ្មានការឆ្លើយតបទើបកាយក្រាស់ដើរមកឈរនៅចំពោះមុខសង្សាររួចយកដៃទៅក្រសោបថ្ពាល់ទាំងសងខាងរបស់នាងតូច

"កើតអីមែនទេ ឬនៅមិនទាន់ឈប់ខឹងបងរឿងម្សិលមិញទៀតមែនទេ"សម្តីស្រទន់មិនផ្លាស់ប្តូររបស់រាងក្រាស់ស្រដីទៅសង្សារទាំងទឹកមុខមិនសូវស្រស់ព្រោះតែនាងតូចមើលទៅនៅតែខឹងនិងខ្លួនដដែរ

"បងដឹងបានយ៉ាងមិញថាខ្ញុំខឹងបង ខ្ញុំមិនបាននិយាយស្អីផង"Fourth គេមិនទាន់និយាយអីផងនិងណាមកថាគេខឹងអីណា

ចំណងស្នេហ៍ប្តូរវិញ្ញាណWhere stories live. Discover now