02:ស្មានតែអារោគចិត្តមកពីរណា?

726 54 2
                                    

. ចនជុងហ្គុក ជាបុរសដែលមានបេះដូងដែកនាយបានលួចស្រលាញ់ក្មេងប្រុសម្នាក់ជាយូរមកហើយ។ ហើយគ្រាន់តែឮថាក្មេងម្នាក់នោះត្រូវចុះមកវឹកហាត់ទាហាននៅតាមតំបន់ជើងភ្នំភ្លាមនាយក៏បានដាក់ពាក្យធ្វើរបាយការណ៍ការទៅកាន់ថ្នាក់លើដើម្បីប្តូរមកធ្វើជាមេបញ្ជាការនៅទីនោះភ្លាម។  ដោយហេតុតែនាយជាមេបញ្ជាការណ៍ថ្មីដែលទើបចូលមកដូច្នេះហើយវាមិនពិបាកនោះឡើយប្រសិនបើនាយចង់បានអ្វីមួយនោះ។

.ចូលសាច់រឿងវិញ។

"ថេយ៉ុងឯងកើតអី? យើងចូលទៅហើយណា??" ដោយសារតែស្តាប់តាមសម្លេងរបស់អ្នកជាមិត្តដូចជាមិនស្រួលហេយ៉ុង ក៏ស្រែកឡើងពីរខាងក្រៅទាំងក្តីព្រួយបារម្ភខ្លាចកើតមានរឿងអ្វីមិនល្អចំពោះថេយ៍។

"កុំ...កុំចូលមកអី..."ក្រាក!! ចង់ហាមក៏ហាមមិនទាន់នោះដែរ។ ទ្វារបន្ទប់របស់រាងតូចក៏ត្រូវបានរបើកឡើងដោយសារតែស្នារដៃរបស់អ្នកជាមិត្ត។

" ថេយ៉ុង .....!! នេះស្តីឯងនឹង?? ឃើញរត់មកយូរហើយមិនទាន់ងូតទឹកទៀតឬ?? ហើយនៅមកដេករុំភួយឡើងជិតទៀត???" គ្រាន់តែស្ទុះចូលមកដល់ក្នុងបន្ទប់របស់ថេយ៉ុងភ្លាមធ្វើឲ្យហេយ៉ុងកំលោះតូច ស្រែកបន្លឺឡើងស្តែកៗទៅកាន់អ្នកជាមិត្ត។ ព្រះអើយ ឃើញរត់មកបន្ទប់ឡើងញាប់ជើង តែមកជាមកដេករុំភួយទៅវិញ??គួរឲ្យខឹងមែន។ហើយនៅគ្របភួយឡើងជិតសល់ត្រឹមកទៀត?

"  ឯង ត្រឡប់ទៅវិញទៅហេយ៉ុង...បន្តិចទៀតយើងងើបងូតទឹកហើយណា" ថេយ៉ុងបន្ទូរអារម្មណ៍បន្តិចរួចក៏បន្លឺទៅកាន់ហេយ៉ុងដែលកំពុងតែឈរច្រកចង្កេះស្តីមកកាន់ខ្លួន។

" អត់ទេ! ឆាប់ងើបឲ្យឆាប់....ទៅងូតទឹកលូវនេះភ្លាម!!" មិនត្រឹមតែនិយាយនោះទេថែមទាំងចូលទឡទាញដៃរបស់ថេយ៍ឲ្យងើបចេញពីលើគ្រែទៀតផង។

"កុំ...កុំ....យើងដឹងហើយចេញទៅវិញទៅយើងសូមអង្វរ" ថេយ៍បន្លឺឡើងជាមួយនឹងទឹកមុខយ៉ាងគួរឲ្យអាណិតថែមទាំងខ្ចាំភួយឡើងចង់ដាច់ក្រចកទៀតផង។

"ចឹងក៏បាន តែបន្តិចទៀតមិនឃើញទៅយើងមកចាប់អូលឯងជាមិនខាននោះឡើយ" ហេយ៉ុងឃើញបែបនេះក៏ព្រមប្រលែងចេញ។

រឿង បន្ទាយទាហានផ្តើមស្នេហ៍ 18+(Short Novel 18+)Where stories live. Discover now