ថ្ងៃបន្ទាប់
រាងក្រាស់ងើបចេញពីគ្រែមិនភ្លេចថើបថ្ពាល់ហ្វូតដែលកំពុងតែដេកលក់មិនទាន់ភ្ញាក់នៅទ្បើយរួចដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងជម្រះខ្លួន
"ចៅហ្វាយ"ជេមដើរចុះមកដល់ជាន់ក្រោម ហ្វារីសនិងឆាលគ្រាន់តែឃើញគេភ្លាមម្នាក់ៗអោនក្បាលចុះដើម្បីគោរព
"យើងមិនបានទៅក្រុមហ៊ុនប៉ុន្មានថ្ងៃនេះ មានរឿងអីកើតទ្បើងទេ?"
"អត់មានទេចៅហ្វាយ គ្រប់យ៉ាងគឺធម្មតា"ទោះបីជាជេមមិនបានទៅត្រួតពិនិត្យផ្ទាល់តែឆាលនិងហ្វារីសតែងតែឆ្លាស់វេនគ្នាទៅក្រុមហ៊ុនដើម្បីមើលការខុសត្រូវជំនួសចៅហ្វាយគេជានិច្ច
"ជេម"ឆែលសុីដើរចូលមករករាងក្រាស់ ហើយដាក់ខ្លួនអង្គុយជិតគេ នាងមិនបានមកជួបជេមប៉ុន្មានថ្ងៃមកនេះព្រោះតែខ្លាចជេមស្តីឲនាងរឿងនាងដាក់ថ្នាំគេការពីយប់នោះ តែថ្ងៃនេះនាងមិនខ្វល់នោះទេចង់ជេមស្តីឲក៏ស្តីចុះសំខាន់តែបានឃើញមុខគេនាងអស់ចិត្តហើយ ចំណែកឯឆាលនិងហ្វារីសក៏ដកថយទុកចៅហ្វាយគេចោលឲនៅតែ២អ្នកឆែលសុី
"ជេមថ្ងៃនោះឲខ្ញុំសុំទោសណា៎ ខ្ញុំគ្មានបំណង"
"គ្មានបំណង?"ជេមចងចញ្ចើមចូលគ្នាហួសចិត្តពេលឮថាអ្នកម្ខាងទៀតប្រាប់ថាគ្មានបំណង មិនមានបំណងធ្វើដល់ថ្នាក់នេះហើយចុះទម្រាប់តែមានបំណងទៀតនោះ?
"ត្រូវហើយ ជេមជឿខ្ញុំទៅណា ខ្ញុំសន្យាលែងធ្វើវាទៀតហើយ"នាងយកមុខទៅត្រដុសនិងទ្រូងជេមតិចៗព្រមទាំងនិយាយសម្លេងកំសត់ចេញមក ជេមបម្រុងនិងរុញនាងចេញទៅហើយតែមានសម្លេងមួយស្រែកមកកាត់គេពីក្រោយខ្នង
"ជេមធ្វើអីនិង"ហ្វូតដែលឈរមើលពីក្រោយខ្នងតាំងពីស្មើរណាក៏មិនដឹងស្រែកសួរទ្បើង ឆែលសុីងាកទៅមើលមុខហ្វូតព្រមទាំងឆ្ងល់ព្រោះនាងមិនដែលឃើញហ្វូតពីមុនមក
"ឯងជាអ្នកណា"ឆែលសុី
"ជាហ្វូតទេដែលត្រូវសួរបងស្រីនោះ មិចមកអោបជេមរបស់ហ្វូតអញ្ជឹង"
"ជេមជារបស់ឯងតាំងពីស្មើរណា"
"បងស្រីមិនបាច់ចង់ដឹងទេ ឆាប់ដកដៃចេញពីជេមណា ហ្វូតមិនឲប៉ះទេ"មិនត្រឹមតែនិយាយតែមាត់នៅមានដើរតាំងៗទៅចាប់ដកដៃឆែលសុីចេញពីជេមដូចគ្នា ចំណែកឯរាងក្រាស់បានត្រឹមតែអង្គុយស្ងៀមចាំមើលសកម្មភាពរបស់ហ្វូត ពេលហ្វូតប្រចណ្ទគេបែបនេះទៅមានអារម្មណ៍ថាដូចជាកូនឆ្មាកាចមួយក្បាលអញ្ជឹង
"អាក្មេងឆ្គួត..អួយយ"ហ្វូតរុញឆែលសុីឲធ្លាក់ពីលើសាទ្បុងអុកគូទមួយទំហឹងសឹងតែបាក់ចង្កេះនៅមានបាញ់ក្រសែភ្នែកកំណាចដាក់នាងថែមទៀត ជេមឃើញអការះហ្វូតបែបនេះប្រញាប់ចូលទៅចាប់កាន់ដៃហ្វូតអោយមកឈរក្រោយខ្លួន គេមិនដែលឃើញទឹកមុខហ្វូតបែបនេះពីមុនមកទេរាល់ដងពេលដែលហ្វូតខឹងនិងគេហ្វូតគ្រាន់តែធ្វើមុខក្រញ៉ូវធម្មតាៗប៉ុណ្ណោះ
"ចេញទៅ កុំថាយើងគ្មានមេត្តាឲសោះ"ជេមដេញឆែលសុីចេញ នាងខាំមាត់ក្រោកទ្បើងយ៉ាងអាម៉ាសសម្លក់ទៅកាន់ហ្វូតយ៉ាងគុំគួនហើយគ្រវាសខ្លួនដើរចេញទៅបាត់
"លែងដៃ..ហ្វូតមិនឲកាន់ទេ"ហ្វូតគ្រវែងដៃជេមចេញមិនឲកាន់ដៃខ្លួនបន្តទឹកមុខប្រែជាដូចកូនក្មេងងង៉ក់វិញ អោបដៃបែរមុខទៅម្ខាង
"ប្រចណ្ទបងមែនទេ?"ជេមដើរមកឈរពីមុខហ្វូត
"ប្រចណ្ទអីទៅហ្វូតអត់ដឹងទេ ដឹងត្រឹមថាហ្វូតមិនចូលចិត្ត"ហ្វូតមិនយល់ថាប្រចណ្ទបែបណានោះទេគេគ្រាន់តែមិនចូលចិត្តពេលដែលជេមទៅធ្វើខ្លួនស្និតស្នាលនិងអ្នកដ៏ទៃដែលមិនមែនជាគេ
"បែបនេះគេហៅថាប្រចណ្ទហើយ"ជេមអស់សំណើចបន្តិចមើលមុខហ្វូតដែលកំពុងខឹងទ្បើងក្រហមមុខ
"ហ្វូតឈប់និយាយជាមួយជេមហើយ"រាងតូចស្រែកឲជេមរួចដើរចេញទៅក្រៅវិមានយ៉ាងលឿនដូចហោះ ជេមខំដើរពីក្រោយសឹងមិនទាន់
"អូនចង់ទៅណា?"
"ហ្វូតទៅរកបងរីសវិញ...មិននៅជាមួយជេមទៀតទេ"
"បងមិនព្រម ត្រទ្បប់ទៅវិមានវិញ"ដៃមាំឆក់ដៃហ្វូតធ្វើឲខ្លួនហ្វូតច្រមុលមកបុកទ្រូងគេមួយទំហឹង ខឹងដែលហ្វូតនិយាយពាក្យមុននេះ
"ជេមហាមហ្វូតមិនឲទៅស្និតស្នាលនិងអ្នកដ៏ទៃតែជេមវិញ..ហុឹក"និយាយដល់ត្រឹមនេះហ្វូតពេបមាត់យំចេញមកអន់ចិត្តនិងជេម
"បងមិនបានអោបនាង ហ្វូត.."
"ហ្វូតឃើញផ្ទាល់ភ្នែកឃើញជេមឲបងស្រីនោះអោប..ហុឹក"
"បងសូមទោសក៏បាន"
"អត់..ហ្វូតអត់បាត់ឈប់ខឹងទេ...ហ្វូតអត់ចង់និយាយជាមួយជេមទៀតទេ..លែង"ហ្វូតច្រានទ្រូងមាំចេញមួយទំហឹងបានសម្រេចរត់តម្រង់ទៅផ្ទះតូចបិតទ្វារចូលបន្ទប់ហ្វារីសចាក់សោរជិតឆឹងមិនឲអ្នកខាងក្រៅចូលមកបាន
ផាំងង...ផាំង ជេមលើកដៃទះទ្វារខ្លាំងៗ
"ហ្វូតបើកទ្វារ"
"អត់ទេ យប់នេះហ្វូតដេកនៅទីនេះ ជេមដេកម្នាក់ឯងទៅ"
"ហ្វូត កុំងរង៉ក់ខុសរឿងបងមិនចូលចិត្ត"ជេមគ្រឺតធ្មេញទាំងក្តៅក្រហាយ ពេលដែលអ្នកម្ខាងទៀតនិយាយមិនស្តាប់គ្នា។
"ហ្វូតក៏អត់បានឲជេមមកចូលចិត្តដែរ"To be continued
ខឹង ១ : ០
ភាគនេះបាន80voteស្អែកចេញ2ភាគទៀត:-P

YOU ARE READING
វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)
Romanceហ្វូត"លួចស្រទ្បាញ់ចៅហ្វាយរបស់បងប្រុសខុសឬអត់?" ណាត់ថាវ៉ាត់"លោកគ្មានសូម្បីតែរូបរាងក្នុងកែវភ្នែករបស់ខ្ញុំ ជេមមីណាយ សាន់ទ្រីណូ" មានរឿងអ្វីកើតទ្បើងហេតុអ្វីក៏មនុស្សតែមួយតែបែរជាមានចរិក២ខុសពីគ្នាយ៉ាងមិនគួរអោយជឿទៅវិញ?