"ផ្សះផ្សាចំណង"

110 32 3
                                    

you are not my brother

part08
30votes for next part💗

         ខណៈជុងហ្គុកក៏តាមសម្លឹងមើលប្អូនប្រុសជាប់មិនដាច់កន្ទុយភ្នែកដូចគ្នា គេនឹកគិតនៅក្នុងចិត្តចង់ឡើងទៅតាមប្អូនដែរ។ តែគិតសព្វៗទៅ គេមិនគួរទៅក្នុងពេលវេលានេះទេ ប្រហែលជាជីមីនកំពុងតែខឹងខ្លាំងណាស់ហើយ ទោះគេនិយាយនៅពេលនេះ លួងលោមនៅពេលនេះក៏គ្មានប្រយោជន៍ដែរ មានតែរង់ចាំពេលវេលាមកដល់សិនសឹមនិយាយជាមួយគេតាមក្រោយ

         «ប៉ា-ប៉ាមិនអីទេមែនទេ?» អំឡុងពេលគេងាកមករកលោកប៉ា ក៏ឃើញថាលោកចនទន់ខ្លួនវិះនឹងដួលទៅហើយ គង់តែគេទៅទ្រទាន់នោះទេ កុំអីគាត់ប្រាកដជាដួលជាមិនខាន

         «ជុងហ្គុក តើប៉ាខុសណាស់មែនទេ?កន្លងមកប៉ាតែងតែគិតខុសលើកូនខ្លួនឯងមែនទេ?ប៉ាមិនសមធ្វើជាប៉ារបស់គេនោះទេ មិនគួរទេ»

         «ប៉ាអាចមានពេលកែកំហុសណ៎ា កែឥឡូវនេះក៏មិនអីដែរ ប៉ាមិនបាច់បន្ទោសខ្លួនឯងឡើយ ព្រោះរឿងវាបានកន្លងផុតទៅហើយ»

         «មែនហើយបង បងមិនបាច់គិតច្រើននោះទេ ចាប់ពីថ្ងៃនេះទៅបងអាចបំពេញតួនាទីរបស់ខ្លួនឯងបាន ព្រោះវាមិនទាន់ហួសពេលនោះទេ ខ្ញុំជឿជាក់ តោះជុងហ្គុក ជួយម៉ាក់នាំប៉ាឯងទៅសម្រាកទៅ» លោកស្រីមានប្រសាសន៍ស្របពេលដៃក៏លូកទៅគ្រាហ៍ស្វាមីម្ខាង និងជុងហ្គុកជាអ្នកគ្រាហ៍ម្ខាងទៀត ដើរទៅរកបន្ទប់របស់ប៉ាម៉ាក់គេ

         «ទុកគាត់នៅត្រង់នេះ ឯងអាចសម្រាកបានហើយណ៎ា រាត្រីសួស្តី»

         «បាទ រាត្រីសួស្តីអ្នកម៉ាក់» នរៈសង្ហាផ្តល់ស្នាមញញឹមទៅអ្នកម៉ាក់ ស្របនឹងដំណើរបោះជំហានចេញទៅរួចក៏មិនភ្លេចបិទទ្វារបន្ទប់របស់លោកទាំងពីរមុននឹងដើរចេញមក សម្លឹងទៅខាងលើបន្ទប់ដែលជាបន្ទប់របស់ប្អូនប្រុសខ្លួនមុននឹងបន្លឺពាក្យនេះឡើង

         «ពេលនេះបងមានអារម្មណ៍ខុស ត្បិតបងមិនដែលខឹងស្អប់ឯងក៏ដោយ បងមានអារម្មណ៍ខុសដែលបងមិនយល់ពីឯង តែបងក៏ដឹង ថាឯងក៏មិនយល់ពីបងដូចគ្នា ទាស់ត្រង់ថាបញ្ហារវាងយើងទាំងពីរគឺផ្សេងគ្នា បងពិតជាសប្បាយចិត្តដែលឯងអាចនិយាយរឿងក្នុងចិត្តចេញមកបាន តែបងមិនអាចទេ...» គេបង្ហើរប្រយោគនេះចេញមកដោយការសម្លឹងមើលទ្វារបន្ទប់របស់ប្អូនប្រុសជាប់។ ញញឹមរួចក៏ដើរចេញទៅបរិវេណខាងក្រៅផ្ទះ ព្រោះគេនៅមិនទាន់ចង់ចូលបន្ទប់គេងនៅឡើយទេ ដំណាក់កាលមួយនេះគេក៏មានអារម្មណ៍ថាស្ត្រេសមិនស្ទើរលោកប៉ាផងដែរ

You're not my brotherWhere stories live. Discover now