Job:ថ្ងៃហ្នឹងកូនទៅណាទើបមិននៅកន្លែងធ្វើការ??
Diamond:ខ្ញុំ...ខ្ញុំទៅមើលខុនដូ.(ឆ្លើយដោយស្ទាក់ស្ទើ)
Job:ជាមួយអ្នកណា???
Diamond:ម្នាក់ឯង...
Job:ម្នាក់ឯងពិតមែន??(សួរបញ្ជាក់ដូចជាបានដឹងរឿងអីមកហើយ)
Diamond:បាទ ប៉ាធំសួរធ្វើអី?
Job:ប៉ាមិនដឹងថាកូនធ្វើនេះព្រោះអ្វីទេ លេងសើចឬក៏សងសឹកប៉ុន្តែប៉ាសុំទៅចុះកុំធ្វើបាបគេអីគេមិនបានដឹងរឿងអ្វីទេ!!!
Diamond:ប៉ាសម្ដៅលើអ្វីខ្ញុំមិនយល់ទេ!
Job:ព្រឹកមិញលេខាកូនប្រាប់ប៉ាថាកូនចេញទៅតាមlego
Diamond:ជាគេទៀតហើយ!?
Job:កុំបន្ទោសហ្វាគេធ្វើតាមតួនាទីរបស់គេទេ!
Diamond:ពេលនោះខ្ញុំគ្រាន់តែតាមទៅស្ដីអោយដែលគេទះកំភ្លៀងខ្ញុំមិនបានធ្វើអ្វីផ្សេងទេ!
Job:ចុះហេតុអីត្រូវនាំដល់ខុនដូ?
Diamond:គឺ...
Bas:ប៉ាតូចមិនដែលបង្រៀនកូនអោយក្លាយជាមនុស្សបែបនេះទេ!!កូនក៏ដឹងថាគេនឹងកូនអាចនឹងមានកូនរួមគ្នាបាន គឺប្រៀបដូចជាប៉ាតូចរបស់កូននឹងប៉ាធំរបស់កូនចឹង!
Diamond:នោះព្រោះតែអារម្មណ៍មួយពេលប៉ាតូចចង់អោយខ្ញុំទទួលខុសត្រូវមែនទេ??
Bas:អារម្មណ៍មួយពេលនាំទៅ??កូនអាយុប៉ុន្មានហើយdiamondទើបបណ្ដោយអោយអារម្មណ៍នាំទៅបាន??កូនមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានហើយធ្វើរឿងបែបហ្នឹង???
Diamond:ខ្ញុំ....ខ្ញុំសន្យាថាមិនអោយមានរឿងចឹងកើតឡើងតៀតទេ!!
Job:លើកនេះប៉ាសង្ឃឹមថានឹងមិនមានលើកក្រោយទៀតទេ!
Diamond:បាទប៉ា
Bas:ហ៊ឹម....(ដកដង្ហើមអង្គុយចុះដោយការពិបាកចិត្តព្រោះថាអ្វីដែលគេខ្លាចបំផុតកំពុងតែកើតឡើង)
Diamond:ប៉ាតូចខ្ញុំសុំទោស...ខ្ញុំមិនធ្វើខ្លួនបែបហ្នឹងទៀតទេ(ដឹងថាប៉ាតូចរបស់ខ្លួនត្រូវពិបាកចិត្តទៀតហើយទើបចូលទៅអោបលួងលោម)
Bas:ប៉ាតូចមិនដែលសុំអ្វីពីកូនទេប៉ុន្តែប៉ាតូចគ្រាន់តែមិនចង់ឲ្យកូនដូចជាប៉ាjjay! កុំធ្វើខ្លួនគ្មានទំនួលខុសត្រូវបែបនោះ ប៉ាដឹងថាកូនឈឺចាប់ណាស់នៅពេលដែលប៉ាjjayក្បត់ប៉ាហើយក៏ខឹងនឹងគេម្នាក់នោះប៉ុន្តែក្មេងនោះមិនដឹងអ្វីទេគេដឹងតែថាពូគេជាមនុស្សល្អ បើកូនធ្វើបាបគេវាប្រៀបដូចជាកូនធ្វើបាបមនុស្សដែលមិនដឹងអីចឹង!! ហើយនេះបើគេពពោះឡើងមកកាន់តែពិបាក
YOU ARE READING
ប្រជែងដណ្ដើមបល្ល័ង្កស្នេហ៍[ភ្លើងត្រជាក់ទេម្ចាស់ស្នេហ៍ssn2)(ចប់)
Actionតំណែងមួយហ្នឹងមានតែម្នាក់ទេដែលមានសិទ្ធិទទួលបាន