Episode 24

277 62 2
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ព្រះអាទិត្យរះបញ្ចេញពន្លឺរស្មីលើចុងត្នោត ជះពន្លឺចូលក្នុងបន្ទប់ហ្វតចែងចាំងបង្ហាញប្ដីប្រពន្ធរវាងបុរសនិងបុរសមួយគូរកំពុងគេងអោបគ្នាយ៉ាងណែន។

« ហ្ហឹម...មានអារម្មណ៍ឈឺចង្កេះខ្លាំងម្លេះហ៉ឹកៗ.. » ហ្វត ងើបឡើងបើកភ្នែកព្រឹមៗដើម្បីទទួលយកពន្លឺព្រះអាទិត្យដែលចាំងចូលបន្ទប់ខ្លួនប៉ុន្តែពេលដែលងើបអង្គុយមានអារម្មណ៍ឈឺចុកត្រង់ចង្កេះយ៉ាងខ្លាំងជាពិសេសត្រង់តំបន់ភេទរបស់កេនោះ។ ហ្វតក៏បើកភួយមើលឃើញថាសភាពរបស់ខ្លួនននោលគោកគ្មានសម្លៀកបំពាក់ទាល់តែសោះ ឃើញសភាពច្បាស់ៗយ៉ាងនេះហើយហ្វតក៏ដឹងច្បាស់ណាស់ថាទង្វើមួយនេះគ្មាននរណាក្រៅពីជេមមីណាយ៍ជាអ្នកធ្វើឡើយ។

ផូស...ក្ដុក

ងាកមកភ្លាមហ្វតក៏ធាក់ទម្លាក់ជេមមីណាយ៍ត្រូវជាស្វាមីរបស់ខ្លួនអោយធ្លាក់គ្រែតែម្ដង។ មនុស្សស្អីមិនលើកលែងសូម្បីមនុស្សស្រវឹង នេះបើមានសតិបន្តិចទៅមិនថាទេ!!

« ជេមមីណាយ៍!! អាក្មេងឆ្គួត »
« អ៎ួយ... ធាក់ទៀតហើយ? មិចជើងនេះចូលចិត្តតែធាក់បងរហូតចឹង? ហ្ហឺម... ជីវិតអើយជីវិតម្ដេចក៏ឯងកម្សត់ម្លេះអោយតែងើបពីដេកម្ដងណាតែងមានអ្នកធាក់ទម្លាក់គ្រែរហូតអញ្ចឹង.... ហុឹម.... » ជេមមីណាយ៍ និយាយត្អូញត្អែរពីជីវិតខ្លួនរួចមកក៏ដកដង្ហើមធំបន្តិចហើយសម្លឹងមើលមុខហ្វតធ្វើទឹកមុខកម្សត់ដូចជាក្មេងតូចដែលចង់បានការថ្នាក់ថ្នមពីហ្វតចឹង តែថា....

« កុំធ្វើមុខកំសត់!! លោកអាក្រក់ណាស់ អាក្មេងឆ្គួតមនុស្សស្រវឹងក៏មិនលើកលែង!! » ហ្វត និយាយព្រមទាំងលើកជើងធាក់ភួយពេញនឹង ឯជេមមីណាយ៍ហ្វតងរង៉ក់ក៏ចូលមកលួងលោម។

« ចុះនរណាប្រើអោយប្រពន្ធម្នាក់នេះស្អាត? បើអូនមិនស្អាតមិនទាក់ទាញបងក៏មិនធ្វើដែរ » ជេមមីណាយ៍ ងើបពីលើដីឡើងមកអង្គុយលើគ្រែក្បែរហ្វតរួចនិយាយលួងលោមបញ្ចុះបញ្ចូលហ្វតផងនិយាយផ្អែមផងប៉ុន្តែវាមិនបានផលព្រោះតែ....

« ចឹងបងស្រឡាញ់អូនព្រោះសម្រស់? ជេមមិនបានស្រឡាញ់ហ្វតចេញពីចិត្តទេហេស? ហ្ហឹក...ហ្វតដឹងហើយហ្វតមិនល្អទេ.... ហ្ហឹកៗ » ហ្វត ស្រែកជំទាលយំយកៗតែម្ដងឯជេមមីណាយ៍ទាល់ជម្រើសគេក៏ឱនបបូរមាត់ទៅថើបបំបិទមាត់ហកវតតែម្ដង។

ツ សំណាងស្នេហ៍ប្រុសខិល - Luck love bad boy✨🚬Where stories live. Discover now