វិនាទីមួយបានរំលងផុតទៅត្រឹមមួយដង្ហើមបានប្រែជីវិតក្មេងប្រុសអោយមករស់នៅក្នុងនរកមួយដែលខ្មៅងងឹតប្រៀបដូចនឹង មហាសមុទ្រដែលជ្រៅគ្មានទីបញ្ចប់ដូច្នេះដែល ។
" ខ្ញុំ មីន ថេយ៍ៗ " សម្លេងតបទៅនឹងសំណួរដែលបានសួរដោយស្រ្ដីចំណាស់ម្នាក់ដែលដូចបានជួយរើសក្របូបលុយដែលគាត់បានធ្វើជ្រុះ
" ថេយ៍ ៗ មិចក៍ក្មួយមកនៅទីនេះហើយមានអ៊ីវ៉ាន់ច្រើនម្លេះក្មួយ " ស្រ្តីចំណាស់បាននិយាយសួរដេញដោលក្មេងព្រោះមើលទៅគេ ដូចជាមិនមានកន្លែងនៅព្រោះ ថង់ខោអាវយួរ ពេញដៃពិបាកភ្នែកមើលខ្លាំងណាស់។
" គឺក្មួយអត់មានកន្លែងនៅគេអ៊ំ ព្រោះតាំងពីប៉ាស្លាប់មក អ្នកទារបំណុលក៍មកទាររហូត ដល់ថ្នាក់ដេញក្មួយចេញ មិនអោយនៅផ្ទះរួចពួកគេក៍យកផ្ទះក្មួយទៀត " ក្មេងប្រុសអាយុប្រហែលជា១៧ ឆ្នាំបាននិយាយជាមួយនឹងទឹកមុខស្ដាយស្រណោះផ្ទះសំបែងនឹងឪពុកដែលបានស្លាប់ទៅបានប៉ុន្មានខែ។
" ពុទ្ធោក្មួយ អ៊ុំអណិតក្មួយណាស់ ហេតុអ្វីបានជា មកត្រូវរងគ្រោះអីបែបនេះ " គាត់លើកដៃមកប៉ះនឹងសក់ក្បាលរបស់គេរួចក៍និយាយ បន្ត
" តោះចឹងអ៊ុំជួយឯងទៅនៅផ្ទះអ៊ុំទៅព្រោះអ៊ុំក៍រកអ្នកបម្រើដែល ក្មួយអាចធ្វើបានឬអត់ " ស្រ្ដីចំណាស់ ពោលឡើយព្រោះតែខ្លួនអណិតក្មេងណាមួយមុខមាត់គេពិតជាធ្វើអោយគាត់ចង់ចាំនឹងមនុស្សម្នាក់ជាខ្លាំង ណាមួយក៍ជានិស្ស័យផងដែលបានជាជួយទៅ
" បាទអ៊ុំអគុណច្រើន ក្មួយអាចធ្វើការបានទោះការងារអ្វីក៍បានដែរអ៊ុំអោយតែ មានកន្លែងរស់នៅ គឺបានហើយ " ស្រ្ដីលើកដៃអង្អែលក្បាលក្មេងប្រុសមុននឹង និយាយបន្តិច រួចក៍ មានឡានមួយមកដឹងអ្នកទាំងពីទៅដល់ ភូមិគ្រឹះមួយយ៉ាងធំ។
" អ៊ុំនេះឬផ្ទះអ៊ុំ ធំណាស់ក្មួយមិនដែលឃើញទេលោកអើយ ធំស្អាតណាស់ "
" ហាហា អាល្អិតឯងនេះ ផ្ទះអី នេះភូមិគ្រឹះណា "
" បាទអ៊ុំ ហិហិក្មួយមិនដែលដឹងទើបបានជាមិនសូវស្គាល់ អីបែបនឹងណាអ៊ុំ "
" មិនអីទេគ្រាន់តែរឿងចឹងអ៊ុំមិនប្រកាន់ឯងគេ "
" អគុណអ៊ុំ " នាយតូចស្ដើង វាចាអគុណគាត់ជាថ្មីដែលគាត់បានជួយខ្លួនអោយមានកន្លែងស្នាក់