ភាគ២៦

1.3K 107 19
                                    

ហ្វូតបើកទ្បានត្រទ្បប់មកភូមិគ្រឹះវិញបន្ទាប់ពីពិនិត្យផ្ទៃពោះរួចរាល់ សភាពក្នុងផ្ទះក៏ស្ងាត់ ទ្បានម៉ាក់ប៉ាគេក៏បាត់ដូចគ្នាប្រហែលជាមានធុរ:នៅក្រៅទេដឹង ហ្វូតមិនគិតច្រើនដើរទ្បើងទៅបន្ទប់ខ្លួនដើម្បីយកក្រដាស់ពេទ្យយកទៅទុក។
ក្រាក
រាងតូចបើកទ្វារចូលទៅខាងក្នុង ហើយក៏ហូតថតតុដើម្បីដាក់ក្រដាសចូលតែហ្វូតក៏ជ្រួញចញ្ចើមឆ្ងល់ពេលដែលមិនឃើញប្រដាប់ពិនិត្យផ្ទៃពោះរបស់ខ្លួនដែលដាក់នៅក្នុងទូរ
"បាត់ទៅណាអញ្ចេះ"ហ្វូតព្យាយាមអោនរកមើលតាមគន្លាតទូរក្រែងល៎គេធ្វើឲជ្រុះតែមិនឃើញ
"រករបស់នេះមែនទេ?"សម្លេងមាំលាន់ឮពីក្រោយខ្នងហ្វូតប្រញាប់ងាកទៅរកទាំងភ័យហើយកាន់តែធ្វើឲគេភ័យទៀតនោះ ពេលដែលឃើញប្រដាប់ពិនិត្យផ្ទៃពោះនៅនិងដៃមាំរបស់ជេមលើកកាន់សួរមកគេ
"ជេម..ឲមកអូនវិញ"ហ្វូតចូលទៅដណ្តើមពីដៃគេតែជេមលើកដៃទ្បើងលើមិនឲហ្វូតយកបាន
"អូនគ្មានអីបកស្រាយឲបងទេមែនទេ ហ្វូត?"
"បកស្រាយអីទៅ..អូនគ្មានទេ"
"ហ្វូត អូនគិតថាបងល្ងង់មិនដឹងខ្យល់អីមែនទេ?"ជេមគំហកដាក់ហ្វូតទាំងខឹងនិងអន់ចិត្តពេលដែលឃើញហ្វូតធ្វើឬកពារដូចមិនចង់ប្រាប់គេ
"អូនមិនបានគិតបែបនោះ អូន..."
"មានកូនហេតុអី្វមិនប្រាប់បងតាំងពីយូរ ហេតុក៏លាក់ទុក?"រាងក្រាស់មិនស្តាប់អ្នកដែលជាប្រពន្ធនិយាយដល់ចប់គេសួរសំណួរកាត់
"អូន..សូមទោស..ហុឹក..អូនមិនហ៊ាន"ហ្វូតអោនមុខយំទាំងដឹងខុស
"មិនហ៊ាន? ចុះបើសិនបងមិនមែនជាគួរដណ្តឹងអូន ស្មើរនេះអូនកំពុងតែក្លាយជាប្រពន្ធអ្នកដ៏ទៃទាំងដែលក្នុងពោះអូនជាកូនរបស់បងអញ្ជឹងហេស៎?"ដៃមាំក្តាប់ចូលគ្នាណែន ខឹងទ្បើងញ័រដៃ មិនយល់ថាហេតុអ្វីក៏ហ្វូតអាចធ្វើបែបនេះទៅកើត ប្រុងនិងលាក់រឿងនេះពីគេដល់ណាទៀត
"ជេម..អូនសូមទោស..អូន..ហុឹក"ហ្វូតចូលទៅចាប់កាន់ដៃជេមទាំងយំដង្ហក់ តែត្រូវជេមគ្រវាសដៃចេញរួចដើរទៅឈរជិតបង្អួចដើម្បីបន្ធូរអារម្មណ៍ខ្លួន
រាងតូចឃើញស្វាមីខឹងបែបនេះក្នុងចិត្តកាន់តែមានអារម្មណ៍មិនស្រួលរឿងនេះជេមបន្ទោសគេគឺត្រូវហើយដែលមិនព្រមប្រាប់គេតាំងពីដំបូង បើសិនគេជាជេមក៏ខឹងដូចគ្នា
"ជេម..អូនខុស..ហុឹក...ដែលមិនព្រមប្រាប់បង..តែអូនមិនដែលមានបំណងចង់លាក់ពីបងនោះទេ..កុំខឹងអូនអី..ហុឹក"ហ្វូតលូកដៃទៅអោបចង្កេះរាងក្រាស់ហើយផ្តេកមុខទៅយំខ្សឹបខ្សួលក្រោយខ្នងគេ
"...."
"អូននិងកូននឹកបងរាល់ថ្ងៃ...ពេលជួបគ្នាហើយកុំធ្វើខ្លួនប្រងើយកន្តើយអី..ហុឹក..អូនសូមអង្វរ"ជេមស្តាប់ពាក្យពេជ្រដែលហ្វូតនិយាយមកកាន់ខ្លួន ទឹកភ្នែកក៏ស្រក់ចុះមករួចបង្វែរខ្លួនទៅរកហ្វូត
"កុំយំ..បងជាអ្នកខុស..ឆេវឆាវមិនស្តាប់អូនដោយខ្លួនឯង"ដៃមាំលើកដៃជូតទឹកភ្នែកពីថ្ពាល់ភិរិយាថ្នមៗ រួចអោនទៅថើបថ្ងាស់ហ្វូតបន្តិចដើម្បីបញ្ជក់ពីការស្រទ្បាញ់
"ពេលដឹងថាអូនមានកូនបងសប្បាយចិត្តណាស់ តែបងគ្រាន់តែមានអារម្មណ៍អន់ចិត្តបន្តិចបន្តួចប៉ុណ្ណោះ បើបងដឹងលឿនជាងនេះបងមិនទុកអូនចោលយូរបែបនេះនោះទេ សូមទោសដែលបងមិនបានមកមើលថែរអូនដោយផ្ទាល់ទុកឲអូនពិបាកតែម្នាក់ឯង"
"កុំសូមទោសអូនអី បងមិនបានខុស ដឹងត្រឹមថាពេលនេះបងជាប្តីរបស់អូន អូនរំភើបចិត្តស្ទើរហោះទៅហើយ"ហ្វូតញញឹមទាំងរលីងរលោងទឹកភ្នែកសម្លឹងទៅមុខជេម
"ហុឹស...ក្បាលខូចណាស់"ជេមខ្នាញ់ហ្វូត យកដៃទៅញីថ្ពាល់ទន់ៗរបស់ហ្វូតតិចៗ
"ជេម..ចុះឆែលសុី"ហ្វូតនៅមិនទាន់បាត់ខឹងពីនាងនៅទ្បើយទេ មនុស្សស្រីអីពិសពុលជាសត្វអសិរពិសទៅទៀតនឹកឃើញពេលណាគេខឹងទ្បើងក្រហមមុខហើយ
"អូនកុំភ័យបងចាត់ការរួចរាល់ហើយ"បន្ទាប់ពីថ្ងៃកើតហេតុនោះជេមទៅរកឆែលសុីដល់ផ្ទះរបស់នាង ម្តងនេះគេមិនបានទៅគម្រាមតែគេទៅធ្វើឲឃើញថាអ្នកណាក៏ដោយឲតែហ៊ានប៉ះពាល់ហ្វូតរបស់គេលិទ្ធចប់មិនស្អាតនោះទេ គ្រួសាររបស់ឆែលសុីពេលនេះគឺធ្លាក់ខ្លួនក្រ រស់នៅក្នុងផ្ទះបាក់បែក លែងមានឈ្មោះនៅក្នុងសង្គម រស់នៅដោយក្តីអាម៉ាសជានិច្ច។
"អូននិងកូនស្រទ្បាញ់បងបំផុត"
"បងក៏ស្រទ្បាញ់អូននិងកូនដូចគ្នា"ពួកគេអោបគេទៅវិញទៅមកដោយមានក្តីសុខ ហ្វូតមិនដែលគិតនោះទេថាគេអាចនិងមានថ្ងៃនេះជាមួយនិងជេមម្តងទៀតនោះ អរគុណព្រហ្មលិខឹតដែលកំណត់ឲពួកគេវិលមកជួបគ្នាម្តងទៀតក្នុងនាមជា គូស្វាមីនិងភរិយា។

To be continued

អត់ទាន់ចប់ទេ សង្ស័យភាគក្រោយចប់ទេដឹង😭

ម៉ោង៧យប់នេះយើងមកអានភាគបញ្ចប់ជាមួយគ្នាណា៎😭🙏🏻🤍 អរម៉ោង៥ប្រហែលអេតមីនផុសរឿងថ្មី១ភាគឲអានលេងៗដូចគ្នា

វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)Where stories live. Discover now