1 សប្ដាហ៍កន្លងផុតទៅ រយៈពេលមួយ សប្ដាហ៍នេះស្នេហារវាងជុងហ្គុកនិងថេហ្យុងក៏កាន់តែផ្អែមល្ហែមជាងមុន ស្និទ្ធស្នាលនៅជាមួយគ្នាសឹងតែគ្រប់ម៉ោងគ្រប់នាទីគ្រប់វិនាទីបេះមិនចេញ បើនិយាយពីជុងហ្គុកវិញថ្នាកឮថ្នមថេយ៍ដូចទារកចឹង គេនៅមើលថែថេយ៍រហូតមិនសូវបានទៅឃ្លាំងមើលទំនិញដូចមុន បើនិយាយពីភូមិគ្រឹះវិញគឺគេមិនដែលទៅសោះទោះបីជាថេយ៍ដេញយ៉ាងណាក៏គេមិនទៅដែរយកលេសនេះលេសនោះគ្រប់ពេលដែលថេយ៍ដេញ។
"ស្អែកនេះពួកយើងទៅជួបប៉ាម៉ាក់ទៅ!" ជុងហ្គុកទម្លាក់កាយទៅលើគ្រែបត់ជើងអង្គុយជិតនាយតូចមុននិងបន្លឺឡើងបបូលថេយ៍ទៅជួបម៉ាក់ប៉ាគេ។
"តែអូនខ្លាច!" ថេយ៍បន្លឺឡើងទាំងមុខជូរគេមិនហ៊ានទៅជួបម៉ាក់ប៉ាជុងហ្គុកទេ បើគេជាមនុស្សស្រីក៏ប្រហែលជាស្រួលតែនេះគេជាមនុស្សប្រុសពេលទៅជួបម៉ាក់ប៉ាគេមិនពេញចិត្ត តិះដៀលគេ ជាធម្មតាទេយើងប្រាកដជាមិនចង់ឲ្យនរណាម្នាក់មកតិះដៀលយើងនោះទេ។
"អូនមានបងទៅជាមួយតើ ខ្លាចអីហឹម?" ជុងហ្គុកសសៀរខ្លួនចូលទៅ
ឪបនាយតូច ខ្លាចអីមានគេទៅជាមួយដែរតើគេនិងការពារថេយ៍និងនៅក្បែរថេយ៍គ្រប់ពេល មិនឲ្យនរណាមកថាឲ្យបានឡើយ។"អូនខ្លាច ម៉ាក់ប៉ាបងមិនពេញចិត្តអូន!" គិតដល់រឿងនេះធ្វើឲ្យគេកាន់តែតឹងទ្រូង គេតែងតែគិតមករហូតថាបើថ្ងៃណាមួយjungkookនាំគេទៅជួបម៉ាក់ប៉ារបស់គេហើយពួកគាត់មិនពេញចិត្តផ្ដាច់ទំនាក់ទំនងរវាងគេពីនាក់ គេពិតជាមិនចង់ឲ្យវាកើតឡើងទេ! តើឲ្យគេធ្វើបែបណាពេលនេះគេពិតជាស្រឡាញ់បុរសម្នាក់នេះខ្លាំងណាស់ រហូតស្ទើរតែមិនអាចរស់ខ្វះគេបាន។
"យើងសាកសិនទៅ អូនកុំបារម្ភអីបងនិងមិនទៅណាចោលអូនទេ!" គេដឹងថាថេយ៍គិតអី គេក៏ខ្លាចដែរខ្លាចបាត់បង់បេះដូងមួយនេះណាស់ តែគេនិងធ្វើយ៉ាងណាឲ្យម៉ាក់របស់គេទទួលស្គាលឮស្នេហាមួយនេះ ស្នេហាដែលស្មោះស្ម័គ្រមួយនេះឲ្យបាន។
បើម៉ាក់គេមិនព្រមទទួលយកស្នេហាមួយនេះទេគេនិងនាំបេះដូងមួយនេះទៅរត់ទៅឲ្យឆ្ងាយ ឆ្ងាយសែនឆ្ងាយដាច់ពីភ្នែកគ្រប់គ្នា ហើយពួកគេនិងបានរស់នៅដោយមានក្ដីសុខ មិនចៃបាច់ឲ្យនរណាមកយល់ព្រមទទួលស្នេហាមួយនេះទេ គឺគេដឹងខ្លួនឯងច្បាស់ហើយថាគេពិតជាស្រឡាញ់ក្មេងម្នាក់ខ្លាំងណាស់ ជឿទេថាគេហ៊ានលះលង់គ្រប់យ៉ាងដើម្បីថេយ៍?
"បើពួកគាត់មិនពេញចិត្តអូនទេ ពួកយើងទៅជាមួយគ្នាទៅ ទៅតែពីនាក់មិនបាច់ឲ្យពួកគាត់មកពេញចិត្តស្នេហាយើងទេ!!" ផ្លូវតែមួយរបស់គេបើម៉ាក់ប៉ាគេមិនពេញចិត្តថេយ៍ទរគេនិងរត់ទៅជាមួយថេយ៍ គេនិងដកខ្លួនចេញពីវង់ត្រកូលរេម៉ុន គេអាចរត់ដោយគ្មានលុយវង់ត្រកូលតេម៉ុនបានតែមិនអាចរស់ដោយគ្មានថេយ៍បានទេ។
"បង....!!" ថេយ៍ភ្លាត់មាត់គេមិននឹកស្មានថាជុងហ្គុកនិយាយពាក្យចេញមកសោះ កន្លងមកគេគិតថា ជុងហ្គកជាកូនអ្នកមានមុខមានមាត់ក្នុងសង្គម ជាវង់ត្រកូលដែលមានស្ដុកស្ដម្ភជាងគេ គេមិនហ៊ានស្រម៉ៃទេថាជុងហ្គុកនិងអាចរស់នៅជាមួយគេពេញមួយជីវិត។
"បងនិយាយពិតមែន! យើងអាចរស់ដោយគ្មានវង់ត្រកូលរេម៉ុនបានតែបងមិនអាចរស់ដោយគ្មានអូនបានទេថេហ្យុង!" ជុងហ្គកនិយាយឡើងទាំងមុខស្មើរប្រាកដប្រជា ធ្វើឲ្យថេយ៍រលីងរលោងទឹកភ្នែក មិននឹកស្មានថាជុងហ្គុកស្រឡាញ់គេខ្លាំងយ៉ាងនេះសោះ។
"ហ៉ឹកៗ អូនអរគុណបងហើយ អូនស្រឡាញ់បងខ្លាំងណាស់ ហ៉ឹក~!" ថេយ៍ស្ទុះទៅឪបរាងក្រាស់សម្រក់ទឹកភ្នែកដោយក្ដីរំភើប គេមិនដឹងទេថាថ្ងៃខាងមុខរឿងមានរឿងអ្វីកើតឡើងខ្លះតែពេលនេះគេជឿ ជឿជាក់លើជុងហ្គុកហើយ។
"សឺត!! តែបងស្រឡាញ់អូនជាង!"
======
រងចាំភាគបន្ត
YOU ARE READING
តាមស្នេហ៍សុំសិទ្ធិថែអូន
Actionបងសន្យាថាបងនិងធ្វើឲ្យពួកគេដឹងថាស្នេហារបស់ពួកយើងគឺជាស្នេហាពិតប្រាកដ គឺជាស្នេហាស្មោះស្ម័គ្រជាងគេលើលោក ហើយបងនិងធ្វើឲ្យពួកគេដឹងថាបងពិតជាស្រឡាញ់អូនខ្លាំងណាស់ ស្រឡាញ់ជាងអ្វីៗទាំងអស់ សូម្បីតែជីវិតរបស់បងក៏បងហ៊ានលះបង់ដើម្បីស្ដីសុខរបស់អូនដែរ គីម ថេហ្យុង!| គ...