💥EPISODE 1💥
នៅក្នុងបន្ទប់ដ៏ធំ មានសភាពខ្មៅងងឹត គ្រប់របស់ប្រើប្រាស់ដែលនៅក្នុងនោះទាំងអស់គឺសុទ្ធតែគ្រោះថ្នាក់បើយើងប្រើវាមិនបានល្អ។ត្រូវហើយបន្ទប់នេះគឺស្រអាប់គ្មានរស្មីប្រៀបដូចជាម្ចាស់របស់វាអញ្ចឹង។
"អ្នកប្រុសតូច លោកម្ចាស់ធំហៅទៅជួបទាន" Nan ដែលត្រូវបានស្គាល់ថាជាដៃស្ដាំរបស់ម្ចាស់ផ្ទះកំពុងមកហៅក្មេងប្រុសអាយុប្រហែល12ឆ្នាំម្នាក់
"បាទ"គេងាកមុខមករក Nan ។
Jeon Jungkook ក្មេងប្រុសដែលខ្វះភាពកក់ក្តៅពីម៉ាក់ ធ្វើឲ្យគេក្លាយជាមនុស្សផ្ដាច់ការ មាន: ចូលចិត្តហឹង្សាតាំងពីខ្លួននៅក្មេង ដោយសារតែប៉ារបស់គេមិនសូវជាមានពេលវេលាជាមួយ ទើបបណ្ដោយគេទៅជាបែបនេះ។
*Room
"ម្ចាស់ប៉ាមានការអីមែនទេ?"Jungkook បោះសំណួរទៅបុរសចំណាស់ដែលអង្គុយអានកាសែតនៅលើសាឡុងក្នុងបន្ទប់របស់គាត់
"អង្គុយចុះសិនមក"គាត់ទុកកាសែតនៅលើតុរួចបែរមកនិយាយជាមួយ Jungkook វិញ
"......" Jungkook អង្គុយចុះតាមបញ្ជា
"គឺប៉ានឹងឲ្យ Borim ហើយនឹង Finnie មកនៅក្នុងផ្ទះនេះក្នុងនាមជាប្រពន្ធនិងចៅរបស់ប៉ា"លោកJeon និយាយទាំងជឿជាក់ថាកូនរបស់គាត់នឹងយល់ព្រមតាមតែអត់ទេ......
"ខ្ញុំមិនព្រមទទួលពីរនាក់នឹងជាដាច់ខាត" Jungkook និយាយដោយការមិនពេញចិត្ត
"ចាត់ទុកថាប៉ាសុុំឲ្យឯងធ្វើតាមបំណងប៉ាម្ដងចុះ ហើយទទួលថា Finnieជាបងក្មួយស្រីឯងម្នាក់ដែរទៅ"លោកJeon និយាយទាំងការអង្វរក៏
"បានបើវាធ្វើឲ្យម្ចាស់ប៉ាសប្បាយចិត្តហើយខ្ញុំនឹងព្យាយាមទទួល"សម្លេងស្រួយស្រេះបានបន្លឺឡើងយ៉ាងទន់ភ្លន់វិញទោះបីជាគេនៅក្មេងក៏ដោយ។
+Lee Finnie ត្រូវជាចៅស្រីរបស់លោកស្រី Borim ដែលនៅពេលនេះនាងមានអាយុទើបតែ2ឆ្នាំប៉ុណ្ណោះដោយម៉ាក់របស់នាងត្រូវបានទៅតាមបុរសម្នាក់ជាទីស្រឡាញ់ បើនិយាយឲ្យស្រួលស្ដាប់គឺរត់តាមគ្នា។
*16 ឆ្នាំក្រោយមក
នៅក្នុងបន្ទប់ដដែលគ្មានអ្វីដែលផ្លាស់ប្ដូរទេ តែម្ចាស់បន្ទប់ទើបផ្លាស់ប្ដូរ។ Jeon Jungkook ស្ថិតក្នុងឈុតពណ៌ខ្មៅសុទ្ធ កំពុងតែឈរបែរខ្នងយ៉ាងអង់អាច។