Is it a dream?✨

420 13 2
                                    

ផ្តើមរឿង

ពាក្យថាស្នេហាមិនមែនបង្កប់ន័យផ្អែមល្ហែមតែ១មុខប៉ណ្ណោះទេវាក៏មានបង្កប់នូវរស់ជាតិជាច្រើនច្របូកច្របល់គ្នា មិនថាផ្អែម លី្វង ជូជត់យ៉ាងណាក៏ដោយក៏ស្នេហានាំយកមកនូវសេចក្តីសុខតែក៏មិនប្រាកដទេថាអ្នកនិងមានក្តីសុខនៅវេលាចុងក្រោយ។
មានមនុស្សម្នាក់សួរខ្ញុំថា"អ្វីទៅជាស្នេហា?"ខ្ញុំភាំងក្នុងការឆ្លើយមួយរំពេច ប្រាកដហើយខ្ញុំជាមនុស្សគ្មានជំនឿលើពាក្យថាស្នេហាហើយក៏មិនធ្លាប់មានសូម្បីតែសង្សារផងតើឲ្យខ្ញុំឆ្លើយយ៉ាងមិច។

"ពាក្យស្នេហា"គឺជាពាក្យដែលបោកបញ្ឆោតមនុស្សឲ្យធ្លាក់ក្នុងអន្លង់អន្ទាក់មួយដែលពួកគេមិនធ្លាប់ជួបប្រទះពីមុន..វាបានយកមកនូវសេចក្តីសុខហើយក៏នាំយកមកការឈឺចាប់រួមជាមួយគ្នាផងដែរតែបើសង្គេតមើលឲ្យច្បាស់នោះអ្នកនិងឃើញថានៅក្នុងការឈឺចាប់របស់អ្នកអាចមានសេចក្តីសុខបង្កររូបរាងនៅក្នុងនោះដូចគ្នា។


វគ្គ1
ការចាកចេញ


នៅលើលោកនេះគ្មានអ្វីនៅឋិតថេរហូតឡើយ..សូម្បីតែរឿងដែលយើងគិតថាមិនអាចទៅរួច ក៏វានៅអាចកើតឡើងបានដោយគ្មានលក្ខណ្ឌ។ ការព្រាត់ប្រាសពីមនុស្សដែលខ្លួនស្រឡាញ់ត្រូវបានចាត់ទុកថាវាគឺជារឿងធម្មតាមួយ ប៉ន្តែចំពោះរូបខ្ញុំវាដូចជាស្លាប់ទាំងនៅដកដង្ហើម..ប្រហែលមកពីខ្ញុំជាមនុស្សដែលទើបនិងមានស្នេហាទេដឹង?

ប្រសិនបើការព្រាត់ដោយភាគីម្ខាងទៀតអស់ចិត្តខ្ញុំនៅអាចទទួលយកបានខ្លះ...ប៉ុន្តែប្រសិនបើវាជាការព្រាត់ប្រាសគ្នាដោយអារម្មណ៍នៅស្រឡាញ់ពេញបេះដូងតែមិនអាចនៅជាមួយគ្នាតរទៅទៀតនោះខ្ញុំថាវាពិតជាពិបាកទទួលយកខ្លាំងណាស់...។

ស្នេហារបស់ខ្ញុំវាហាក់បីដូចជាមិនគួរឲ្យជឿ ព្រោះសង្សាររបស់ខ្ញុំមិនមែនជាមនុស្សរស់នៅភពផែនដីឡើយ ខ្ញុំនិងគេក៏មិនដឹងថាគេមកទីនេះដោយរបៀបណាដែរ អាចប្រហែលមកពីភពផែនដីមានស្នាមលិចនៅត្រង់ណាមួយហើយដែលនាំយកគេមកនៅក្នុងភពផែនដីបាន។ខ្ញុំក៏មិនដឹងដែរថាគេមកភពនេះបានយ៉ាងមេចឲ្យប្រាកដ..ក៏ប៉ុន្តែខ្ញុំដឹងត្រឹមថាគេជាមនុស្សដែលខ្ញុំស្រឡាញ់ ហើយស្រឡាញ់រហូតដល់ដង្ហើមចុងក្រោយនៃជីវិតរបស់ខ្ញុំ។គេមករស់នៅលីភពផែនដីបាន2ឆ្នាំហើយ នៅពេលដែលពួកយើងសេពគប់គ្នាបាន៦ខែគេក៏ដាច់ចិត្តប្រាប់ការពិតដល់ខ្ញុំថាគេមិនមែនជាមនុស្សនៅភពផែនដីនេះទេ..។ប្រាកដណាស់ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ទើរតែមិនជឿរថារឿងវាទៅជាបែបនេះ តែខ្ញុំក៏មិនដែលគិតថាថ្ងៃណាមួយគេអាចនិងត្រូវត្រឡប់ទៅវិញនោះទេ ក៏ប៉ុន្តែគ្រប់យ៉ាងត្រូវបានផ្ទុយស្រឡះ វាស្រាប់តែក្រឡាប់ចាក់នៅពេលដែលខ្ញុំដឹងថាគេនិងត្រូវចាកចេញ ខ្ញុំ..ទទួលយកមិនបាន..មិនបានពិតមែន តើខ្ញុំនិងឈឺប៉ុណ្ណានៅពេលគេចាកចេញ?

ជាច្រើនថ្ងៃមកនេះមានគ្រូសិល្ប៍នៃភពរបស់ម្នាក់បានមករកខ្ញុំរួចគាត់បានប្រាប់ខ្ញុំពីរឿងរ៉ាវខ្លះៗដែលធីអនអាចមកកាន់ភពផែនដីបាន វាជារឿងរ៉ាវទាក់ទងនឹងស្នាមលិចនៃភពទាំង២ ដែលវាអាចឲ្យគេឆ្លងមកកាន់ភពផ្សេងទៀតបាន។ហើយគាត់ក៏បានឲ្យជម្រើសមកពួកយើង2គឺ÷

1.បើធីអនជ្រើសរើសនៅភពផែនដីបន្តនោះ គេមានតែត្រូវរលាយបាត់រូបរាងជារៀងរហូត។

You've reached the end of published parts.

⏰ Last updated: Jan 12, 2020 ⏰

Add this story to your Library to get notified about new parts!

តើវាជាក្តីសុបិនមែនឬទេ?✨Where stories live. Discover now