« ស្នេហាយើង» 💔
នាយប់រំលងអាធ្រាត...នៅក្នុងផ្ទវីឡាមួយមានភាពងងឹតស្លុងមិនបានបើកភ្លើងបំភ្លឺឲ្យមានពន្លឺចែងចាំងបន្តិចឡើយសម្បីតែវាំងនួនបង្អួចបិតជិតឈឹង...រាងតូចច្រឡឹងស្លៀករ៉ូបស្បៃរាត្រីគេងយប់ ដៃក្តាប់ទូរស័ព្ទណែនជាប់ដៃសម្លឹងមើលរូប
ភាពនៅក្នុងទូរស័ព្ទឃើញប្រុសស្រីមួយគូកំពុងតែអោបលូកលាន់គ្នាយ៉ាងស្អិតរមួត...!! ត្រូវហើយមនុស្សប្រុសដែលនៅក្នុងរូបនោះគឺជាប្តីរបស់នាង គេកំពុងតែអោបថើបស្រីផ្សេងទុកឲ្យស្រីម្នាក់ដែលមានឈ្មោះថាភរិយាកំពុងតែនៅកណ្តោចកណ្តែងម្នាក់ឯងឯកាកណ្តាលយប់តែគេបែរជាទៅអោបកៀកកើយជាមួយស្រីផ្សេងធ្វើប្រងើយទុកឲ្យនាងនៅដេកយំមិនខ្វល់ទេថានាងនៅម្នាក់ឯងបែបនេះនិងមានគ្រោះថ្នាក់បែបណា...បើមានចោចូលមកប្លន់សម្លាប់ក៏អ្នកមានឈ្មោះជាប្តីមិនដឹងផងរវល់តែអោបស្រីស្នេហ៍ក្នុងដៃ..!!!
នាងតូចយំឡើងញ័រខ្លួនតតាក់...សំឡេងស្អកៗនិយាយលែងច្បាស់ថ្ពាល់ដាមទឹកភ្នែក នាងយំសឹងទឹកភ្នែកស្រក់ចេញជាឈាម តួនាទីជាប្តីបែបនេះមែនទេព្រឹកបាត់ម៉ោង3,4ភ្លឺទើបចូលផ្ទះ មិនសួរនាំប្រពន្ធសម្បីមួយម៉ាត់ មិនចាប់អារម្មណ៍និងនាងគេធុញនាងហើយ ចាប់ផ្តើមចង់ដោះដែពីនាងបន្តិចម្តងៗហើយ
«ផាំង» ស្រីស្រស់គ្រវែងទូរស័ព្ទ 11 Pro ចោលទៅគ្រលៀតជញ្ជាំងមួយទំហឹង...បែកខ្ចាយសាកសពខ្មោចទូរស័ព្ទក៏មើលមិនយល់
« ហុឹកៗ» សំឡេងយំនៅតែបន្តមិនស្រាកស្រាន្តមិនចង់ដឹងឮរឿងប្តីផិតក្បត់ទៀតទេមិនចង់សម្បីតែឃើញមុខគេទៀតពេលនេះនាងឆ្អែតមែនទែនហើយអស់ចិត្តអស់ចង់និងទ្រាំទៀតហើយ ពាក្យថាទ្រាំវាមានមកជាមួយនាង5ឆ្នាំហើយពេលនេះសុំឈប់ប្រើទៀតហើយ..!!! នាងតូចយំរហូតទាល់តែដេកលក់លង់មិនដឹងខ្លួនទាំងទឹកភ្នែកសើមជោគថ្ពាល់ក្រពុំ
____________________________________________________ព្រឹកព្រលឹមថ្ងៃរះចែងចាំងចូលមកតាមវាំងនួនបង្អួចនាងតូចប្រឹងយកដៃបាំងភ្នែកដែលចាំងមកចំភ្នែក នាងចាំបានថាយប់មិញនាងមិនបានបើកបង្អួចវាំងនួនទេ ម៉េចព្រឹកឡើងវាបើកខ្លួនឯងបែបនេះ ឬមានចោចូលផ្ទះ នាងតូចស្ទុះពីលើពូកយ៉ាងលឿនបើដូចនាងគិតមែនយ៉ាប់ហើយដែលដេកទ្រម៉ក់ថ្ងៃចាំងគូទហើយទើបភ្ញាក់ដល់ថ្នាក់គេលួចអីមិនដឹងនោះ
នាងប្រឹងងើបទាំងមិញមៀងសើៗមិនស្រួលក្នុងខ្លួនយកដៃតប់ក្បាលខ្លួនឯងតិចៗ ដើរចេញពីក្នុងបន្ទប់មកទាំងមិនស្រួល ពេលចេញមកនាងបែរជាភ្ញាក់ផ្អើលកាន់តែខ្លាំងបើកភ្នែកធំៗសម្លឹងមើលប្តីរបស់នាងកំពុងតែមមាញឹកនិងលើកម្ហូបដាក់លើតុ
ប្រុសសង្ហារសើចស្ញេញពេលឃើញប្រពន្ធមកឈរនៅទាល់មុខតុអាហារដែលគេបានរៀបចំទុកស្រេចសម្រាប់នាង
« អូនភ្ញាក់ហើយមែនទេ បងឃើញអូនគេងលក់ស្រួល
ទើបមិនចង់រំខានទុកឲ្យអូនគេងឲ្យស្រួលខ្លួន តែ....មានណាអូនគេងទ្រម៉ក់ណាស់» ប្រុសសង្ហានិយាយទាំងមាត់ញញឹមបិតមិនជិត ខុសពីស្រីស្រស់ដែលសម្លឹងគេចំលែកនៅក្នុងចិត្តមួយម៉ាត់ក៏មិនហើបមាត់ស្តីរក ប្រែពីទឹកមុខភ្ញាក់ផ្អើលមកស្មើរធេងសម្លឹងគេវិញម្តង ការឈឺចាប់កំពុងតែបង្ហាញឲ្យឃើញតាមរយះកែវភ្នែកនាងហើយទោះនាងមិនបាននិយាយតែវាក៏បានបង្ហាញតាមរយះកែវភ្នែកនាងយ៉ាងច្បាស់..!!!
«អេ៎....អូននៅឈរស្ងៀមដល់ណាទៀតឆាប់មកញាំមកបងធ្វើរបស់អូនចូលចិត្តច្រើនណាស់» ប្រុសសង្ហារទៅក្រសោបស្មារនាងឲ្យអង្គុយចុះតែនាងគ្រវាសដៃគេចេញពីស្មានាងយ៉ាងលឿន Jungkook ធ្វើមុខឡេឡឺពេលនាងមានកាយវិការបែបនេះចំពោះគេបើតាមរាល់ដងនាងតែងតែតាមតោងគេស្អិតតែថ្ងៃនេះបែរជាប្លែក គេខំតាំងចិត្តធ្វើប្តីល្អសម្រាប់នាងហើយ ព្រោះថ្ងៃនេះជាគម្រប់ខួបអាពាហ៍ពិពាហ៍5ឆ្
នាំរបស់ពួកគេ គេចង់ធ្វើឲ្យនាងបានសប្បាយចិត្តខ្លះ ព្រោះគេដឹងខ្លួនថាបានធ្វើមិនល្អច្រើនណាស់ដាក់ប្រពន្ធកម្សត់
ម្នាក់នេះ ចង់ប៉ះប៉ូវសងរឿងដែលមិនល្អអាក្រក់ៗដែលគេបានសាងលើនាងកន្លងមក
«មកនេះព្រោះចង់ដឹងខ្ញុំស្លាប់ឬនៅមែនទេ?» ប្រពន្ធស្រែកវ៉ាសដាក់អ្នកជាប្តី ដៃញ័តតាត់ មាត់ក្តាប់ខាំចូលគ្នាសឹងដាច់
រលាត់ស្រេស ម្តងនេះនាងឈប់ចិត្តទន់និងគេហើយ ឈប់ធ្វើស្រីល្ងង់ប្រពន្ធល្ងីល្ងើមិនដឹងខ្យល់អីទៀតហើយ
«អូននិយាយអី? បងមិនបានគិតបែបនិងទេ ថ្ងៃនេះជាខួបនៃការរៀប5ឆ្នាំរបស់យើងណា៎» Jungkook ប្រឹងសម្រួលឲ្យនាងចិត្តត្រជាក់គេអង្អែលស្មានាងថើៗ
Rupinhចាប់ដៃគេចេញមិនឲ្យប៉ះនាង ថយក្រោយ2,3 ជំហ៊ាន ទឹកភ្នែកហូរសស្រាក់ប្រឹងជូតណាស់វាហូរណាស់
«ថ្ងៃនេះជាថ្ងៃដែលយើងបានរៀបការតែវាជា5ឆ្នាំមុនហើយថ្ងៃនេះឆ្នាំនេះខ្ញុំសុំលោកលែងលះគ្នា...លោកជាអ្នកសុំខ្ញុំរៀបការ ខ្ញុំជាអ្នកសុំលោកលែង...» Jungkook ស្លឺនិងពាក្យលែងលះទោះជាគេខូចខិលមានស្រីច្រើនបែបណាក៏មិនដែលគិតចង់លែងគ្នាជាមួយនាងដែរ...!! គេចោលអ្នកផ្សេងបានតែនាងមិនអាចទេ..!!
«អូននិយាយឆ្កួតស្អី? Kang Rupinh?» Jungkook
ស្រែកមួយអស់សំឡេងថាឲ្យនាងតូចនៅចំពោះមុខគេ
«ដល់ពេលហើយលោកប្តីខ្ញុំអស់ទ្រាំនិងលោកហើយ» នាងជាអ្នកសុំគេលែងលះតែនាងជាអ្នកឈឺចាប់ខ្លាំងជាងគេទៀត
«ទេបងមិនលែង» Jungkook និយាយដាច់ខាត គេគ្រឺតធ្មេញក្រតៗ ដៃក្តាប់ណែនគ្រវាសម្ហូបលើតុធ្លាក់កំពប់ខ្ចាយលើឥដ្ឋការ៉ូ
«ហ្អា៎យ» Rupinhស្រែកភ្ញាក់ផ្អើលយកដៃខ្ទប់ត្រចៀក វាជាលើកទីមួយហើយដែលគេបោកប្រាស់របស់របរ
ចំពោះមុខនាងបែបនេះ...!!!
«បងមិនព្រមអូនកុំសង្ឃឹមថាបងលែងអី...ហឹស» Jungkook ងាកមកសម្លក់នាងថ្លែរភ្នែកឡើងក្រហមច្រាលដូចឈាម តឹងសរសៃរក
«ខ្ញុំមិនចង់រស់នៅជាមួយលោកទៀតទេ...ខ្ញុំស្អប់ខ្ពើមលោក ស្អប់កាយកគ្រិច កាយដែលស្រីញីលោកដេកអោបថើប ស្អប់គ្រប់យ៉ាងដែលស្រីៗអស់នោះប៉ះពាល់..ហុឹកៗ» នាងតូចយំកាន់តែខ្លាំងពេលនិយាយដល់ត្រឹមនេះ...ប្តីរបស់ខ្លួនត្រូវបែងចែកអីបែបនេះនាងធ្វើមិនបាននាងត្រូវខាំមាត់អត់ទ្រាំយូហើយតែពេលនេះសុំបញ្ចេញឲកយអស់ម្តងហើយ...!!!
«រឿងបែបនេះជាធម្មតារបស់មនុស្សប្រុស» Jungkook ជ្រួញចិញ្ចើមចូលគ្នាដាក់នាងតូច គេជាប្រុសចង់បែបម៉េចក៏បាន សប្បាយស្រីញីមានអីទាស់ខុសសម្រាប់គេនោះ
«ចឹង...អញ្ចើញលោកទៅបន្តបែបនិងទៀតចុះ...» ចុកអ៊ួលណាស់ស្តាប់សម្តីគេមួយម៉ាតៗរឿងធម្មតាសម្រាប់គេតែមិនធម្មតាសម្រាប់នាងទេ...!! Rupinh ដើរទៅបន្ទប់វិញមិនងាកក្រោយចោលភ្នែកសម្លឹងមើលគេបន្តិចឡើយ
មួយសន្ទុះក្រោយមកនាងចុះមកវិញជាមួយវ៉ាលី Jungkook សម្លឹងវ៉ាលីនាងកាន់មិនដកភ្នែក
«ឈប់ភ្លាម..!!ហើយយកវ៉ាលីទៅទុកវិញ»
«...»
«កុំរឹង»
«...»
«នែ៎»
«....» នាងមិនហើបមាត់ស្តីតបដើរអូសវ៉ាលីតាំងៗ ធ្វើឲ្យអ្នកដើរតាមនិយាយម្នាក់ឯងសឹងតែឆ្កួតចិត្តដោយសារតែនាងមិនអើពើនិងគេសម្បីបន្តិចមុខគេក៏នាងមិនមើលផង
Jungkook ចាប់ទាញវ៉ាលីពីដៃនាងគ្រវែងចោលលើដីគេខឹងហាមនាងមិនស្តាប់ និយាយជាមួយមិនតបធ្វើដូចគេគ្មានរូបរាងអីបែបនេះ
គិតឬថាគប់វ៉ាលីនាងចោលហើយនាងនិងឈប់...អត់ទេដើរចេញទៅខ្លួនទទេរមិនខ្វល់ឡើយ
«ឈប់និយាយគ្នាឲ្យដឹងគ្នាសិន»
«..» នាងឈប់ដើរហើយសម្លឹងមុខគេ
«សុ.......សុំទោស....!!! កុំលែងលះអីណា៎....បងសុំចិត្តអូនទៅចុះ»
«...»
« សុំលុបលាងកំហុសសុំឱកាសកែខ្លួន» Jungkook និយាយអង្វរនាងធ្វើដូចមែនទែនតែក្នុងចិត្តគេយ៉ាងណា នាងមិនអាចមើលដឹងធ្លុះឡើយ មិនហ៊ាននិងទទួលទេពាក្យសុំកែខ្លួននេះ ដែលចាំបានមិនមែនលើកទី1ដែលនាងបានឮឡើយ...!!!!
គេចាប់ដៃនាងជាប់មិនលែង នាងតូចមើលដៃត្រូវគេចាប់កាន់ណែននេះហើយ...នឹកឃើញកាលគេធ្វើខុសលើកដំបូងហើយសុំឲ្យនាងអភ័សទោសដោយធ្វើបែបនិង ដូចនៅពេលនេះ Rupinh ដកដៃគេចេញពីដៃនាងយឺតៗញញឹមខ្សោះដាក់គេ...!!! ទះគេមួយកំផ្លៀងផ្លាច់មិនថ្នមដៃ ស្នាមម្រាមដៃជាប់ដិតទាំង5ម្រាម..!!!
ហើយដើរបុកស្មារគេចេញទៅដោយមិននិយាយអ្វីទាំងអស់
Jungkook បានត្រឹមសម្លឹងមើលផែនខ្នងប្រពន្ធដើរចាកចេញទៅ...មិនអាចធ្វើអ្វីបាន...ឈឺខ្ទោកៗមួយដៃកណ្តាលមុខមិញ តែឈឺចាញ់ទ្រូងខាងឆ្វេងគេទេ..!!!ពេលនេះគេចេះឈឺចាប់ហើយ ចេះស្គាល់ពាក្យថាថោកហើយដែលតាមអង្វរគេហើយ តែគេមិនខ្វល់មិនសម្បីយកភ្នែកចោលចំគេឡើយ..!!! អារម្មណ៍ស្តាយក្រោយ💔 អារម្មណ៍ដឹងខុសកើតមានឡើងព្រមគ្នាក្នុងពេលតែមួយ ធ្វើបែបណាពេលនេះនាងទៅហើយ នាងមិនងាកក្រោយវិញទេ...!!!!
Jungkook សម្លឹងនាងទាល់តែផុតពីភ្នែក គេបែរក្រោយដើរចូលផ្ទះវិញយកដៃគៀសទឹកភ្នែកមួយដំណក់ហូូរកាត់ថ្ពាល់ចេញយាងលឿន...!!
«កាំបិត» គេនិយាយខ្សាវៗភ្នែកចោលទៅមើលកាំបិតដែលនៅក្នុងចានផ្លែឈើ..!!!! 💔