តាំងពីបុរមបុរាណមកចាស់ៗមិនដែរអោយមានដាំដេីមចេកជ្វានៅជិតបង្អួចរឺទ្វារផ្ទះទេព្រោះចាស់ៗបានតំណាលតៗគ្នាថាបេីសិនជាកាលណាស្លឹកចេកជ្វានោះដុះមកជិតបង្អួចនោះវានឹងមានខ្មោចព្រាយបិសាចវាលូនតាមស្លឹកចេកនោះចូលមកក្នុងផ្ទះកាច់កអ្នកនៅក្នុងទាំងអស់។កាលពីដេីមឡេីយមានគេតំណាលតៗគ្នាថា÷
កាលពីមុននៅក្នុងភូមិមួយអ្នកស្រុកអ្នកភូមិបាននាំគ្នាដាំដេីមចេកគ្រប់ផ្ទះ។គ្រួសាពូសំនឹងប្រពន្ធកូនទឹមតែនាំគ្នារេីមកនៅក្នុងភូមិនេះជាលេីកដំបូង។ទម្រាំតែធ្វេីដំណេីរមកដល់ហេីយរៀបចំផ្ទះគឺវាយប់បាត់ទៅហេីយ។ពូសំកំពុងតែជួសជុលបង្អួចព្រោះវាគាំងបិទមិនជិត
"ខ្ញុំចុះទៅងូតទឹកសិនណាឯង"
"ហឹម!ទៅសិនចុះខ្ញុំនៅបង្ហេីយបង្អួចនេះសិន"
"ចាស!អ្នក"ប្រពន្ធពូសំបានចុះពីកាំជណ្ដេីរបានតែ3កាំស្រាប់តែមានខ្យល់បក់មកវូៗៗ!!!យ៉ាងត្រជាក់ស្រឹបគួបផ្សំនឹងសំលេងឆ្កែលូប្រដេញគ្នាពេញទាំងភូមិ
"ឆ្កែក្បាលវាមកលូស្អីស្មានេះវី"ប្រពន្ធពូសំរអ៊ូតិចៗ!!
ប្រពន្ធពូសំបានចុះមកងូតទឹកហេីយកំពុងតែចាក់ទឹកឈូៗ!!!គាត់ប្រទះភ្នែកនឹងដេីមចេកជ្វាមួយដែរដាំនៅជិតបង្អួច"ចុុម!ស្អីវាគេីមៗៗនឹងហ៎"ប្រពន្ធពូសំបានយកដីញីភ្នែក
"យី!!ដូចជាមនុស្សវី"គាត់បានមេីលកាន់តែជិតស្រាប់តែរបស់ដែរកំពុងវានៅលេីស្លឹកចេកនោះងាកមកមេីលគាត់ទាំងភ្នែកធំៗជាមួយនឹងឈាមយ៉ាងក្រហមច្រាល"អាយ!!!!ខ្មោច....ជួយផងឯង....."ប្រពន្ធពូសំបានរត់ឡេីងទៅលេីផ្ទះហៅប្ដីអោយជួយ
"មានរឿងអីៗ....."ពូសំសួរទៅប្រពន្ធដែរភ័យញ័រខ្លួននៅក្នុងរង្វង់ដៃគាត់
"គឺ......គឺ......ខ្មោច.....នោះ"ប្រពន្ធពូសំនិយាយទាំងញ័ររួចចង្អុលទៅស្លឹកចេកដែរលៀនចូលតាមបង្អួច
"ឯណា!!!!ខ្ញុំគ្មានឃេីញស្អីផង"ពូសំងាករកមេីលតាមដៃប្រពន្ធ
"ឈប់ខ្លាចទៅ......ឯងប្រហែលជាមេីលច្រឡំហេីយទៅសម្រាកទៅ....មោះ"ពូសំបាននាំប្រពន្ធចូលសម្រាក
_______________Skip ម៉ោង12យប់_________
កំពុងតែគេងលក់យ៉ាងស្កប់ស្កល់ពូសំស្រាប់តែលឺសំឡេងពូងបាំងដូចជាមានមនុស្សកំពុងតែធ្វេីម្ហូបនៅខាងក្រោមហេីយគាត់ងាកមកមេីលប្រពន្ធកូនក៏មិនឃេីញគាត់ក៏ឱនមេីលតាមប្រហោងរនាបផ្ទះហេីយយកដៃខ្ទប់មាត់ទាំងញ័រខ្លួនតតាក់។ពូសំបានឃេីញប្រពន្ធគាត់កំពុងតែវះពោះរបស់កូនគាត់ហេីយលូកដៃទាញយកពោះវៀនទៅដាក់លេីស្លឹកចេកជ្វារួចប្រពន្ធគាត់ក៏ខ្វេះភ្នែកដាក់ប្រហោងរនាបដែរពូសំកំពុងតែមេីលនោះ"ឯងមេីលអី!!!!"ប្រពន្ធគាត់និយាយទាំងមាត់រហែកសឹងដែរដល់គុម្ពត្រចៀក។
"ហាស..ហាសឯងទៅណា"ប្រពន្ធគាត់ហោះមកប្រុងច្របាច់ករបស់ពូសំ
"ឯងមិនមែនជាប្រពន្ធយេីងទេ....តេីឯងជាអ្នកណា"
"ហាស...ហាស.....ឆ្លាតណាស់"ភ្លាមនោះវាក៏បានប្រែក្លាយជាខ្មោចមនុស្សស្រីសក់វែងខ្មៅក្រឹបជាមួយនឹងដៃដែរមានក្រចកវែងៗរួមផ្សំនឹងមុខដែររលេសរលួយមានដង្កូវចោះជាច្រេីនកន្លែង
"នាងព្រាយអាក្រក់"ពូសំបានទាញខ្សែរកព្រះមកដាក់នៅពីមុខខ្មោចនោះក៏រលាយបាត់ទៅ
"អាយ....."+ព្រឹកឡេីងពូសំក៏បាននាំសាកសពប្រពន្ធកូនទៅធ្វេីបុណ្យតាមប្រពៃណីហេីយគាត់ក៏ដេីរប្រាប់អ្នកភូមិពីរឿងទាំងអស់នោះបន្ទាប់ពីដឹងរឿងទាំងអស់អ្នកភូមិបាននាំគ្នាកាត់ដេីមចេកជ្វាចេញពីផ្ទះទាំងអស់គ្នា។
🌷🌷 End🌷🌷
រាងភ្លាវតិចហេីយសុំទោសសម្រាប់កំហុសខុសឆ្គងទាំងអស់🙏🔥