គូរសត្រូវ

548 33 11
                                    

Xiao Zhan Part
ចង់ឡើងឡានតាមសម្រួល ឬចង់ឲ្យយើង បីឯង!?" គេនិយាយព្រមទាំងឈ្ងោកមុខសឹងតែដល់មុខរបស់ Zhan ទោះបីជាយប់ងងឹតមែនតែ ក៏អាចមើលឃើញ មុខដ៏ស្រស់ស្អាតរបស់គេ ថ្ពាល់ទន់ៗរលោង ក្លិនក្រអូប ភ្នែកទាំងគូរសម្លឹងមើលគ្នាទៅវិញទៅមក អារម្មណ៍ចម្លែកចាប់ផ្តើមមានបេះដូងលោតដុកដាក់ៗ ស្ទើតែចង់លោតចេញក្រៅ

ខ្ញុំសម្លឹងមើលមុខគេមិនដាក់ភ្នែក មានអារម្មណ៍ចម្លែកក្នុងចិត្ត រកថាមិនត្រូវ ដោយសារ គេមកជិតនិងមុខពេកស្ទើតែច្រមុះដល់គ្នា ខ្ញុំក៏ប្រញ៉ាប់ច្រានគេចេញ ទាំងធ្វើមុខស្លឺៗ

" ផ្ទះខ្ញុំនៅជិតនេះទេ! ដើរបន្តិចគឺដល់ហើយ!"ខ្ញុំនិយាយហើយប្រញ៉ាប់ដើរគេចេញទៅ អ្វីម្យ៉ាងចាប់ទាញដៃខ្ញុំ ហើយនិងប៉ះត្រង់ជើងរបស់ខ្ញុំ ខ្ញុំដូចមានអ្វីម្យ៉ាងចាប់លើកឡើងលើ ខ្ញុំគិតថាខ្ញុំប្រហែលមានអ្វីម្យ៉ាងដូចជាទំនាញផែនដីទាញខ្ញុំឡើងលើមេឃមិនខាន ឬ មួយខ្ញុំគ្មានទំនាញផែនដីទេ ខ្ញុំកំពុងនៅលើឋានព្រះចន្ទមែនទេ?

"ចង់បានបែបនេះ ក៏មិនប្រាប់!"

[ទំនាញផែនដីក្បាលឯងស្អី Ai Zhan អើយ ]

"ដាក់ខ្ញុំចុះភ្លាមទៅ! បងចង់ធ្វើអីហ្នឹង?" ខ្ញុំព្យាយាមរើបម្រាស់ពីដៃរបស់គេ តែរើយ៉ាងណាក៏មិនរួចដែរ! ណាមួយខ្ញុំក៏គ្មានកម្លាំងរើដែរ

គេមិនខ្ចីខ្វល់ ទោះខ្ញុំស្រែកប៉ុណ្ណាក៏ដោយ ហើយក៏គ្មានអ្នកណាឮដែរ ព្រោះម៉ោងជិត11យប់ទៅហើយ គ្រប់គ្នាគេចូលនិទ្ទ្រាអស់ហើយ គេបីខ្ញុំដាក់ក្នុងឡានហើយដាក់ខ្សែក្រវ៉ាត់ឲ្យខ្ញុំយ៉ាងត្រឹមត្រូវហើយក៏ខ្សឹបដាក់ត្រចៀកខ្ញុំតិចៗ

"នៅឲ្យស្ងៀមណាកូនទន្សាយតូច បើមិនចង់ឈឺខ្លួន"! គេនិយាយហើយក៏ងាកទាញទ្វារបិទ ឡើងឡានបើកចេញទៅទៀតាំងញញឹម

"អ្នកណាជាកូនទន្សាយតូច?" ខ្ញុំនិយាយទាំងធ្វើមុខក្រញ៉ូវដាក់គេ គេមិនខ្វល់ទេគេរំពៃមើលផ្លូវធ្វើដូចមិនឮខ្ញុំនិយាយ    ហ៉ឺយ!ហត់ណាស់!!

Wang Yibo___
"ម៉េចស្ងាត់ម៉េះ?" ខ្ញុំងាកមើលទៅគេហើយគ្រវីក្បាលហួសចិត្ត ដេកលក់បាត់ហើយហ្អេ៎!ពេលគេគេងលក់គឺកាន់តែគួរឲ្យស្រលាញ់ណាស់! ខ្ញុំញញឹមបន្តិចហើយបន្តមើលផ្លូវ វាងងឹតណាស់ ព្រោះម្តុំនេះមិនសូវមានភ្លើងបំភ្លឺតាមផ្លូវទេ ហើយម៉ោងជិត11កន្លះទៅហើយ  ខ្ញុំបត់ឡានចូលនៅកាច់ជ្រុងនៃផ្លូវបំបែកជាបី វាជាច្រត់ផ្លូវចូលផ្ទះរបស់ខ្ញុំ {កុំទាន់គិតអីផ្តេសផ្តាស ចាំមើលបន្តទៀតណា🤪}

អូនជាអ្វីៗគ្រប់យ៉ាងរបស់បងDonde viven las historias. Descúbrelo ahora