Yoonji ដេកផ្អៀងទៅម្ខាងតាំងចិត្តឲ្យមាំធ្វើមុខនឹងធឹងបំផុតបន្ទាប់ពីល្បែងដែលគេលេង
រួចរាល់អម្បិញមិញនេះ នាងទាញដៃគេចេញពីទ្រូងក្រោកអង្គុយក្រសោបភួយជាប់ផ្អែកខ្នងទៅនិងក្បាលគ្រែ។
Jungsoo ក្រោកអង្គុយតាមនាង។ គេបម្រុងលើកដៃទៅអង្អែលមុខដែលស្រពោននោះតែក៏ត្រូវនាងធ្មេចភ្នែកងៀកទៅម្ខាងទើបគេត្រូវ
សង្កត់ចិត្តទម្លាក់ដៃចុះវិញ ។« នៅខឹងទៀតមែនទេ? »
«...»
« គឺខ្ញុំមិនបានតាំងចិត្ត..!! សុំទោស»
«....»
«ហ្អឹម...» គេដកដង្ហើមធំពេលនិយាយជាមួយហើយនាងក៏ធ្វើហីមិនខ្ចីជ្រលក់មាត់ចូល ។
« សុំអង្វរណា៎..!! និយាយរកខ្ញុំមួយម៉ាត់
ក៏បានដែរនាងខឹងនាងស្អប់ចង់វ៉ៃដៀលជេក៏តាមចិត្តមោះធ្វើមក..»
Jungsoo ចាប់ដៃនាងឲ្យទះតប់មុខគេផាច់ៗ ធ្វើបែបហ្នឹងហើយក៏នាងមិនសម្លឹងចំគេទៀតហេតុអ្វីក៏ពិបាកនិយាយគ្នាយ៉ាងនឹង ។
«Park Yoonji នាងចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចទៀតទើបនិយាយរកខ្ញុំ? ចង់ឲ្យខ្ញុំលុតជង្គង់? ក្រាបសំពះ? ឬក៏អាករខ្លួនឯង?» Yoonji ងៀកមកមើលគេភ្លាមស្តាប់សម្តីទាំងអស់នេះ ពិតជាពូកែមែនស្មានមិនដល់ទេដែល
ហ៊ាននិយាយពាក្យទាំងអស់នេះចេញមក។
« ផាច់..!!! » Yoonji ទះគេមួយកំផ្លៀងពេលគេអោនមុខមករកថើបនាង។ មិនទាន់ឆ្អែតឆ្អន់ទៀតមែនទេ? ញមញីនាងឡើងខ្ទេចស្ទើរតែរលេះខ្លួនជា៤,៥កំណាត់ហើយនៅមិនដឹងទៀត។
« គិតថាខ្ញុំជាស្រីបន? ចង់សុីពេលណាក៏បានចង់បញ្ចេញកំហឹងក៏មកធ្វើបាបជិះជាន់រាងកាយរបស់ខ្ញុំ »
«វាមិនមែនដូចនាងនិយាយទេ.!! Yoonji ខ្ញុំ..!!!»'' តុកៗ.,!! '' Jungsoo ខាំមាត់ធ្មេចមួម៉ៅភ្លាមពេលដែលគេចង់និយាយការពិត
អ្វីមួយក៏បែបនេះ ។
«អ្នកណា? ខ្ញុំសួរថាអ្នកណា?»
«..»
គ្មានសម្លេងឆ្លើយតបទើបគេត្រូវងើបទាញកន្សែងស្លៀកដើរទៅបើកទ្វារអ្នកដែលសួរមិនឆ្លើយ ។'' ក្រាក '' Sukimie លើកដៃគ្រវីដាក់គេយ៉ាងញាប់ រួចក៏សម្លឹងមើលរាងកាយដែលល្ហល្ហេវផ្នែកខាងលើ Sukimie រុញគេចូលទៅខាងក្នុងវិញ។ នាងលើកដៃតោងករអ្នកកម្លោះដែលរវល់តែភ្លឹកនិងកាយវិការដែល Sukimie ធ្វើដាក់គេ។ មិនបានគិតពីស្រីម្នាក់ទៀតដែលអង្គុយក្តាប់ភួយជាប់ហ្នឹងទ្រូងសម្លឹងមកពួកគេឡើយ។
«មកសប្បាយជាមួយគ្នាទៅណា៎ song-pyo »
Sukimie ស្ទាបអង្អែលដើមទ្រូងរបស់គេប្រដេញចុះមកខាងក្រោមដល់កន្សែងនាងចាប់ឆ្នុកកន្សែងរៀបនិងទាញវាចេញ។ Jungsoo ចាប់ដៃនាងជាប់មិនឲ្យទាញកន្សែងគេចេញ រួចក៏បង្វែរភ្នែកទៅមើលនាងតូចYoonji ដែលក្តាប់មាត់សម្លក់ពួកគេ។
« អុ៎ះ..!! » Sukimie លាន់មាត់ឡើងពេលប្រទះភ្នែកនិង Yoonji នាងស្ទុះទៅរកភ្លែតចាប់ទាញYoonji ទម្លាក់ពីគ្រែ។
«ផាច់..» Sukimie ទះអ្នកដែលខ្សោះក្នុងខ្លួននោះមួយដៃផាច់លាន់លឺសឹងតែខ្ទបន្ទប់។
« Sukimie នាងធ្វើឆ្កួតស្អី?» Jungsoo
ចូលមកទាញនាងចេញពីYoonji មួយទំហឹងធ្វើឲ្យស្រីស្រស់ដួលទៅលើឥដ្ឋការ៉ូ
ទាំងទីណាត់ទីណែង.!! គេលើក Yoonji មកបីក្នុងដៃ សម្លឹងទៅស្នាមម្រាមដៃលើថ្ពាល់។ Yoonji មុខក្រហមងាំងព្រោះតែត្រូវមួយកំផ្លៀងនិងកំពុងតែខឹងផងវាធ្វើឲ្យនាងសឹងតែឆេះមួយរំពេចន៍ ។
ESTÁS LEYENDO
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...