គ្រោះថ្នាក់

259 20 2
                                    

Xiao Zhan part

នេះគឺជាវិស្សមកាលតូចហើយ មិនសូវបានជួបជុំមិត្តភក្តិដូចមុនទេ គ្រប់គ្នាគឺរវល់រៀងខ្លួន ទម្រាំតែចូលរៀនវិញ ប្រហែលមួយខែទៀតឯណុះ ពេលខ្លះយើងក៏ជុំគ្នា ផឹកកាហ្វេ នៅហាងកាហ្វេមួយកន្លែងក្បែរសាលាដែល យើងឧស្សាហ៍ទៅ និយាយគ្នាលែងហើយក៏ត្រឡប់មកផ្ទះវិញដូចធម្មតា នៅតាមផ្លូវម៉ោងប្រហែលប្រាំល្ងាច ខ្ញុំជិះកង់ត្រឡប់ទៅផ្ទះវិញដូចសព្វមួយដង តែថ្ងៃនេះចម្លែកខុសធម្មតា ស្ងាត់ប្លែក ខ្ញុំជិះដល់ផ្លូវបំបែកដូចមានអ្វីម្យ៉ាងតាមខ្ញុំពីក្រោយ តែខ្ញុំងាកមើល មិនបានឃើញអ្វីទេ ខ្ញុំក៏ជិះកង់បន្តទៅមុខទៀត

"....គ្មានអីទេ! ឬយើងចេះតែគិតតែម្នាក់ឯង! មិនមែនគេទេ គេមិនមកទេ កុំស្រម៉ៃពេក! "

ខ្ញុំបន្តជិតរហូតដល់បន្ទប់ ហើយយកកង់ទៅទុកចាក់សោឲ្យបានត្រឹមត្រូវ

" អ្នកណា? " គ្មានទេ ខ្ញុំងាកមកគ្មានឃើញអ្នកណាទេ ខ្ញុំក៏បំរុងដើរឡើងជណ្តើរទៅបន្ទប់ ស្រាប់តែខ្ញុំគាំងនិងមាឌមាំខ្ពស់ជាងខ្ញុំបន្តិច មិនដឹងមកឈរពីក្រោយតាំងពីស្មើណា ព្រលឹងខ្ញុំហៅទៅស៊ីព្រលឹតអស់ហើយ!

" Shh...."

គេចាប់ទាញខ្ញុំទៅម្ខាងជញ្ជាំងហើយយកចង្អុលដៃដាក់មុខមាត់របស់គេ របៀបឲ្យខ្ញុំស្ងាត់

" យ៉ាងម៉េចហ្នឹង? " ខ្ញុំនិយាយតិច ភ្លាមៗអ្នកខ្ពស់ជាង ស្រាប់យកដៃខ្ទប់មាត់ខ្ញុំ

" ស្ងាត់ " គេនិយាយទាំងសម្លឹងមកខ្ញុំ ទោះកន្លែងនេះងងឹតបន្តិចក៏ខ្ញុំអាចមើលឃើញមុខសង្ហាៗ ច្រមុះស្រួចៗ ភ្នែកមុតថ្លា មានមន្តស្នេហ៍របស់គេដែរ ខ្ញុំព្យាយាមទាញដៃគេចេញ

" នែ៎! ហើយថីនៀក...! " ខ្ញុំនិយាយទាំងមួរម៉ៅ ស្រាប់តែមានអ្វីម្យ៉ាងទន់ៗ ផ្តិតលើមាត់របស់ខ្ញុំ ខ្ញុំព្យាយាមរុញគេចេញ តែហាក់ដូចជាគ្មានកម្លាំងសោះ ដៃខ្ញុំដាក់នៅទ្រូងគេ ទន់បន្តិចម្តងៗ ខ្ញុំគិតក្នុងចិត្ត ~ហេតុអ្វីក៏ខ្ញុំមិនតតាំងនិងគេ?ហេតុអ្វីខ្ញុំបណ្តោយឲ្យគេធ្វើបែបនេះ? ហេតុអ្វីបេះដូងខ្ញុំលោតញ៉ាប់ខ្លាំងម្ល៉េះ? ហេតុអ្វីគេធ្វើបែបនេះដាក់ខ្ញុំ?~ សំនួរ ហេតុអ្វី? ហេតុអ្វី?...វាលោតពេញខួរក្បាលខ្ញុំ

អូនជាអ្វីៗគ្រប់យ៉ាងរបស់បងDonde viven las historias. Descúbrelo ahora