Ep 05
ពេលព្រឹកប្រលឹមបែបនេះ JK នៅគេងស្រម៉ុកលើគ្រែនៅឡើយទេ....ចំណែកឯ JM ក៏ចូលផ្ទះបាយធ្វើម្ហូបអាហារពេលព្រឹករៀបចំឲសមាជិកគ្រួសារទាំងអស់គ្នា ។
[ 7 : 15 AM ]
MiJ " JM~~ ឯណាពូរបស់ឯងនោះ? "
Seok " គេប្រហែលជាមិនទាន់ភ្ញាក់ទេ ទៅដាស់គេឲចុះមកញ៉ាំអីបន្តិចទៅកូន!!! "
JM " បាទ..... "
រាងតូចដើរឡើងទៅបន្ទប់របស់ JK....ប្លែកទេម៉ោង 7 ព្រឹកមិនទាន់នឹងបានញ៉ាំអ្វីចូលក្រពះផង JK បែរជាមកសម្ងំផឹកស្រាក្នុងបន្ទប់តែម្នាក់ឯអមិនឲអ្នកណាដឹង!!!
JM " ពូ Kook..... នេះមិនទាន់បានញ៉ាំអីផងពូផឹកស្រាធ្វើអី? "
គេស្ទុះចូលទៅ ទាញដបស្រាចេញពីដៃរបស់ JKJK " យកទៅណា? ឲមកនេះវិញខ្ញុំចង់ផឹកវា "
JM " អត់ទេ~ ទៅបន្ទប់ទឹកលុបមុខលុបមាត់ចេញឲស្វាងខ្លះនឹងអាលចុះទៅញ៉ាំអាហារពេលព្រឹក "
មនុស្សមាឌតូច ខំប្រឹងទាញដៃ JK ឲក្រោក....តែបើ JK មិនចង់ក្រោកក៏ទាញមិនរួចដែរមាឌធំដូចដំរីបែបនេះទាញរហូតជ្រុះដៃក៏មិនកម្រើកបន្តិចដែរJK " ឲមកវិញខ្ញុំផឹកឲស្រវឹងនឹងបានដេក ហើយក៏មិនបាច់មកអង្គុយនឹក Suji ទៀត "
JM " មិនបានទេ....ឆាប់ទៅលុបមុខឲលឿនទៅពូ Kook ខ្ញុំមិនឲផឹកទៀតឡើយ "
JK " ឲស្រាមក...... រំខានណាស់ចេញឲឆ្ងាយៗទៅខ្ញុំចង់ដេកយល់ទេ? "
រាងក្រាស់កញ្ឆក់ដបស្រាពីដៃ របស់រាងតូចបានសម្រេច ហើយក៏ស្រែកដេញរាងតូចឲចេញឆ្ងាយពីគេJM " ខ្ញុំមិនទៅណាទាំងអស់លុះត្រាតែពូ ក្រោកទៅញ៉ាំអាហារពេលព្រឹក!! "
JK " មិនស៊ីទេ~~ ចង់ដេកវើយ "
សម្ដីរបស់មនុស្សស្រវឹងចឹងហើយ កុំយកចិត្តទុកដាក់ជាមួយពេកអី!!!JM " ចាំពេលខ្ញុំការប្ដីហើយ ខ្ញុំនឹងយកថ្នាំពុលទៅដាក់ឲពូផឹករួចនឹងអាលបានដេកងាប់តាមបំណង.....ប៉ុន្តែពេលនេះត្រូវតែចុះទៅជាមួយខ្ញុំ!!! "
និយាយផ្អែមៗមិនចេះស្ដាប់ទេ ទាល់តែសម្ដីឆ្កែៗបន្តិចហើយJK " មិនចុះ~~ ដាក់ថ្នាំពុលឲផឹកពេលនេះតែម្ដងទៅ "
JM " គ្មានផ្លូវកុំសង្ឃឹម ដេកស្រមៃទៅ~~ "
CITEȘTI
We can love one another? | Kookmin
Dragosteពួកយើងអាចស្រឡាញ់គ្នាបានទេ? 《 We can love one another? Kookmin novel [ Completed ] សរសេរដោយ : អ៊ែលស៊ី