Wang Yibo part
ខ្ញុំបានយកទឹកឲ្យ Zhan ផឹកនៅពេលគេដឹងខ្លួន
" ហើយបងមកបានយ៉ាងម៉េច? ម៉េចក៏ដឹងថាខ្ញុំនៅមន្ទីរពេទ្យ?" Zhan សួរមកកាន់ខ្ញុំ ខ្ញុំមិនដឹងគួរឆ្លើយយ៉ាងម៉េចសមទេ ខ្ញុំបានក្រឡេកឃើញព័ត៌មានក្នុងទូរទស្សន៍ ក៏បានលេសល្មម
" គឺ នុ៎ះអី! ព័ត៌មានគេល្បីពេញប្រទេស! បើមិនដឹងទើបចម្លែក! " ខ្ញុំនិយាយចង្អុលទៅកាន់ទូរទស្សន៍
" អ្នកជំងឺដល់ពេលញ៉ាំអាហារហើយចាស៎! ពេលញ៉ាំអាហារ ចាំញ៉ាំថ្នាំតាមក្រោយ!" សម្លេងស្រទន់របស់អ្នកគ្រូពេទ្យ បន្លឺឡើង
" បាទ!" Zhan តបទៅអ្នកគ្រូពេទ្យហើយញញឹមខ្សោះគ្មានជាតិ ព្រោះមុខនៅស្លេកនៅឡើយ
" ចាំខ្ញុំជួយ! ចាំខ្ញុំមើលថែអ្នកជំងឺចុះបាទ!" ខ្ញុំនិយាយទៅកាន់អ្នកគ្រូពេទ្យ ព្រមទាំងយកអាហារដែលរុញចូលមកក្នុងបន្ទប់
" តើល្អដែរទេ?" អ្នកគ្រូពេទ្យ និយាយទាំងឌៀងភ្នែកមើលអ្នកជំងឺដែលដែរ ធ្វើមុខជូរហិញ!
" បាទ, ខ្ញុំជាសាច់ញាតិអ្នកជំងឺ! " ខ្ញុំតបទាំងញញឹម
" អូ៎! លោកគឺជជាអ្នកដែល......"
" អូ៎, បាទមែនហើយគឺខ្ញុំនិងហើយបាទ! អ្នកគ្រូអាចទៅមើលថែអ្នកជំងឺផ្សេងចុះបាទ, អ្នកជំងឺម្នាក់នេះទុកឲ្យខ្ញុំចុះណា៎បាទ!" ខ្ញុំនិយាយកាត់ប្រយោគអ្នកគ្រូពេទ្យយ៉ាងលឿន
" អូ៎! ចាស សុំផ្ញើផងណា!"
" បាទ! "
អ្នកគ្រូពេទ្យដើរចេញទៅ ខ្ញុំលើកអាហារដាក់លើគ្រែអ្នកជំងឺ ដែលដេកមុខស្លេកៗ ព្រោះមិនទាន់មានកម្លាំង នៅឡើយទេ
" មោះ! ងើបញ៉ាំបាយ, អាល និងលេបថ្នាំ!" ខ្ញុំនិយាយព្រមទាំងរៀបអាហារ
" បង អត់មានការងារធ្វើទេហ្អេ៎! ទើបមានពេលមកមើលខ្ញុំ!?" សួរ ឬ និយាយបញ្ឈឺហ្នឹង? ចាក់ដោតណាស់!
" មាន, តែឆ្លៀតមកទៅ!" ខ្ញុំតបទាំងមិនមើលមុខគេ " ណេះ, ឆាប់ញ៉ាំទៅ ទាន់នៅក្តៅៗ!"
" ឲ្យញ៉ាំយ៉ាងម៉េច? បើដៃរុំជិតអស់ហើយហ្នឹង! " គេរអ៊ូព្រមទាំងឱនមើលដៃ
ESTÁS LEYENDO
អូនជាអ្វីៗគ្រប់យ៉ាងរបស់បង
Acciónចំណងជើង : អូនជាអ្វីៗគ្រប់យ៉ាងរបស់បង ប្រភេទរឿង : BL,School, យុវវ័យ , បាញ់ប្រហារ អ្នកនិពន្ធ : សោម រជ្ជនី (ផ្ទែមេឃពណ៌ខ្មៅ) សាច់រឿង : វាជាស្នេហារវាងភេទដូចគ្នារបស់គូស្នេហ៍មួយគូរ វាជាការស្រលាញ់ដែលមិនអាចប្រកែកបាន គ្មានហេតុផល ទោះបីជាមិនទាន់មានការទទួលស្គាល់...