ខ្ញុំស្មានតែធំឡើងអាចអាចប្រឆាំងជ្រើសរើសផ្លូវដើរដោយខ្លួនឯង អាចគេចផុតពីរឿងរៀបការអីអស់ទាំងនេះ ប៉ុន្តែបញ្ចប់ថ្នាក់សកលវិទ្យាល័យមិនបានប៉ុន្មានត្រូវអ្នកម៉ាក់នឹងលោកប៉ាជាទីស្រឡាញ់របស់ខ្ញុំ ចាប់ទៅរៀបការជាមួយគូរដណ្តឹងដែលបាត់មុខរាប់សឹបឆ្នាំទៅវិញ។ខ្ញុំប្រឹងរឹះរកគ្រប់វិធីដើម្បីបដិសេដ្ឋនឹងពិធីមង្គលការមួយនេះនៅតែគេចមិនផុតទោះខំយ៉ាងណាក៏នៅតែមិនអាចខ្ញុំរត់ដល់បរទេសនៅតែពួកគាត់តាមចាប់មកវិញមិនប៉ុន្មានលើកប៉ុន្មានសារដូចតែដដែល។
ប៉ុន្តែ
គិតសពៗទៅលោកប៉ាអ្នកម៉ាក់ភ្នែកមិនអន់ទេ រើសបានអនាគតកូនប្រសារបានស្អាតយ៉ាងនេះថែមទាំងជាកូនកាត់ កូរ៉េ-ជប៉ុនទៀត គេឈ្មោះ Harou Daisukeទុកថាសំណាងពីអតីតជាតិរបស់ខ្ញុំហើយ។
មិនយល់ដូចគ្នាថាហេតុអ្វីខ្ញុំនៅតែមានភាពអាម៉ាសមិនហ៊ានប្រឈមមុខនឹងសង្គមព្រោះខ្ញុំជាប្រុសគេក៏ជាប្រុសដូចគ្នាបើទោះបីជារឿងបុរសភេទរៀបការនឹងគ្នាជារឿងធម្មតានៅក្នុងប្រទេសកូរ៉េក៏ដោយ ខ្ញុំនៅតែគិតពីវារហូតមកមូលហេតុនេះហើយទើបខ្ញុំតែងតែរត់គេច។នៅមានទៀត
គេជាមនុស្សពិបាកនិយាយគ្នាណាស់ ត្រជាក់ដូចទឹកស្មើរធេងគ្មានរលកអីបន្តិចដូចមិត្តភក្តិម្នាក់របស់ខ្ញុំកាលនៅរៀនវិទ្យាល័យអញ្ចឹងបេះដាក់តែម្តង តែមិត្តម្នាក់នេះបាត់ស្រមោលសូន្យឈឹងរាប់មកដល់ពេលនេះដូចជា2ឆ្នាំជាងហើយ ទោះខំស្វែងរកព័ត៌មានពីគេយ៉ាងណាក៏មិនមានលទ្ធិផក។
_______________________________
Wedding day 💕
ពិធីរៀបមង្គលការនៅថ្ងៃនេះពិតអ៊ូអរណាស់ មនុស្សជាន់ថ្នាក់ប្រមូលផ្តុំគ្នាស្ទើតែគ្រប់ទឹសទី អារម្មណ៌ភ័យអរបូករួមចូលគ្នា ធ្វើឲខ្ញុំភ្លេចបាត់ភាពប្រកាន់ចិត្តស្អប់ចំពោះHarouគ្មានសល់។ លោកប៉ាចំណាយលុយរាប់កោតក្នុងពិធីមង្គលការរបស់ខ្ញុំធ្វើរហូត3យប់4ថ្ងៃ ការបំពាក់គ្រឿងតុបតែងដូចជាក្នុងរាជវាំងអញ្ចឹងអត់ទេ វាស្អាតដូចជាឋានសួគ៌អញ្ចឹង។លោកប៉ាដឹកដៃខ្ញុំក្នុងសម្លៀកបំពាក់កូនក្រមុំឡើងទៅកាន់កូនកំលោះលើវេទិការ លោកអាចារ្យចាប់ផ្តើមពិធីប៉ុន្តែ