EPISODE : 27

467 40 1
                                    

EP  27

  😔 Jimin Part 😔

ឡានសេរីទំនើប ដែលមានអ្នកជិះខាងក្នុង 5 នាក់...ឡានកំពុងតែបរតាមផ្លូវយ៉ាងរលូន!!!!
នៅខ្វះតែប្រហែល 2 គីឡូម៉ែត្រទៀតទេគឺដល់ក្រុមហ៊ុនហើយ ។

  ផាំង...💥

សម្លេងផ្ទុះគ្រាប់បែកវាបានបន្លឺឡើងយ៉ាងរំកង...គ្រាប់បែកគឺបានផ្ទុះនៅខាងមុខឡានប្រហែល 24 ម៉ែត្រ ។

Jimin " អាណាឆ្កែណា៎វាលួចខាំខ្ញុំ?? "
   ប្រុសមាឌតូច ស្រែកមួយវ៉ាស់សឹងបែកបំពងក្រឡើត នៅពេលដែលមនុស្សប្រុស 5 នាក់ស្លៀកពាក់ខ្មៅនឹងបិទមុខជិត នាំគ្នាកាន់កាំភ្លើងមកព័ទ្ធឡានជិត ។

Man " ចេញមកទាំងអស់គ្នាមក....បើមិនទាន់ចង់ងាប់ "
   ពួកគេលើកកាំភ្លើងជ្ជុងពីខាងក្រៅ!!!

Musji " មិនបាច់ធ្វើតាមវាទេ ចាហ្វាយអង្គុយស្ងៀមៗទៅបើវាចង់បាញ់ខ្ញុំនឹងស៊ូជាមួយពួកវា "

Jimin " វាមកប្រាំនាក់ តែគ្នាទាំងអស់របស់វាមិនដឹងប៉ុន្មានឡើយ....ហើយយើងមានគ្នាតែ 5 នាក់កាំភ្លើងក៏មិនគ្រប់គ្រាន់ក្នុងការប្រយុទ្ធដូច្នេះហើយធ្វើតាមវាសិនទៅ "
  ការបញ្ជារបស់ Jimin គឺ Musji ទុកជាធំបំផុតបើចាហ្វាយប្រាប់បែបនេះហើយគេក៏មិនតវ៉ាឡើយ....អ្នកទាំង 4 នាំគ្នាចេញពីក្នុងឡានយឺតៗ

Man " មកនេះ....ឆាប់ដើរចូលទៅក្នុងឃ្លាំង កុំប្រើល្បិចមិនចឹង ងាប់មិនស្អាតទេ "
   គ្នីគ្នាមនុស្សមាឌធំទាំងប្រាំ ក្រៀកដៃរបស់គ្នា Jimin ជាប់ហើយក៏រុញឲដើរចូលទៅក្នុងឃ្លាំង ។
ចូលមកដល់ ពួកអាឆ្កែលួចខាំក៏ចងដៃចងជើង Jimin នឹងកូនចៅជាប់

Jimin " ឆ្កែលួចខាំ វាគ្មានអ្នកណាក្រៅពីអាកញ្ចាស់ឯងឡើយណ៎~~ គ្មានសមត្ថភាព តទល់ ជាមួយយើងឬទើបប្រើល្បិចថោបទាបបែបនេះ?? "
   ចងដៃចងជើងតែមិនចងមាត់ឯណា ដូច្នេះហើយជេរសេរី!!!!

Mr.Jang " សម្ដីចាក់ទឹកមិនលេចសោះ អាល្អិតមាឌតូចម្នាក់នេះ~~ "
  តប់ប្រមល់ខឹងនឹងការជេរខ្លាំង គាត់ក៏ដាល់ Jimin 2_3 ដៃលេងកុំឲអផ្សុក

Musji " កុំវ៉ៃចាហ្វាយរបស់យើង!!! "
   ឃើញមានអ្នកធ្វើបាប Jimin បែបនេះគេដែលជាកូនចៅក៏ឈឺជំនួសចាហ្វាយ~~ គេស្រឡាញ់ គោរពនឹងការពារ Jimin មករហូតមិនដែលហ៊ានធ្វើឲស្រមោចមួយក្បាលខាំផង ហើយចុះ Mr.Jang ជាស្អីមិចបានជាហ៊ានមកដាល់ គុជ របស់គេ???

We can love one another?  |  KookminDonde viven las historias. Descúbrelo ahora