💙 Because Of You 💙 EP : 01

1.3K 56 10
                                    


@ព្រលានយន្តហោះ....

រាងខ្ពស់ស្រឡះស្រស់សង្ហារដើរចេញពីក្នុងមកដោយមានវ៉ាលីអូសមកជាមួយ
" អាឡូពូតូច!! ខ្ញុំមកដល់ប្រលានយន្តហោះ Gimpo ហើយពូតូចនៅឯណា? " ជុងហ្គុក
" ពូនៅខាងនេះ ជុងហ្គុកគី " លោក ចន ជីវ៉ុន ជាប្អូនប្រុសពៅរបស់ប៉ា ជុងហ្គុក អាយុ 27ឆ្នាំ គាត់ជាអ្នកមើលថែ ជុងហ្គុក និងក្រុមហ៊ុនពេលដែលប៉ាម៉ាក់ ជុងហ្គុក ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតកាលពី 4ឆ្នាំមុន
" ហៃយ៉ា...សង្ហាសឹងតែមើលមិនចង់ស្គាល់ទៅហើយ "
" មិនមែនលេងសើចទេពូតូច 24ឆ្នាំហើយតើ "
" ទៅនៅអាមេរិចដល់ទៅ 4ឆ្នាំទីនោះយ៉ាងមិចដែរ "
" ទៅនិយាយគ្នានៅផ្ទះល្អជាពូតូច "
" ចឹងតោះទៅ! "
" បាទ " ជុងហ្គុក និង ជីវ៉ុន នាំទៅត្រលប់ទៅផ្ទះតែម្តង ។

Skip......

ពេលថ្ងៃត្រង់នៅក្នុងហាងការហ្វេមួយកន្លែងជាហាងដែលបងប្រុសរបស់ ថេហ្យុង ធ្វើការនៅទីនោះ
" បងប្រុស " ថេហ្យុង ចូលមកដោយមានថង់អាហារមកជាមួយហៅអ្នកជាបងដែលកំពុងធ្វើការក្នុងហាង
" អា៎...ថេហ្យុង ចូលមកអង្គុយសិនមក " ស៊ុកជីន ដើរចេញមកទទួលប្អូន
" បាទ " ថេហ្យុង អង្គុយជិត ស៊ុកជីន
" ចង់ញាំអីទេ? " ស៊ុកជីន
" ទេ!! ខ្ញុំគ្រាន់តែឆៀងចូលមកយកអាហារថ្ងៃត្រង់អោយបងប្រុសតែប៉ុណ្ណោះ "
" តាមពិតបងញាំជាមួយ ណាមជុន ក៏បានមិនបាច់ពិបាកដល់ឯងទេ "
" មិនពិបាកអីទេបងប្រុស! នៅមន្ទីរពេទ្យខ្ញុំមិនជារវល់ប៉ុន្មានទេណាមួយចង់មកលេងបងប្រុសផង!! ចុះ ណាមជុនហ្យុង ទៅណាហើយ? "
" លឺប្រាប់ថាទៅជួបជាមួយមិត្តនៅក្រៅ...នោះមកវិញល្មម " ស៊ុកជីន ចង្អុលទៅអ្នកដែលដើរចូលមករួចដើរសម្តៅមករកពួកគេ
" ណាមជុនហា៎ នេះគឺប្អូនខ្ញុំ " ស៊ុកជីន
" សួរស្តី ណាមជុនហ្យុង " ថេហ្យុង ងើបញញឹមរាក់ទាក់
" នេះគឺ ថេថេ មែនទេ? " ណាមជុន ដែលជាសង្សាររបស់ ស៊ុកជីប តាំងពីនៅរៀនវិទ្យាល័យមកគេធ្លាប់ជួប ថេហ្យុង បានប៉ុន្មានដងដែរតែពេលរៀនចប់ក៏ទៅរៀនបន្តនៅបរទេសទើបតែមកវិញបាន 2ឆ្នាំហើយហាងទើបតែបើបានប៉ុន្មានខែនេះទើបមិនដែលបានជួប ថេហ្យុង ជួបតែប្អូនពៅរបស់គេ
" បាទបងប្រុស " ថេហ្យុង
" ប្រែប្រួលច្រើន! ស្អាតឡើងបងមើលមិនស្គាល់តែម្តង អាយុប៉ុន្មានហើយយើង? "
" 22ឆ្នាំបាទ! "
" ធ្វើអីរាល់ថ្ងៃ? "
" ខ្ញុំធ្វើការនៅមន្ទីរពេទ្យ Seoul នៅជិតនេះជាពេទ្យពិសេស(ពេទ្យដែលមើលថែអ្នកជម្ងឺនៅផ្ទះ "
" ល្អណាស់!! ចឹងនិយាយគ្នាចុះ "
" អត់អីទេ! ខ្ញុំក៏ដល់ពេលត្រូវទៅវិញដូចគ្នា! បងប្រុសកុំភ្លេចញាំបាយផង! លាហើយ ណាមជុនហ្យុង " ថេហ្យុង សើចស្ញេញរួចក៏ចេញទៅវិញ
" គេនៅតែគួរអោយស្រលាញ់ដូចមុនចឹង!! អរ...នេះ របស់ ជីន ខ្ញុំទិញអោយ " ណាមជុន ហ៊ុចប្រអប់មួយអោយគេ
" ជាស្អី? ទូរសព្ទ័? ទិញអោយធ្វើអី? " ស៊ុកជីន
" យកវាទៅប្រើទៅស្រួលជាង "
" ម៉ូដទៀតវាថ្លៃណាស់ខ្ញុំមិនយកទេរបស់ខ្ញុំនៅប្រើបានតើមានខូចឯណា? "
" នៅថាអត់ខូចទៀត ថ្ងៃខ្លះនិយាយលឺ ខ្លះអត់ ប្រើអានិងទៅស្រួលសង្សាម្ចាស់ហាងផងកុំអោយគេមើលងាយ "
" តែខ្ញុំថា..."
" មិនយកខ្ញុំខឹងហើយ "
" Okay , យកក៏យក! ខ្ញុំទៅធ្វើការហើយ " ស៊ុកជីន យកទូរសព្ទ័ទុកហើយទៅធ្វើការបន្ត

You've reached the end of published parts.

⏰ Last updated: Apr 20, 2022 ⏰

Add this story to your Library to get notified about new parts!

Because Of You 💙Where stories live. Discover now