តុក តុក *សម្លេងគោះទ្វា«អ្នកណា?»រាងតូចស្រែកពីក្នុងបន្ទប់ទឹក
«គឺបង...ពួកយើងមានប្រជុំភាគហ៊ុនធំ ប្រញាប់បន្តិចមក»ដោយសារតែជិតខើចម៉ោងឪពុកម្តាយទាំងសងខាងកំពុងរងចាំនៅឯក្រុមហ៊ុន ទើបរាងក្រាស់គោះទ្វាហៅប្រពន្ធពីខាងក្រៅ«yoon...ជាប់ហើយគន្លឹះជាប់បើកអត់បានទេ»រាងតូចទាញបើកគន្លឹះទ្វាបន្ទប់ទឹកយ៉ាងណាក៏មិនបាន។
«jiminបើកទ្វាបានឬនៅ»«ទេវាជាប់ហើយ មកជួយបើកឲខ្ញុំបន្តិចមក»រាងក្រាស់រត់ទៅខាងក្រោមទាញ
យកសោះចាក់ចូលបន្ទប់រាងតូច Yoongiខំប្រឹងទាញគន្លឹះទ្វារមួលពីខាងក្រៅនៅតែមិនបានដូចគ្នាទើបសម្រេចចិត្តទាក់ទម្លុះចូលតែម្តង«អូក....អូយយចង្កេះ បងចង់សម្លាប់ខ្ញុំមែនទេ?»រាងតូចដែលឈរនៅខាងក្នុងក្បែរមាត់ទ្វាបន្ទប់ត្រូវរាងក្រាស់ធាក់ដោយទាំងមនុស្សទាំងទ្វាចង់បាក់ចង្កេះ ទើបខឹងតម្លើងសម្លេងដាក់ប្តីញ៉ែតៗ
«មិចក៏អូនមិនជៀសចេញ បានហើយៗបងសុំទោសក្រោកឡើងមកទៅក្រុមហ៊ុន»រាងក្រាស់អស់សំណើចមួយខឹស ទៅឈរនៅក្បែរមាត់ទ្វាខ្លួនឯងមកបន្ទោសគេទៅវិញ។Yoongiចុះទៅចាំនៅក្នុងឡានមុន 15Mnក្រោយទើបរាងតូចJiminចុះមកឡើងតាមក្រោយ។
•Company - ParkMinGrounp
រាងតូចចុះពីលើឡានមុខក្រញ៉ូវ មាត់ដូចទានៅខឹងនឹងប្តីមិនទាន់បាត់នៅឡើយ សឹងតែរត់ចូលទៅក្រុមហ៊ុនឲដូចហោះទេតែដោយសារឈឺជើងត្រូវដើរបាុំងខ្ញើចៗដូចអណ្តើក
«នែ៎មនុស្សឆ្កួតបងមិនចេះខ្មាស់គេទេហេស»jiminស្រែកវាយស្មារាងក្រាស់ឌឹបៗជើងធធាក់ខ្យល់រញ៉េរញ៉ៃដូចក្មេងយំទាម៉ែតាមទៅផ្សា ពេលyoongiស្រាប់តែចាប់លើកបីកណ្តាលក្រុមហ៊ុន
«ដើរវើកៗបែបនឹងពេលណាទើបទៅដល់សាលប្រជុំ លោកប៉ាអ្នកម៉ាក់រងចាំយូណាស់ហើយ ប្រយ័ត្នបងខឹងនៅឲស្ងៀម»រាងក្រាស់ឪនខ្សឹបក្បែរត្រចៀនjimin ឲអ្នកនៅលើដៃស្ងាត់តឺបមិនរើមិននិយាយ។មកដល់ខាងមុខបន្ទប់ប្រជុំរាងតូចរើបម្រាសម្តងទៀតនៅតែត្រូវyoongiនិយាយចាក់ចំចំណុកខ្សោយស្ងាត់មាត់ឈឹង