𒊹︎ផ្តើមរឿងシ
គីម ដានុង ដែលគ្រប់គ្នាស្គាល់ថាជាបុគ្គលមួយរូបដែល
ទទួលបានភាពជោគជ័យម្នាក់ ពីជីវិតក្មេងប្រុសដែលធ្លាប់តែលំបាកហូបព្រឹកខ្វៈល្ងាចគ្រួសារខ្វះខាតគ្របសព្វសូម្បីតែសម្លៀកបំពាក់ទៅសាលាអាចនិយាយបានថាគ្រួសារក្រខ្លាំងតែទោះជាយ៉ាងណាឪពុកម្តាយគាត់
មិនដែលចង់ឲគាត់ឈប់រៀននោះទេពួកគាត់តែងតែផ្តល់កម្លាំងចិត្ត ជំតុញឲដានុងទទួលបានភាពជោគជ័យនៅក្នុងការសិក្សាតែពេលនេះគាត់ជោគជ័យហើយគាត់បង្កើតធនាគារតូចមួយដោយសមត្ថភាពរបស់គាត់រហូតដល់ពង្រីកសាខាទូទាំងប្រទេសនិងអាចឈានដល់សាខាដល់ក្រៅប្រទេសតែពេលនេះឱពុកម្តាយគាត់លែងមានជីវិតបន្តទៀតហើយគួរណាតែគាត់ឲមើលថែពួកគាត់ទាំងពីរតែគួរឲស្តាយពួកគាត់ចាកចេញលឿនខ្លាំងណាស់ ។ វ័យនេះគាត់មានអាយុ60ឆ្នាំហើយគាត់ទទួលបានកូនប្រុសដ៏ទៅ3នាក់តែម្នាក់ៗសុទ្ធសឹងតែមានអត្តចរិកខុសគ្នាដាច់ស្រឡះក៏
ព្រោះពួកគេមានឈាមខ្សែហោហិតដូចគ្នាក៏ពិតតែកើត
ចេញពីម្តាយផ្សេងៗគ្នា៕ រស់ថ្ងៃគាត់រស់នៅជាមួយនឹងកូនប្រុសពីរម្នាក់ចំណែកឯម្នាក់ទៀតដែលជាកូនកណ្តាល
នៃត្រកូលគីម បន្តការសិក្សានៅសហរដ្ឋអាមេរិកតាំងពីវ័យ25ឆ្នាំម្លេស មានតែប្រុសធំនិងប្រុសពៅដែលរស់នៅជាមួយនឹងគាត់និងប្រពន្ធចុងក្រោយរបស់គាត់ដែលជាម៉ាក់របស់ គីម ថេយ៉ុងកូនប្រុសពៅ ឯម្តាយរបស់សុក ជីន ណាម ជុន បានស្លាប់អស់ហើយកាលពីពួកគេនៅកុមារម្លេស ៕𝗞𝗶𝗺.Lion of Courage( តោនៃភាពក្លាហាន) ឬអាចហៅកាត់ថាKim L.O.C Groupជាធនាគារដែលមានសាខានិងល្បីបំផុតប្រចាំប្រទេសកូរ៉េខាងត្បូងទាំងមូល ៕
គីម សុក ជីនជាកូនប្រុសច្បងធំជាប្រធានគ្រប់គ្រងរនៃ
សាខាសេអ៊ូនិងតាមបណ្តាលខេត្តផ្សេងៗទៀត គីម ណាជុនជាកូនបន្ទាប់កំពុងបន្តការសិក្សាពេលបញ្ចប់កាលណានិងមកជួយគ្រប់គ្រងការងារខ្លះជំនួសសុក ជីន ចំណែកឯ គីម ថេយ៉ុងត្រឹមតែជានិស្សិតម្នាក់ប៉ុណ្ណោះឆ្នាំនេះគេទើបតែមានអាយុ20ឆ្នាំ ។ផ្ទៃមេឃដែលស្រឡះល្អប្រែក្លាយជាខ្មៅស្រអាប់បន្ទាប់ពីពពកថ្ងៃលិចបាត់ម្តងបន្ទិចៗជំនួសឲមេឃខ្មៅចូល
មកគ្រប់គ្រងជំនួសវិញ អាកាសធាត់ចាប់ផ្តើមចុះអាប់ខ្យល់បក់មកល្វិចៗធ្វើឲក្មេងប្រុសជានិស្សិតដែលកំពុងបញ្ចូលអារម្មណ៍ជាមួយនឹងការស្តាប់តន្រ្តីចាប់ផ្តើមមានអារម្មណ៍ថារងាវខុសពីធម្មតា គេបន្តការជិះកង់ដោយមិនកង្វក់នឹងអាកាសធាតុត្រជាក់នោះទេព្រោះវាជារឿងធម្មតាដែលវាត្រជាក់ពេលនេះវាយប់ខ្ទង់ម៉ោង8ទៅហើយ ថេយ៉ុងចាប់ផ្តើមធាក់កង់លឿនជាងមុននេះទូរស័ព្ទរបស់គេចាប់ផ្តើមរោទិ៍ហើយម៉ាក់របស់គេប្រាកដជាតេមកតាមគេរហ័សធាក់កង់យ៉ាងលឿនរហូតដល់ផ្លូវឆ្លងខាងមុខកំពុងតែមានមនុស្សឆ្លងកាត់ ថេយ៉ុងចាប់ហ្រ្វាំងមិនទាន់ទើបបង្កឲទៅប៉ះនឹងមនុស្សនោះតែសំណាងដែលមិនត្រូវអ្វីធ្ងន់ ។
YOU ARE READING
បំលែងកាយ [ Twin Love ]
Fantasyស្នេហាដែលភ័ណ្ឌច្រឡំ រវាងបងប្អូនភ្លោះ សូម្បីតែបុរសដែលស្រលាញ់នាងខ្លាំងបំផុតក៏មិនអាចបែងចែកឲដាច់ គ្រប់ពេលដែលស្នាមញញឹមនាងបញ្ចេញឡើងដូចមនុស្សតែមួយ តែវាក៏មិនមែនដូចគ្នាទាំងអស់ចំណុចខ្លះវាខុសដាច់គ្រាន់តែបុរសនោះរកមិនទាន់ឃើញ... ម្នាក់ណាជាមនុស្សស្រីដែលខ្ញុំស្រលាញ...