EP 32
{ គ្រប់យ៉ាង វាមិនមែនជាការបោកប្រាស់ទៀតឡើយ}
ដោយមិនដឹងថាត្រូវឃាត់យ៉ាងមិចទើបទាំង 2 នាក់នោះព្រមបញ្ឈប់ការវាយតប់គ្នានោះ Tae ក៏រត់ទៅយកចានដែកធំល្មមមួយ ដួសទឹកយកមកជះដាក់អ្នកដែលវ៉ៃគ្នា ។
Musji " អូយ៎......លេងស្អីនឹងវើយ?? "
បានត្រូវជោគហើយ ក៏ឈប់វ៉ៃគ្នា~~ ។
ដូចជាឆ្កែចឹង អាពីរនាក់!! 😹👌Taehyung " ឈប់ប្រើកម្លាំងទៅ និយាយគ្នាតាមសម្រួលទៅ!! នៅវ៉ៃគ្នានឹងហើយ?? "
JK " វារករឿងខ្ញុំមុន!! "
Taehyung " អឺ~~ វាខុសតែទាំង 2 នឹងចិត្តឆេវឆាវណាស់ម្នាក់ៗ ចេះចិត្តធ្ងន់ដូចជា Jimin ខ្លះបានទេ?? មើលទៅ Jimin ទៅថាគេពូកែទ្រាំយ៉ាងណា៎? "
Musji " អា Jungkook បើហែងវាភ្លើហើយចាំអញប្រាប់ រឿងខ្លះឲវាបាត់ភ្លើ "
JK " យើងក៏ចង់ដឹងដូចគ្នា ស្ដាប់ហើយនឹងបានបាត់ភ្លើចុះ កុំឲឯងចូលចិត្តជេរយើងថាអាភ្លើទៀត!! "
Musji " យើងនឹងចាប់ផ្ដើមពីរឿងដែលលោកត្រូវគេលបវ៉ៃមុន........."
JK " ហឹស៎~~ យើងដឹងហើយ "
Musji " អ្នកដែលឲគេទៅព្រួតវាយលោកនោះមិនមែនជាចាហ្វាយរបស់ខ្ញុំទេតែវាជា Mr.Jang!! "
JK " ចុះដែលខ្ញុំបានលួចស្ដាប់ លឺថា Jimin បញ្ជាកូនចៅទៅវ៉ៃអ្នកណានោះ?? "
Musji " ចាហ្វាយបញ្ជាឲទៅវ៉ៃ Mr.Jang ព្រោះតែអាកញ្ចាស់នោះវាលួចក្បត់នឹង The Jeon Gp "
Jk គាំងហើយ មិនស្មានថាវាក្លាយទៅជាបែបនេះឡើយ....ចឹងក៏គេនេះយល់ច្រឡំមករហូតថា Jimin ជាអ្នកបញ្ជាកូនចៅមកវាយគេ??MenJu " ចុះរឿងភាគហ៊ុន? "
Musji " ចាហ្វាយបានលួចទិញបន្តពី Mr.Jang !!រួចក៏និងផ្ទេរហ៊ុនទាំងប៉ុន្មានទៅឲ JK វិញ~~ Jimin បានរៀបចំផ្ទេរឲរួចរាល់ហើយ!! "
JK " ខ្ញុំមិនយល់!!! "
Musji " ចឹងក៏យកសំបុត្រដែលចាហ្វយសរសេរផ្ទាល់ដៃទៅអានដោយខ្លួនឯងទៅ "
គេដកសំបុត្រមួយសន្លឹកចេញពីហោប៉ៅ...Jimin បានផ្ដាំផ្ញើរគេ ថាបើថ្ងៃណាមួយមានរឿងអ្វីៗមិនល្អកើតឡើងលើខ្លួន ឲ Musji យកសំបុត្រមួយនេះទៅឲ JK មើលដោយផ្ទាល់ដៃ!!!
YOU ARE READING
We can love one another? | Kookmin
Romanceពួកយើងអាចស្រឡាញ់គ្នាបានទេ? 《 We can love one another? Kookmin novel [ Completed ] សរសេរដោយ : អ៊ែលស៊ី