Episode 1 _ការជួបគ្នាលើកដំបូងរបស់ពួកយើង_"បងប្រុស!!!" សំលេងតូចឆ្មេលស្រែកឡើងលាន់លឺពេញភូមិគ្រឹះទាំងមូល។
ប្រ៉ាវ!!
"ខឹសខឹស.." អ្នកជាបងរបូតកែវទឹកពីដៃ ឆ្លួកសឹងដាច់ខ្យល់ ពេលលឺសំលេងជំទាលរបស់លោកប្អូនស្រែកហៅ ខណៈដែលកំពុងផឹកទឹក។
"អ្នកប្រុសធំ កន្សែងៗ.." អ្នកបម្រើម្នាក់រត់យកកន្សែងដៃមកអោយ។
"អ្នកប្រុសធំ!! អ្នកប្រុសតូចអុកឡុកខ្លាំងណាស់ ចាប់លែងឈ្នះហើយ" អ្នកបម្រើម្នាក់ទៀត រត់មកប្រាប់ ទឹកមុខដូចកំពុងមករាយការណ៍ពីស្ថានភាពនៅក្នុងសង្គ្រាម។
"ខឹសៗ..ខ្ញុំ..ខឹស..ទៅមើលគេ" Sugaយកកន្សែងខ្ទប់មាត់ ក្អកបណ្តើរអីបណ្តើរ រត់ទៅរកប្អូនប្រុសនៅជាន់ខាងលើ។
"អ្នកប្រុសតូច ទៅណាមិនបានទេ អ្នកប្រុសធំមិនអនុញ្ញាតទេ ចូលទៅក្នុងវិញទៅណា~" អ្នកបម្រើនាំគ្នាគៀងទៅ គៀងមកតាមរាងតូចដែលស្លៀកពាក់ មានកាបូបស្ពាយ បំរុងនិងចេញទៅក្រៅ។
"អ្នកទាំងអស់គ្នាចេញពីផ្លូវខ្ញុំទៅ!! ទោះជាយ៉ាងណាថ្ងៃនេះខ្ញុំនិងចេញទៅក្រៅអោយបាន!!..ចេញ!!" រាងតូចត្បុលខ្លួនរកប្រលោះចេញ គេខឹង ម៉ួម៉ៅសឹងតែស្រែកយំទៅហើយ បងប្រុសរបស់គេអាក្រក់ខ្លាំងណាស់ គេសុំចេញទៅណាក៏មិនអោយទៅ ឃុំគេទុកដូចជាសត្វចិញ្ចឹមចឹង។
"អ្នកប្រុសតូចទៅមិនបានគឺមិនបានហើយ អ្នកប្រុសធំ.."
"ឈប់និយាយពាក្យដដែលទៅ!!..ហ៊ឹកៗ..បងប្រុសជាអ្នកបញ្ជា..ពេលនេះគាត់នៅឯណា ឆាប់ហៅគាត់មកភ្លាមមក!! បងប្រុស!!!!" រាងតូចកាត់សំដីអ្នកបម្រើ ស្រែកជំទាលរកអ្នកជាបងសារជាថ្មី លើកនេះរត់បំបុកអ្នកបម្រើទៅតែម្តង តែក៏ទៅបុកទ្រូងហាប់ណែនជំនួស។
"អូយ!!!.."
"ចង់ទៅណា?? ទៅបន្ទប់វិញភ្លាម" Sugaបញ្ជា ចង្អុលទ្វាបន្ទប់។
"បងប្រុស!!" រាងតូចស្រែក សម្លឹងមុខអ្នកជាបងចំៗ។
"ទៅបន្ទប់វិញ បងបញ្ជាឯង Min Jungkook" Suga