"Hyunshin! តើមូលហេតុស្អីបានជារាល់ថ្ងៃលោកតែងតែរករឿងឲ្យខ្ញុំខឹងមិនឈប់សោះចឹង! សប្បាយណាស់អី?" ។ ខ្ញុំមិនយល់សោះពីប្រុសម្នាក់នេះតើគោលបំណងគេជាអ្វី។
"ខ្ញុំក៏មិនដឹងដែរ ! ដឹងត្រឹមថាបេះដូងបញ្ជាមកឲធ្វើបែបនឹង!" ។ Hyunshin និយាយបែបរំភើយហើយញញឹមតិចៗតែបង្កប់នៅការឌឺដងតិចតួច។
"រករឿងឲ្យមនុស្សខឹងរាល់ថ្ងៃជាសេចក្តីសុខលោកមែន- អេ! ធ្វើស្អីលែងដៃមើល!" ។ ខ្ញុំដែលកំពុងឆេះឆួលក៏ត្រូវភ្ញាក់និងទង្វើរបស់គេ។
សុខៗក៏ចាប់ទាញនាងឲ្យអង្គុយក្បែរគេហើយគេក៏ទាញ guitar ចេញមកហើយកាន់វារួចសម្លឹងមកខ្ញុំ។
"ពេលនេះខ្ញុំសុំ Lyra មួយភ្លែត! ឲ្យឈប់មួម៉ៅបន្តិចបានទេ? ខ្ញុំចង់ឲ្យនាងស្តាប់ចម្រៀងថ្មីដែលខ្ញុំទើបនិពន្ធហើយបានទេ?" ។ Hyunshin ក៏សួរទៅកាន់ខ្ញុំតែខ្ញុំបែរជានៅធ្វើឬកខ្លាំងទាំងការពិតបេះដូងឈ្លោះនិងខួរក្បាលទេ។
"មិត្តភក្តិលោកម៉ាគគោកម៉េចក៏មិនលេងឲ្យគេស្តាប់ទៅ! ហេតុអីត្រូវជាខ្ញុំ?" ។ ខ្ញុំសួរទៅគេ ហើយគេក៏ងាកមកញញឹមដាក់ខ្ញុំហើយសម្លឹងមើលខ្ញុំចំៗ។
"ក៏ព្រោះចម្រៀងនេះគឺសម្រាប់តែនាងម្នាក់គត់ស្តាប់នោះទេ Lyra!" ។ សម្លេងធ្ងន់តែទន់ភ្លន់ ធ្វើឲ្យបេះដូងខ្ញុំលោតខុសចង្វាក់។
តើមានអ្វីកើតឡើងទៅ? អាចទេពីមនុស្សស្រីដែលស្អប់គេតាំងពីវិនាទីដំបូងត្រូវផ្លាស់ប្ដូរចិត្តនោះ? រីឯមនុស្សប្រុសដែលនឹងធឹងមិនចេះទន់ភ្លន់ មិនស្គាល់ថាផ្អែមល្អែមវាយ៉ាងណានិងត្រៀមផែនការឆក់បេះដូងនាងដោយវិធីណា?
Credit : Lucie💙💙
Characters : Min Hyunshin x Yu Lyra💙💙
YOU ARE READING
You are my love song 🎧🎵💜 ( ចម្រៀងស្នេហ៍របស់បងជាអូន )( Complete ✅ )
Teen Fictionជារឿងរ៉ាវស្នេហាមួយដែលកើតឡើងពីរឿងអចេតនាមួយរវាង នារីមហាសែនឆ្នាស់ នឹង កម្លោះដែលស្ងៀមស្ងាត់មិនចេះមាត់កច្រើន ហើយគេជាមនុស្សម្នាក់ដែលមានបញ្ហាជាមួយនឹងចម្រៀងស្នេហា ! តើក្រោយពេលដែលគេចាប់ផ្តើមជួបស្រីមហាឆ្នាស់ម្នាក់នេះហើយ នឹងមានអ្វីដែលធ្វើឲគេផ្លាស់ប្តូរបានទៅ? ...